
សម្តេចតេជោ ហ៊ុន សែន សម្រេចកែសម្រួលឡេីងវិញ ចំពោះការដាក់កំហិតនៃការធ្វេីដំណេីរ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ ចេញសេចក្តីសម្រេចមួយ ដោយកែសម្រួលឡេីងវិញ ការសម្រេចស្តីពី ការកំហិតលេីការធ្វេីដំណេីរក្នុងប្រទេស ក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ។
សេចក្តីសម្រេចនេះ មានចំនួន២ចំណុច ៖
ទី១,ភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ទៅវិញទៅមកនោះទេ ។
ទី២,លុបចេញវិញនូវការហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយ នៅក្នុងខេត្តតែមួយដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ៕