
ប្រទេសថៃ៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលថៃ និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺ បានប្រកាសពីការរកឃើញករណីឆ្លងវីរុស Covid-19 ថ្មីចំនួ១១១ករណីទៀត
ដែលធ្វើឲ្យអ្នកឆ្លងសរុបកើនដល់២ ៣៦៩នាក់ ខណៈមានអ្នកស្លាប់ថ្មីចំនួន៣នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៣០នាក់ នឹងអ្នកជាសះស្បើយពីជំងឺចំនួន៨៨៨នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook ។
ក្រសួងសុខាភិបាលថៃ បានឲ្យដឹងទៀតថា ភាគច្រើននៃករណីថ្មីនៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះគឺមកពីទីក្រុងបាងកក ចាប់តាំងពីការបិទការកម្សាន្ដ និងឥឡូវនេះមនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងបានវិលត្រឡប់មកខេត្តរបស់ពួកគេវិញដែលជាហេតុធ្វើឱ្យមន្រ្តីជឿថាមានករណីថ្មីៗជាច្រើន។
ត្រូវបានគេស្គាល់អត្តសញ្ញាណនៅជនបទ។ បុព្វហេតុធំបំផុតនៃករណីនៅក្នុងប្រទេសថៃត្រូវបានគេជឿជាក់ថាជាបុគ្គលចូលរួមព្រឹត្តិការណ៍ប្រដាល់នៅឯកីឡដ្ឋាន
Lumphini Boxing Stadium ក្នុងទីក្រុងបាងកកកាលពីដើមខែនេះ។ ចង្កោមនេះហាក់ដូចជាបុព្វហេតុចំបងនៃស្ថិតិថ្មីៗជាច្រើន ៕