
លោក សុវណ្ណ រិទ្ធី អគ្គនាយក TVfB ត្រូវបានសមត្ថកិច្ច នៅខណ្ឌសែនសុខ ឃាត់ខ្លួន ខ្លួនកាលពីយប់ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ ហើយបច្ចុប្បន្នត្រូវបានប្រភពឱ្យដឹងថា កំពុងសួរនាំនៅស្នងការនគរបាលរាជធានីភ្នំពេញ។
ករណីឃាត់ខ្លួននេះមិនត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងផ្លូវការនៅឡើយ តែប្រភពខ្លះឱ្យដឹងថា លោកបានផ្សព្វផ្សាយ(Live វីដេអូ) ទាក់ទងនឹងការឆ្លងរីករាលដាលនៃ Covid-19 នៅមូលដ្ឋានខាងលើ ដែលជាព័ត៌មានមិនពិត។ ប្រភពពីភ្នាក់ងារកម្ពុជាថ្មី ឱ្យដឹងថា សុវណ្ណរិទ្ធីនឹងត្រូវបញ្ជូនមកតុលាការរសៀលថ្ងៃនេះ។