
បុរសម្នាក់អាយុ ៣៤ ឆ្នាំ ត្រូវបានចាប់ខ្លួន ពីបទបង្កការរំខានសាធារណៈ បន្ទាប់បង្ហោះរូបភាពមិនសមរម្យ នៅក្នុងបណ្តាញសង្គម ។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ប៉ូលីសបានទទួលរបាយការណ៍ជាច្រើន នៃផុសនៅលើ Instagram ចំនួន ៣ ដែលបង្ហោះដោយបុរសម្នាក់ ។
នៅការផុសទាំងនោះ បុរសនោះបានបង្ហាញមុខមាត់ខ្លួនឯង លើកបង្ហាញខោទ្រនាប់នារី និងធ្វើសកម្មភាពដ៏ស្រេកឃ្លាននឹងកាមតណ្ហា ស្រើបស្រាលជាមួយខោទ្រនាប់គួរឲ្យហួសចិត្តបំផុត ។
តាមរយៈការស៊ើបអង្កេតតាមដាន មន្ត្រីមកពីផ្នែកប៉ូលីស Jurong បានចាប់ផ្តើមកំណត់បានអត្តសញ្ញាណបុរសនោះ និងចាប់ខ្លួនគាត់នៅវេលាម៉ោង ៤ និង ៣០ នាទី នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយមិនបាន ៨ ម៉ោង ផង បន្ទាប់របាយការណ៍ដំបូងត្រូវបានធ្វើឡើង ។
បុរសរូបនេះនឹងត្រូវបានចោទប្រកាន់ដោយតុលាការ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ពីបទរំខានជាសាធារណៈ មាត្រា ២៩០ នៃក្រមព្រហ្មទណ្ឌជំពូក ២២៤ ។ ប្រសិនបើត្រូវបានផ្តន្ទាទោស គាត់នឹងប្រឈមនឹងការផាកពិន័យរហូតដល់ 1000 $ ៕