ពិតជាប្រពៃមែន! នី​ឡា ភ្លេច​ទូរស័ព្ទ​នៅលើ​តុៗ តែ​បុរស​សង្ហា​រត់ PassApp ចិត្តត្រង់​មិន​ស៊ីដាច់ យកមក​ប្រគល់ដល់ដៃ​ឪពុក​នាង​ផ្ទាល់​

  • kampucheapost
  • October 15, 2018
  • Comments Off on ពិតជាប្រពៃមែន! នី​ឡា ភ្លេច​ទូរស័ព្ទ​នៅលើ​តុៗ តែ​បុរស​សង្ហា​រត់ PassApp ចិត្តត្រង់​មិន​ស៊ីដាច់ យកមក​ប្រគល់ដល់ដៃ​ឪពុក​នាង​ផ្ទាល់​

ជាការ ពិតណាស់ សម្រាប់ មនុស្ស ដែល រើស បាន ឬ ឃើញ ឱកាសល្អ ដែល របស់ទ្រព្យ អ្នកដទៃ ភ្លេច នៅ កន្លែង របស់ខ្លួន ហើយ មាន ទឹកចិត្ត ប្រកា សរក ឬ យកទៅ ប្រគល់ ឲ្យ ផ្ទាល់ ម្ចាស់ វិញ វា ជា រឿង ដ៏ កម្រ ណាស់ ។ ប៉ុន្តែ សម្រាប់បុរស ជា រត់ តាកស៊ី Pass App ចិត្តត្រង់ ម្នាក់នេះ វិញ ដែលមាន ឈ្មោះ លឿង សេង លី បានធ្វើ ឲ្យ គេ កោតសរសើរ ជាខ្លាំង បន្ទាប់ពី គាត់ បានធ្វើ ទង្វើ ដ៏ ល្អ មួយ នេះ នៅពេល អ្នកដំណើរ រប ស់គាត់ម្នាក់ បាន ភ្លេច ទូរស័ព្ទ នៅលើ នោះ តែ គាត់ បែរជា ពុំ ស៊ីដាច់ និង ព្យាយាម ទាក់ទង យក ប្រគល់ ឲ្យ ម្ចាស់ដើម វិញ ។

សូមបញ្ជាក់ថា រឿង ដ៏ កម្រ នេះ បានកើត ឡើង នៅពេល តារា កំប្លែង ស្រី វ័យក្មេង រូប ស្រស់ គឺ កញ្ញា នី ឡា បាន ជិះ តាក់ស៊ី បុរស ខាងលើ ទៅធ្វើ ការ ហើយ នាង ក៏បាន ភ្លេច នៅលើ នោះ ប៉ុន្តែ ដែល អ្នករត់ តាក់ស៊ី រូបរាងសង្ហាគួរសមម្នាក់នេះ គាត់ ពុំមាន ជា មនុស្ស ចង់បាន របស់ គេ ហើយ បាន ព្យាយាម ទាក់ទង និង ប្រគល់ជូន ឪពុក របស់ នាង គឺ លោកតា វិចទ័រ ផ្ទាល់ តែម្តង ។

បើយោងតាម លោកតា វិចទ័រ បាន សរសេរ រៀបរាប់ ករណី ខាងលើនេះ នៅលើ គណនី ហ្វេ ស ប៊ុ ក របស់គាត់ យ៉ាង ដូច្នេះ ៖ « នី ឡា ភ្លេច ទូរ សព្ទ ពេល ជឹះ PassApp ទៅធ្វើ ការ ។ ក្មួយប្រុស អ្នករត់ តាក់ សុ ី Pass App បាន យក ទូរ សព្ទ ដែល នាង ភ្លេច មក ប្រគល់អោយ ខ្ញុំ ដល់ផ្ទះ ។ ក្នុងនាម ជា ឪពុក ពូ សូម ថ្លែង អំណរគុណ ដល់ ក្មួយប្រុស ជា ពន់ពេក ដែល ក្មួយ មាន សណ្តាន ចិត្ត ដ៏ ល្អ កម្រ រកបាន នេះ ។ ពូ សូម ជូនពរ ក្មួយប្រុស មាន សុខ ភាពល្អ ប្រកបការងារ កាន់តែ រីកចំរើន ។ ( ខ្ញុំ បាន សួរថា ក្មួយ ឈ្មោះ អី ? បាទ ខ្ញុំ ឈ្មោះ លឿង សេង លី !) សូម សុខ សប្បាយ ណា ក្មួយប្រុស លឿង សេង លី » ។

Labor Camp for Rent in Sharjah