
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាស ថ្កោលទោស ដាច់ខាត ចំពោះជនណា ដែលប្រមាថ ដល់ភរិយា និងកូន របស់សម្តេច ពោលគឺ លោក ហ៊ុន ម៉ាណែត ដែលនេះ ជាការប្រមាថ ដ៏ធ្ងន់ធ្ងរមិនអាចអន់អោនអោយបាន។
ការប្រកាស របស់សម្តេចតេជោ គឺធ្វេីឡេីង ក្នុងពិធី ជួបជុំ អ្នកសារព័ត៌មាន លេីកទី ៤ នៅមជ្ឈមណ្ឌល កោះពេជ្រ នៅល្ងាចថ្ងៃទី ១៤ ខែមករា នេះ ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ទៅកាន់អ្នកនៅបរទេស ថា សម្តេចមិនលេីកលែងនោះទេ ព្រោះនេះគឺជា ការចោទប្រកាន់ និងការប្រមាថ ដ៏ធ្ងន់ធ្ងរ បំផុត ៕