
ប្រជាជនក្នុងប្រទេសថៃកំពុងប្រើគ្រប់វិធីដើម្បីច្រកទំនិញនៅតាមផ្សារក្នុងស្រុកដោយយកពាង អាវយឺត កន្ត្រកដាក់ខោអាវ និងកញ្ច្រែង។ល។
ដើម្បីដាក់វា ក្រោយបម្រាមលើថង់ប្លាស្ទិកបានចូលជាធរមានចាប់ពីថ្ងៃទី១មករាតទៅ។
អ្នកដើរផ្សារដែលមានគំនិតច្នៃប្រឌិត ខ្លះបានយករទេះរុញ សំណាញ់បង់ត្រី និងសូម្បីបាវដើម្បីដាក់អីវ៉ាន់ដែលទិញពីផ្សារ។
ថៃលែងអនុញ្ញាតឱ្យផ្សារធំៗនិងផ្សារទំនើបប្រើថង់ប្លាស្ទិកច្រកអីវ៉ាន់របស់អតិថិជនទៀត ហើយគិតត្រឹមឆ្នាំ២០២១ ថង់ប្លាស្ទិកនឹងមិនអនុញ្ញាតឱ្យប្រើជាដាច់ខាតទូទាំងប្រទេសសូម្បីតាមផ្សារលក់ត្រីបន្លែ៕