
ភ្នំពេញ ៖ សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ I n ter-Continental Hotel ក្រោយ ម កប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ នៅពេលនេះ បាន ប្រកាស បិទទ្វារ ឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ដោយសារមូលហេតុសេដ្ឋ កិ ច្ច អតីតសណ្ឋាគារI n ter-Continental Hotel ប ច្ចុប្បន្ន សណ្ឋាគារ Great Duke ត្រូវ បានបិទ ទ្វារ ដែលធ្វើឲ្យ បុគ្គលិកជាច្រើនក្នុ ងសណ្ឋា គារនេះ នឹង អត់ការងារ មួយរ យៈ ។
លោក ពុយ គា អ្នកសារព័ត៌មានដ៏ល្បីល្បាញ នៃទីភ្នាក់ងារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន ក៏បានបង្ហាញនូវ ការ សោ កស្តាយ ចំពោះ ការបិទទ្វារ របស់អតីតសណ្ឋាគារ Inter-Continental Hotel នេះ ខណៈសណ្ឋាគារមួយនេះ ។
លោក ពុយ គា បានលើកឡើងក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៣០ខែធ្នូនេះថា “គួរឲ្យស្ដាយ សណ្ឋាគារផ្កាយ៥នៅភ្នំពេញ ( I nter-continental Hotel) ដែលធ្លាប់ទទួលមេដឹក នាំ ធំ ៗ អស់រយៈពេល២៣ឆ្នាំកន្លង ម កនេះ ទីបំផុតត្រូវបា ន បាត់ឈ្មោះ និងបិទទ្វារទៅ ហើ យ។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ ១ ៩៩ ៦ ជាកេរ្តិ៍តំណែលរបស់មហាសេ ដ្ឋី ថេង ប៊ុ នម៉ា”។
យោងតាមសេចក្តីជូនដំណឹងផ្លូវការ របស់ The Great Duke Phnom Penh នៅថ្ងៃចន្ទផងដែរថា មូលហេតុដែលនាំឲ្យសណ្ឋាគារផ្កា យ ៥ ដែលមានអាយុជាង២ទសវ ត្ស រ៍នេះ បិទ ទ្វារ គឺដោយសារបញ្ហាសេដ្ឋ កិ ច្ច។
សេចក្តីជូនដំណឹងបានលើកឡើងថា ”ជូនចំពោះបុគ្គលិកទាំងអ ស់ ។
អាស្រ័យដោយមូលហេតុសេ ដ្ឋ កិ ច្ច យើងមានការសោក ស្តា យ សូមជម្រាបជូ ន ដំ ណឹងថា សណ្ឋាគារនឹង ត្រូវបិទដំណើរការនៅថ្ងៃ ទី ៣១ ខែធ្នូ ឆ្នាំ២០១៩។ ចាប់ពីថ្ងៃជូនដំ ណឹ ងនេះ តទៅបុគ្គលិក ទាំ ង អស់ ត្រូវបានស្នើឲ្យសម្រាកមិ ន បាច់ មក ធ្វើ ការ ទេ។
ម្យ៉ាងវិញទៀ ត សណ្ឋាគារបានចាត់តាំ ង ការិ យាល័ យមេ ធាវី អេចប៊ីអេ ស (HBS) ឲ្យទទួលដោះស្រាយនូវដំ ណើ រកា រ នៃការបិទសណ្ឋាគារ នេះ រួមទាំងការគិតគូ រ ដោះ ស្រាយ ពីអត្ថប្រយោជ ន៍ រ បស់បុ គ្គលិ ក ទាំ ងអស់ ទៅតាមផ្លូវច្បាប់ជា ធ រ មាន”។
សូមជម្រាបថា អតីតសណ្ឋាគារ Inter-Continental Hotel ដែលប្តូរមក ជា The Great Duke Phnom Penh មា ន បន្ទប់ចំនួន៣៤៦បន្ទប់ ជាកន្លែងសម្រាប់ធ្វើពិធីជប់លៀង លំ ហែកាយ និងបន្ទប់សម្រាប់ជួលធ្វើពិ ធី ធំ ៗ។
សូមបញ្ជាក់ថា បុគ្គលិកជាង១០០នាក់ នៃសណ្ឋាគារ ដឺហ្រ្គេតឌ្យូក ភ្នំពេញ (the Great Duke Phnom Penh) បានធ្វើបាតុកម្មជា នៅថ្ងៃច ន្ទ ទី៤ ខែវិច្ឆិកានេះ ទាមទារឲ្យអ្នកគ្រប់គ្រង បើកប្រា ក់ឈ្នួលឲ្យពួកគាត់ និងទាមទារ ឲ្យសណ្ឋាគារ ជូន ដំណឹងដល់ពួកគាត់ផង បើសិនជាមានការយឺតយ៉ាវរឿងប្រា ក់ ខែ៕អត្ថបទ៖ CEN