ភ្នំពេញ៖ ការបង្ហើបពីគម្រោងធំមួយ របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីបើកផ្សារ ទំនើប កសិផល កសិកម្ម ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទី
ក្រុងភ្នំពេញនោះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ក្នុងនោះសិល្បករខ្មែរលំដាប់ជួរមុខ២រូបគឺតារាចម្រៀង ខេម និងលោក ខេមរៈ សិរីមន្ត បានបង្ហាញជំហរក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយគម្រោងដែលជួយដល់កសិករខ្មែរ និងជួយលើកកម្ពស់សុខមាលភាពប្រជាជនខ្មែរផងដែរ។
គម្រោងដ៏សម្បើមមួយនេះត្រូវបានគេដឹងថានឹងផ្តល់ការងារដោយផ្ទាល់ជូនដល់កសិករជាច្រើន ខណៈដែលបុគ្គលិកលក់ប្រមាណ៤០០ នាក់ ដោយគម្រោងនេះដែនឹងផ្តល់ឲ្យអ្នក សម្ភាសន៍ជាប់នូវម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ។
បន្ថែម លើ នេះ លោក ឧកញ៉ា បាន ឲ្យ ដឹង ថា លោក កំពុង តែ សម្រុក ធ្វើ រោងចក្រ ផលិត ជីធម្មជាតិ ១ កន្លែង ទៀត ដើម្បី សម្រួល ដល់ កសិករ ខ្មែរ លើ ការ ដាំដុះ កុំ ឲ្យ ពលរដ្ឋ ពិបាក ទិញ ជី ពី ក្រៅ ប្រទេស។
តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញជំហរក្នុងការជួយជំរុញលើកស្ទួយដល់គម្រោងមួយនេះដោយលោកបានលើកឡើងថា លោកនឹងចូលរួមផ្សព្វផ្សាយផ្សារទំនើប កសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បីជាការួយជំរុញ និងលើកទឹកចិត្តដល់កសិករខ្មែរ និងបង្កើតទីផ្សារពិតប្រាកដសម្រាប់ពុកម៉ែបងប្អូនកសិករ ។
ថ្លែងស្រដៀងគ្នានេះដែរតារាចម្រៀង ខេម ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនឹងគម្រោងបង្កើតទីផ្សារមួយពិតប្រាកដសម្រាប់ប្រជាកសិករខ្មែរ ។
ជាមួយគ្នានេះលោកក៏អំពាវនាវដល់សិល្បករទាំងអស់ឲ្យចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាជនខ្មែរទទួលបាននូវអាហារដែលគ្មានជាតិគីមី ដែលគិតលើសុខភាពជាចម្បង។
គួរបញ្ជាក់ដែរថា គម្រោងបង្កើតរោង ចក្រ ផលិត ជីធម្មជាតិរបស់លោកឧកញ៉ាឡេងណាវ៉ាត្រា សម្រេច ធ្វើ បាន ប្រហែល ៩៥ភាគរយ ហើយ អាច នឹង ដំណើរ ការ ក្នុង ពេល ឆាប់ៗ នេះ។
រោង ចក្រ នេះ មាន ទីតាំង លើ គម្រោង អភិវឌ្ឍន៍ ធំ មួយ លើ ទឹក ដី ខេត្ត បន្ទាយ មាន ជ័យ ដោយ កម្លាំង នៃ ការ ផលិត ក្នុង១ ឆ្នាំ ផលិត បាន ប្រហែល ៣០០០ តោន ទៅ ៣៦០០តោន។លោក ឧកញ៉ា ធ្លាប់បាន ថ្លែង អំណរគុណ ដល់ ក្រសួង កសិកម្ម ជា ខ្លាំង លើ ការ ជ្រោមជ្រែង ក៏ ដូច ជា កិច្ចការ ផ្សេង ទៀត ។
លោក ថា ក្រុម ការងារ បាន ប្រើ ពេល សិក្សា ប្រហែល ១ឆ្នាំ ជា មួយ ក្រសួង កសិកម្ម ទម្រាំ សម្រេច បាន លទ្ធផល នេះ។ សកម្មភាព អាជីវកម្ម នេះ ត្រូវ បាន មហាជន ជា ច្រើន កោតសរសើរ ហើយ បាន គាំ ទ្រ យ៉ាង ពេញ ទំហឹង ព្រោះ ជា ការ គិត គូរ ដល់ សុខទុក្ខ ដល់ កសិករ ខ្មែរ ធំ មួយ
ក្នុង ការ ស្វែង រក ទីផ្សារ កសិផល របស់ ពួក គាត់។សម្រាប់ ការ លក់ ជីធម្មជាតិ ជូន ប្រជាពលរដ្ឋ វិញ លោក ឧកញ៉ា បាន ប្រាប់ ថា លក់ ក្នុង តម្លៃ ធូថ្លៃ បំផុត ហើយ កសិករ មិន ចាំ បាច់ ប្រើ ប្រាក់ មក ទិញ ឡើយ គឺ ចាំ ដោះដូរ ជា មួយ បន្លែ ផ្លែ ឈើ ដែល ពួក គាត់ ដាំ នោះ ដោយ ក្រុមហ៊ុន នឹង ចុះ ទៅ ទិញ ដល់ ចម្ការ ដើម្បី មក លក់ នៅ តាម ផ្សារ ជាង ២៥០ សាខា ដែល គ្រោង ដំណើរ ការ នោះ៕