
រតនគិរី៖ទំនងជាទ្រាំលែងបាន , មន្ត្រីរាជការទូទាំងស្រុកកូនមុំ ខេត្តរតនគិរី ស្ទើរគ្រប់លំដាប់ថ្នាក់ បានទម្លាយរឿងអាក្រក់ៗរបស់លោក សេក ហៃ
អភិបាលស្រុកកូនមុំ និង ភរិយា ជាសាធារណៈ និង សូមអោយលោក មួង ប៉យ សមាជិកព្រឹទ្ធសភា ជួយរកយុត្តិធម៌ជូនពួកគេផង ។
នេះបើយោងតាមលិខិតរបស់មន្ត្រីរាជការទូទាំងស្រុកកូនមុំ ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ។
ទោះបីយ៉ាងណា សារព័ត៌មាន ពុំទាន់អាចសុំការឆ្លើយតបពីលោកសេក ហៃ អភិបាលស្រុកកូនមុំ និង ភរិយា បាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង ៕អត្ថបទ៖ CPC NEWS