
ភ្នំពេញ៖ តាមរយៈវីដេអូខ្លីមួយត្រូវបានចែកចាយពេញបណ្ដាញសង្គម Tik Tok បង្ហាញសកម្មភាពនាយចឺម ចាប់លើកសំពត់ដ៏ខ្លីរបស់វីរៈនិច្ចលើឆាក ធ្វើអោយមហាជនស្ទើរដាច់ផ្ងារ ហើយមហាជនមួយចំនួនលាន់មាត់ថា នាយចឺមនៅតែរប៉ិលរប៉ូចមិនរាងសោះ។
សូមរំលឹកផងដែរថា កាលពីថ្មីៗនេះ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបពី រឿងរ៉ាវមិនល្អដែលបានកើតឡើងលើ តារាចម្រៀងប្រុសដ៏ល្បីល្បាញ នាយចឺម ដោយត្រូវបុរសដៃដល់មួយរូប ជាកីឡាករបានវាយដំលើរូបគេ យ៉ាងដំណំ។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវមួយនេះដែរ មិនទាន់ទទួលការបកស្រាយបំភ្លឺពីនាយ ចឺម នៅឡើយទេ ធ្វើឲ្យហ្វេនៗចង់ដឹងការពិតខ្លាំងណាស់។ ប៉ុន្តែ ទោះជាទើបតែជួបសំណាងអាក្រក់បែបនេះហើយ តារារូបនេះ នៅតែមិនលុបចោលការងារសិល្បៈទេ ថែមទាំងបានបង្ហាញខ្លួន លើឆាកតន្រ្ដីទៀត។
ជាក់ស្ដែង គេប្រទះឃើញមានវីដេអូមួយ ដែល នាយ ចឺម បានឡើងច្រៀង ជាមួយនឹង កញ្ញា វីរៈ និច។ ប៉ុន្តែ នាឱកាសនោះដែរ នាយចឺម បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយកំពុងច្រៀងលើឆាកសុខៗ ស្រាប់តែយកដៃ ទៅទាញសំពត់របស់ វីរៈ និច តែម្ដង ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ហួសចិត្តគ្រប់គ្នា។
ដោយឡែក បើមើលតាមវីដេអូជាក់ស្ដែង គេឃើញថា វីរៈ និច មិនបានបញ្ចេញអាការៈខឹងសម្បារទេ ព្រោះគិតថា នាយ ចឺម លេងច្រើនតែប៉ុណ្ណោះ ណាមួយនាងក៏មានខោរឹបបែបវែង នៅខាងក្នុងផងដែរ៕
ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖