
តាកែវ៖ហាងកាហ្វេមួយកន្លែងមុខផ្សារអង្គតាសោម ជាប់តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងបេីកលេងល្បែងជល់មាន់តាមអនឡាញយ៉ាងគគ្រឹកគ្រេង ស្រែកហ៊ោរកញ្ជ្រៀវលាន់ឮកងរំពង ដោយមិនរំខាននគរបាលស្រុកត្រាំកក់ នោះទេ ។
ប៉ុន្តែអ្វីកាន់តែហួសចិត្ត នោះ ពេលភ្នាក់ងារ CPC NEWS ប្រចាំខេត្តតាកែវ សួរនាំបញ្ហានេះទៅលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បែរជាលោកអធិការរូបនេះនិយាយពាក្យមិនសមរម្យថា “មានតែពួកហែងលេងដែរបានដឹង” ។
ប្រជាពលរដ្ឋ អះអាងប្រាប់ CPC NEWS ថា ល្បែង ជល់ មាន់ តាម ប្រព័ន្ធ អន ឡាញ ភ្នាល់ គ្នា ដាក់ លុយ នៅ ហាង កាហ្វេ មុខផ្សារអង្គតាសោម កើតមាន យូរ ណាស់ មកហើយ ដោយគ្មាន ឃើញ សមត្ថកិច្ច ខាង ណា បង្ក្រាប សោះឡើយ ជាពិសេស នោះ ខុស ទាំងស្រុង ទៅ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព។
កន្លែង ជល់ មាន់ ភ្នាល់ គ្នា ដាក់ លុយ យ៉ាង គគ្រឹកគគ្រេង នៅមុខផ្សារអង្គតាសោមនេះ ធ្វើ ឲ្យ មានការ រំខាន ដល់ ប្រជាពលរដ្ឋ ដែល រស់នៅ ទីនោះ ដោយមាន សំឡេង ហ៊ោកញ្ជ្រៀវ ពី អ្នក ញៀន ល្បែង ទាំងនោះខ្លាំងៗ ដែល មិន ខ្លាចរអា ចិត្ត អ្នកដទៃសោះ ឬ អាជ្ញាធរមានសមត្ថកិច្ចទ្បើយ។
ក្នុងករណី នេះ បើគិតដល់គោលនយោបាយភូមិឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ឲ្យអនុវត្ត នៅចំណុចទាំង៩ នោះ គឺ វា ផ្ទុយ ស្រឡះ ជាពិសេស ទៀតនោះ គឺខុសបទបញ្ជា រប ស់ ស ម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែល បាន ដាក់ បទបញ្ជា បង្ក្រាប បទល្មើស ល្បែងស៊ីសង ខុសច្បាប់ គ្រប់ ប្រភេទ ក្នុង មូលដ្ឋាន ឲ្យ បាន ជាដាច់ខាត។
ករណី ខាងលើ នេះ ប្រជាពលរដ្ឋ សំណូមពរ ដល់ អាជ្ញាធរ គ្រប់លំដាប់ ថ្នាក់ មេត្តា ចុះ មើល ករណីនេះ ផង។
ចំពោះករណីល្បែងស៊ីសងខាងលើនេះ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ពេលអ្នក សារព័ត៌មានរាយការណ៍ប្រាប់តាមទូរស័ព្ទទៅ លោកថា គ្មានការលេងល្បែងជល់មាន់តាមអនឡាញនោះទេ ។
ប៉ុន្តែដល់ពេលប្រាប់ថាអ្នកសារព័ត៌មាន ថតបានសកម្មភាពអ្នកលេងជល់មាន់តាមអនទ្បាននោះមែន បែរជាលោកអធិកានិយាយថា “ចឹងពួកហ្ហែងលេងនឹងគេបានជាដឹងថា មានគេលេងល្បែងជល់មាន់តាមអនឡាញននៅផ្សារអង្គតាសោមនេះ ។
ប្រជាពលរដ្ឋ សង្ស័យថា អធិការស្រុកត្រាំកក់ អាចទទួលបានលាភសក្ការៈពីល្បែងទាំងនេះហេីយ មេីលទៅ បានជាមិនបង្ក្រាបបែបនេះ ? ៕អត្ថបទ៖ CPC MEDIA