ពិសេសណាស់! អ្នកនាង​ ​មិដុរិ​ ​អ្នកលេង​វី​យូ​ឡុង​ ​ដ៏​ល្បី​លើ​ពិភពលោក​ និងក្រុមICEP​ ចំណាយពេលមកលេងតន្ដ្រីឱ្យអ្នកជំងឺស្ដាប់បន្ធូររអារម្មណ៍​ នៅមជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​

  • kampucheapost
  • December 20, 2019
  • Comments Off on ពិសេសណាស់! អ្នកនាង​ ​មិដុរិ​ ​អ្នកលេង​វី​យូ​ឡុង​ ​ដ៏​ល្បី​លើ​ពិភពលោក​ និងក្រុមICEP​ ចំណាយពេលមកលេងតន្ដ្រីឱ្យអ្នកជំងឺស្ដាប់បន្ធូររអារម្មណ៍​ នៅមជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​

​នៅ​ថ្ងៃទី​ ​១៩​ ​ខែ​ ​១២​ ​ឆ្នាំ​ ​២០១៩​ ​ក្នុង​បរិ​វេន​មន្ទីរពេទ្យ​បង្អែក​ពញាឮ​ ​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​មានការ​ប្រគំ​តន្រ្តី​ពី​ ​អ្នកនាង​ ​មិដុរិ​ ​ដែល​ជា​អ្នកលេង​ ​វី​យូ​ឡុង​ ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​លើ​ពិភពលោក​ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ព្រមទាំង​ក្រុម​ដែល​មក​ពីICEP​(​International​ ​Community​ ​Engagement​ ​Program​)​ ទាំងអស់​មាន​សមាជិក ៤ នឹង​មក​ប្រគំ​ភ្លេង​រួមគ្នា​ជូន​ដល់​អ្នកជំងឺ​ជាង ៥០ នាក់​ ដែល​កំពុងតែ​សំរាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​ ​និង MUSIC​ ​SHARING នឹង​ចែករំលែក​អារម្មណ៍​របស់​អ្នកជំងឺ ​។​ ​អង្គការ​បេះដូង​ជប៉ុន​គឺជា​មន្ទីរពេទ្យ​សប្បុរសធម៌​ដែល​ផ្តល់​ជូន​ដោយ​មិន​គិត​ប្រាក់​។​ ​សមាជិក​ទាំងអស់​នៃ​មន្ទីរពេទ្យ​ ​ផ្តោត​សំខាន់​ទៅលើ​ការ​ផ្តល់​ជូន​ដោយ​យកចិត្ត​ទុកដាក់​នូវ​ការថែទាំ​អ្នកជំងឺ​ដោយ​គុណភាព​ខ្ពស់​ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រគំតន្ត្រី​នេះ​ផង​ដែរ​ ​អ្ន​ក​នាង​ មិដុរិ​ និង ​អង្គការ​បេះដូង​ជប៉ុន ​រួម​ទាំង​សមាជិក​សហការ​គ្នា​ដើម្បី​ធ្វើឲ្យ​អារម្មណ៍​អ្នកជំងឺ​ក៏ដូចជា​គ្រួសារ​អ្នកជំងឺ​បាន​ធូរស្បើយ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកលេង​វី​យូ​ឡុង​ ​អ្ន​ក​នាង​មិដុរិ​និង​តន្ត្រីករ៣នាក់​ទៀត​មក​ពី ICEP សំដែង​នូវ​តន្ត្រី​ក្លា​ស៊ិ​ក​ជូន​ទស្សនា​។​ ​មិនមែន​ត្រឹមតែ​ជា​ការ​សម្តែង​នៅចំពោះមុខ​អ្នកជំងឺ​ជាច្រើន​តែម្តង​ប៉ុណ្ណោះទេ​ ​ថែមទាំង​សម្តែង​ជូន​អ្នកជំងឺ​កុមារ​មហារីក​ទៅតាម​បន្ទប់​តូច​ៗ​នី​មួយ​ៗ​ផង​ដែរ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​អ្នកជំងឺ​កុមារ​មហារីក​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ ​គឺ​មិន​អាច​ចេញពី​បន្ទប់​ក្នុង​កំឡុង​ពេល​ទទួលការ​ព្យាបាល​នោះ​ទេ​ ។​ ​ហេតុដូច្នេះ​ហើយ​ទើប​ក្រុមតន្ត្រី​ករ​ចូល​ប្រគំតន្ត្រី​ជូន​តាម​បន្ទប់​នី​មួយ​ៗ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​គឺជា​មន្ទីរពេទ្យ​សប្បុរសធម៌​ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​ព្យាបាល​ដល់​កុមារ​និង​មនុស្សចាស់​ក្រីក្រ​ដោយ​មិន​គិត​ប្រាក់​។​ ​អ្នកជំងឺ​ប្រមាណ​ជាង ១៥០០០ នាក់​ បាន​ទទួលការ​ព្យាបាល​ និង ​ប្រមាណ​ជាង ១០០០ នាក់​ បាន​ទទួលការ​វះកាត់​កាលពី​ឆ្នាំ​កន្លងទៅ​នេះ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អង្គការ​បេះដូង​ជប៉ុន​បាន​កំពុង​បន្តសកម្មភាព​ព្យាបាល​រយ:ពេល ១០ ឆ្នាំ​មក​ហើយ​ ។​ ​មុន​ពេល​បង្កើត​ទី​តាំង​ម​ជ្ឈមណ្ឌល​ព្យាបាល​នៅ​ខេត្តកណ្តាល​កាលពី​ឆ្នាំ ២០១៦​ ​ពេលនោះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការពិនិត្យ​ជំងឺ​ចល័ត​ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​បាន​នាំ​យក​ឧប្ប​ករណ៍​វេជ្ជ​សាស្រ្ត​ទៅដល់​ទី​ជនបទ​ដើម្បី​ផ្តល់​ជូន​នូវ​ការពិនិត្យ​បូករួម​ទាំង​ការវះកាត់​ផង​ដែរ​ ។​ ​បន្ទាប់ពី​បា​នប​ង្កើត​ម​ជ្ឈ​មណ្ឌល​ព្យាបាល​កុមារ​រួចមក​ ​ក៏​នៅតែ​បន្ត​ការពិនិត្យ​ជំងឺ​ចល័ត​ផង ​និង ​ព្យាបាល​ជូន​ផង​ តាំងពី​កុមារ​រហូតដល់​មនុស្សចាស់​ដោយ​មិន​គិត​ប្រាក់​ ។ ​​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​ ​ចំនុច​សំខាន់​នៃ​បេសកកម្ម​គឺ​ការ​ធ្វើឲ្យ​វេជ្ជ​សាស្រ្ត​ទៅដល់​កន្លែង​ដែល​ពុំ​មាន​វេជ្ជសាស្ត្រ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ ២០១៨ អង្គការ​បេះដូង​ជប៉ុន​បាន​ចាប់ផ្តើម​ព្យាបាល​ជំងឺមហារីក​កុមារ​ទៅលើ​កុមារ​ដែល​មាន​ភាព​លំបាក​ក្នុង​ការ​ទទួលការ​ព្យាបាល​នៅ​កម្ពុជា​។​ ​នៅ​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​ ​មាន​អ្នកជំងឺ​មហារីក​បាន​បញ្ចប់​ការ​ព្យាបាល​ដោយ​សុវត្ថិភាព​រួចមក​ហើយ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រូពេទ្យ​ជំនាញ​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី​ ​ក្រុម​គ្រូពេទ្យ​ជំនាញ​មក​ពី​ប្រទេស​ជប៉ុន​បាន​មក​ធ្វើការ​វះកាត់​ជូន​អ្នកជំងឺ​មហារីក​ក៏ដូចជា​ជំងឺ​ដែល​ពិបាក​ព្យាបាល​ផ្សេងទៀត​ជា​ទៀងទាត់​។​ ​បើ​ទោះជា​ជំងឺ​ដែល​ត្រូវ​ទទួលការ​ព្យាបាល​រយ:ពេល​យូរ​ក៏ដោយ​ ​ក៏​ថ្លៃ​ព្យាបាល​ទាំងអស់​មិន​គិត​ប្រាក់​ឡើយ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

MUSIC​ ​SHARING​ ​គឺជា​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ទីក្រុង​ ​តូក្យូ​ ​ក្នុង​ឆ្នាំ​ ​1992​ ​ក្នុង​ការសំដែង​តន្រ្តី​ ​នៅ​តាម​សាលា​ ​មន្ទីរពេទ្យ​ ​កន្លែង​ជន​ភាស​ខ្លួន​ពី​សង្រាម​ស្នាក់នៅ​ ​និង​ ​តាម​អង្ក​កា​នានា​ ​ទាក់ទង​ការអប់រំ​ក្នុង​សង្កម​ជាដើម​ ​សំរាប់​ប្រជាជន​ដែល​មានការ​ប្រកួតប្រជែង​ក្នុង​ការរស់នៅ​ក្នុង​ប្រទេស​ជប៉ុន​ ​និង​ទ្វីបអាស៊ី​ទាំងមូល​។​ ​ពួកគេ​បាន​សំដែង​នៅមុខ​មនុស្ស​លើស​ពី​ ​250​ ​000​ ​នាក់​ក្នុង​រយ:ពេល​ ​25​ ​ឆ្នាំ​។​ ប្រជាប្រិយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​