
រឿងរ៉ាវប្រើអំពើហិង្សាលើតារាចម្រៀង នាយចឺម ដែលបង្កដោយជនសង្ស័យឈ្មោះ ង៉ែត លីទី ជាអតីតកីឡាករបាល់ទាត់នៅក្លិបបឹងកេត ដោយយកឈើជ្រុងវាយសំពងបែកក្បាល និង របួសដៃទាំងសងខាង ព្រោះភ្លើងប្រចណ្ឌ ដោយសារតែ នាយចឺម ឈែតញ៉ែសង្សារខ្លួន ។
ត្រូវបានគេយកទៅបង្ហោះចែកចាយព្រោងព្រាយពេញបណ្ដាញសង្គម ។
ខណៈមហាជនជាច្រើនបានចាត់ទុករឿងនេះជាប្រធានបទក្ដៅ និង នាំគ្នាស៊ែរចែកចាយព្រោងព្រាយពេញបណ្ដាញសង្គមតៗគ្នា ក្នុងនោះគេស្រាប់តែឃើញអតីតសង្សាររបស់តារាចម្រៀង នាយចឺម ក៏បានចែករំលែកព័ត៌មាននេះផងដែរ ។
គណនីហ្វេសប៊ុកឈ្មោះថា Srey Lik ដែលគេស្គាល់ច្បាស់ជាសង្សារចាស់តារាចម្រៀងជាជនរងគ្រោះ នាយចឺម បានព្រលយពាក្យពេចន៍អាណិត នាយចឺម ខ្លោចចិត្តដែលត្រូវគេវាយ ប៉ុន្ដែមានភ្ជាប់ជាមួយនូវ Sticker សើចក្នុងអត្ថន័យឌឺដងផ្លែផ្លាថា «អាណិតណាស់ ?? ទើបយល់សុបិនឃើញ Idol យប់មិញ ??» ។
ដ្បិតតែពាក្យសម្ដីរបស់ Srey Lik បង្ហាញឡើងហាក់ដូចជាអាណិតអាសូរចំពោះសង្សារចាស់ ប៉ុន្ដែមហាជនជាច្រើនយល់ថា ក្នុងឃ្លានេះមានបង្កប់ន័យឌឺដងយ៉ាងចុក ។
តែយ៉ាងណា ពួកគេបានត្រឹមបញ្ចេញយោបល់ម្នាក់មួយម៉ាត់តាមគំនិតរៀងៗខ្លួន ៕ ប្រជាប្រិយ