សំណើច ៖ នៅថ្ងៃមួយមានប្រពន្ធម្នាក់ចូលចិត្តរករឿងប្ដីដោយសារគាត់តែងចំណាយពេលនៅបាររាល់យប់ ដូច្នេះនៅយប់មួយគាត់ក៏នាំប្រពន្ធទៅបារជាមួយ ដើម្បីឱ្យអស់សង្ស័យ។ ប្ដីបានសួរប្រពន្ធថា “អូនឯងចង់ផឹកអី?” ប្រពន្ធតបវិញថា “បងផឹកអីអូនផឹកហ្នឹងដែរ”។ ដូច្នេះប្ដីក៏កុម្ម៉ង់ស្រាវីស្គីសុទ្ធពីរកែវ ហើយគាត់ក៏ផឹកដាច់មួយកែវតែម្ដងដោយមិនផឹកសន្សឹមៗទេ។ ប្រពន្ធមើលប្ដីតាំងពីដើមរហូតដល់ចប់ ហើយក៏ចាប់ផ្ដើមផឹកដូចប្ដីដែរ ប៉ុន្តែស្រាប់តែព្រួសចេញវិញទាំងអស់។ ប្រពន្ធបានត្អូញថា “ព្រះអឺយអីក៏ពិបាកផឹកម្ល៉េះ។ ចុះបងឯងផឹកស្រាចឹងៗបានម៉េចទៅ?”។ ក្រោយឮការត្អូញត្អែររបស់ប្រពន្ធ ប្ដីបានតបទាំងទឹកភ្នែកថា “ចឹងបាន, យើងទៅផ្ទះវិញ។ ថ្ងៃក្រោយ អូនយល់ថាបងមកសប្បាយរាល់យប់ទៀតទេ? បងលេបវាទាំងវេទនា ចឹង ដឹងនៅ”៕
Read More