ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ ( City Bus ) បានរៀបចំពិធីសម្ពោធស្ថានីយ៍ចំណតរថយន្ដក្រុង ( Bus Depot ) អគារទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ និង ពិធីប្រគល់-ទទួលរថយន្តក្រុងចំនួន ៨០គ្រឿង និង បរិក្ខាបច្ចេកទេសដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ គួរឲ្យដឹងដែរថា រថយន្តក្រុងចំនួន ៤១ គ្រឿង ដែលបានផ្តល់ជូនសាលារាជធានីភ្នំពេញ ជាដំណាក់កាលទី ១ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឲ្យដំណើរការនាថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៨ ចំនួនខ្សែរត់នៃសេវារថយន្តក្រុងបានកើនឡើងពី ៩ ទៅ ១៣ ខ្សែរត់ ។ ដោយឡែកនៅព្រឹកថ្ងៃទី ១៩ […]
Read Moreខេត្តស្វាយរៀង: មន្ដ្រីយោធាម្នាក់ដែលគេស្គាល់ឈ្មោះគង់បម្រើការនៅអង្គភាពសឹករងស្រុកស្វាយជ្រុំ ពិតជាអ្នកក្លាហានតាមដានដឹកជ្រូកមែន នៅពេលឈ្មួញដែលជាបក្ខពួករបស់ខ្លួនដឹកជ្រូករស់ចេញពីប្រទេសវៀតណាមខុសច្បាប់ ហើយត្រូវបានក្រុមមន្ដ្រីជំនាញតាមដេញឃាត់ចាប់បានដល់ហើយ ស្រាប់តែរំពេចនោះលេចមុខមន្ដ្រីយោធាម្នាក់ដែលគស្គាល់ គង់ មកអន្ដរាគមន៍ដណ្ដើមយកឡានដឹកជ្រូកជាង២០ក្បាលនោះបើកចេញទៅធ្វើព្រងើយដោយគ្មានកោតខ្លាចច្បាប់អីបន្ដិចសោះ តែពេលនេះអ្នកក្លាហានអាចប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខាន ។ ចំពោះសកម្មភាពកាងរំដោះមធ្យាយបាយបទល្មើសបែបនេះ បើកាលពីសម័យទស្សវត្សឆ្នាំ១៩៨០ទើបគេប្រើបានតែមកដល់សម័យនេះទៅហើយលោកគង់នៅតែយកវិធីចាស់គម្រឹលមកអនុវត្តទៀត ច្បាស់ណាស់ច្បាប់ពិតជាមិនអាចឲ្យលោកធ្វើបែបនឹងបានទេ ហើយមន្ដ្រីអ្នកចុះអនុវត្តន៍ក៏គេមិនអាចទទួលយកបានដែរ វាមិនមែនជាសម័យកាលយកចុងកាណុងមកដោះស្រាយបញ្ហាទេ គឺសម័យគេប្រើច្បាប់ដើម្បីដោះស្រាយបញ្ហាទៅហើយម្ដេចក៏លោកគង់មិនដឹងអីសោះចឹង ។ គួរម្លឹកថាកាលពីយប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៩ សមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការដេញចាប់ឡានដឹកជ្រូកខុសច្បាប់ចេញពីប្រទេសវៀតណាម ប្រភេទសាំយ៉ុង១៥កៅអីមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 2A 1326 ត្រូវបានគេដោះកៅអីចេញហើយបានដាក់សត្វជ្រូករស់ប្រហែល២០ក្បាល ត្រូវបានមន្ត្រីសមត្ថកិច្ចការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀង ធ្វើការស្ទាក់ចាប់បាននៅត្រង់ចំណុចផ្សារព្រាត់ប្រាស់ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ប៉ុន្តែនៅពេលស្ទាក់ឃាត់បានមួយភ្លែតស្រាប់តែគេឃើញមន្ត្រីយោធាម្នាក់ ចេញមុខមកអន្តរាគមន៍រំដោះយករថយន្តរបស់ឈ្មួញដឹកជ្រូកទៅបានយ៉ាងរំភើយ ។ ទាក់ទិននឹងរឿងរ៉ាវនេះដែរ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀង បានឱ្យដឹថា គឺពិតជាមានករណីមន្ដ្រីយោធា មកកាងឡានដឹកជ្រូកនេះមែន ប៉ុន្តែដោយសារកំលាំងមន្ត្រីរបស់លោកមានគ្នាតិចពេក ទើបមិនអាចចាប់ឡានដឹកជ្រូកខាងលើនេះបាន ហើយម៉្យាងទៀតក៏ដោយសារតែមានមន្ត្រីយោធាបានចេញមុខមកអន្តរាគមន៍រំដោះយករថយន្តរបស់ឈ្មួញដឹកជ្រូកខុសច្បាប់ បើកចេញទៅបាត់ដោយសុវត្ថិភាពបើទោះបីជាមន្ត្រីជំនាញបានយកម៉ូតូទៅដាក់ពាំងខាងមុខឡានឈ្មួញនោះយ៉ាងណាក៏ដោយ ក៏អ្នកមកអន្ដរាគមន៍នោះអូសម៉ូតូចែញពីមុខឡានរួចឡើងបើកឡានចេញទៅបាត់ ថែមទាំងពោលពាក្យថា បើកាលសម័យមុនវិញគ្នាអ្នកណាហ៊ានមកចាប់ឃាត់អីរញ៉េរញ៉ៃចឹងទេកាលនោះរកសុីបទល្មើសស្រួលណាស់ ។ លោកក៏បានឱ្យដឹងទៀតថាៈ ចំពោះរឿងមន្ត្រីយោធាដែលចេញមុខមករំដោះឬកាង រថយន្តដឹកជ្រូកនោះ លោកក៏បានធ្វើរបាយការណ៍ជំរាបជូនថ្នាក់ដឹកនាំខេត្តរួចហើយ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តស្វាយរៀងថែមទៀតផង ។ លោកថាមន្ដ្រីយោធានោះគេគ្រាន់តែដឹងថានៅអង្គភាពសឹករងស្រុកស្វាយជ្រុំ […]
Read Moreក្រុងកំពត៖ លោកឧត្តមសេនីយ៌ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានស្នើរឲ្យ លោក មាស រិទ្ធី អ្នកសារព័ត៌មានហង្សមាសដ៏ល្បីល្បាញ បើកភ្នែកមើល កុំបិទភ្នែក មើលហើយ និយាយ ករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្តធុនធំមួយគ្រឿង បុកប៉ះជាមួយម៉ូតូមួយគ្រឿង នៅចំណុចស្ពានថ្មីក្នុងក្រុងកំពត បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ត្រង់ជើងខាងឆ្វេង។ ការឆ្លើយតប សារដ៏ចុកចាប់ទៅកាន់ លោក មាស រិទ្ធី បានធ្វើឡើង ក្រោយពីលោក មាស រិទ្ធី អ្នកសារព័ត៌មានហង្សមាសដ៏ល្បីល្បាញ បានសរសេរលើហ្វេសប៊ុកថា ជាប់ចរាចរនៅស្ពានខេត្តកំពតជាង៣ម៉ោងហើយទៅមិនរួចទេ មូលហេតុឡានសំរាមបុកម៉ូតូនៅលើស្ពាន វិធានការបូលីសខ្សោយ លោកស្នងការខេត្តកំពតមិនមានមុខជួយសម្រួលដល់មហាជនរាប់ម៉ឺននាក់ ដែលកំពុងសុំឲ្យលោកជួយទេ ។ ឥឡូវមេឃកំពុងភ្លៀងទៀតឡានសំរាមដែលគ្រោះថ្នាក់តាំងពីម៉ោង9 នៅលើស្ពានដដែល ។ ក្រោយពីឃើញសារ ភ្លាម លោកឧត្តមសេនីយ៌ទោម៉ៅ ចន្ទ័មធុរិទ្ធស្នងការនគរបាលខេត្តកំពត មិនបង្អង់យូឡើយ ដោយបានសសេរសារបង្ហោះតបវិញថា « លោកសូមជម្រាបដល់ លោករិទ្ធី អ្នកសារព័ត៌មានហង្សមាសដ៏ល្បីល្បាញ ខ្ញុំមិនមានពាក្យអ្វីដើម្បីបកស្រាយជូនលោកទេ ក៏ប៉ុន្តែគ្រាន់តែសុំអោយលោកបើកភ្នែកមើល កុំបិទភ្នែកមើល ។ ករណីរវាងឡានធំនេះបានបុកម៉ូតូជនរងគ្រោះរងរបួសធ្ងន់ ប្រហែលជាត្រូវកាត់ជើងចោល […]
Read More