Month: April 2018

ពិតជាសាហាវណាស់! ប្ដីតេរិច្ឆាន ចាប់វះពោះប្រពន្ធយកកូនអាយុ៨ខែចេញ ព្រោះខ្លួនមិនចង់បានកូន

April 5, 2018

Daily Mail៖ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Daily Mail កាលពីសប្បាយមុន បានអោយដឹងថា មានករណីនេះវះពោះស្ត្រីមាន ផ្ទៃពោះម្នាក់យកកូន ដែលធ្វើលើដោយប្តីប្រពន្ធ ១គូ។ នេះបើតាមការចេញផ្សាយនោះបានអោយដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅប្រទេស ប្រស៊ីល។ ក្នុងនោះមានស្រ្តីម្នាក់បានមកមន្ទីពេទ្យ ជាមួយនឹងទារកម្នាក់ ដោយនាងបានប្រាប់ពេទ្យ ថានេះជាកូនរបស់ខ្លួនដែលទើបតែសម្រាល។ ប៉ុន្តែខាងមន្ទីពេទ្យហាក់មានការសង្ស័យក្រោយ ស្ត្រីម្នាក់នោះមិនអនុញ្ញាតអោយពេទ្យពិនិត្យរូបនាង នឹងពិសេសនាងដើរបានតាមធម្មតា ដែលនាងបញ្ជាក់ថាទើបសម្រាលកូនរួច។ មិនយូរប៉ុន្មានប៉ូលីសបានទទួលដំណឹងអំពីការ ប្រទះឃើញសាកសពនារីម្នាក់នៅក្នុងព្រៃ ដែលនាងត្រូវបានសម្លាប់ ដោយការវះពោះយកកូន ៨ខែរបសខ្លួន។ ក្រោមមកទើបស្ត្រីខាងលើបានសារភាពថា ខ្លួនបានសម្លាប់ នឹងវះពោះយកកូនមែន។ ដោយនាងធ្វើការបញ្រ្ចកស្រាទៅលើនារីរងគ្រោះ មុននឹងធ្វើសកម្មភាពវះពោះ៕

Read More