រូបសំណាកសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ជាទេវី បានយកមកតម្កល់ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្តសិល្បៈ ២៥.១២.២០២០ ដែលជាស្នាដៃរបស់និស្សិត។ រូបភាពពី : Sophon Samkhan
Read Moreបរទេស៖ តារាចម្រៀងស្រី ដ៏ល្បីរបស់សហរដ្ឋអាមេរិក ដែលទទួលបានការគាំទ្រជាច្រើន មិនថានៅប៉ែកអាស៊ី ឬអឺរ៉ុប គឺនាង Taylor Swiftដែលមានទាំងរូបសម្រស់ សមត្ថភាព ព្រមទាំងទ្រព្យសម្បត្តជាច្រើន។ ទើបតែបានបញ្ចេញបទថ្មីរបស់នាងនៅថ្ងៃនេះ ។ក្នុងនោះដែរ តារាចម្រៀងស្រីបរទេសដ៏ល្បីឈ្មោះរូបនេះ ទើបតែបានបញ្ចេញ ALBUM ថ្មីរបស់ខ្លួននៅថ្ងៃនេះ ក្នុងនោះក៏មានបទមួយ ចំណងជើងថា«Marjorie » ដែលនេះជាឈ្មោះលោកយាយរបស់ Taylor Swift ផ្ទាល់ ។ អ្វីដែលកាន់តែពិសេសក្នុងវីដេអូចម្រៀងនោះគឺ លោកយាយរបស់ Taylor Swift បានដើរកម្សាន្តគ្រប់កន្លែងក្នុងនោះក៏មានប្រាសាទរបស់ប្រទេសកម្ពុជា ថែមទៀត៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
Read More ជាមួយបញ្ហានេះផងដែរ លោក ជំទាវ បានឲ្យដឹង នៅក្នុងពិធីសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ ឆ្នាំ ២០១៩ ថា បច្ចុប្បន្នការទិញផ្ទះកាន់តែងាយស្រួលជាងមុន ព្រោះប្រជាជនមានប្រាក់ចំណូលកាន់តែច្រើន ហើយពួកគាត់ក៏អាចខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះបានទៀតផង។ យ៉ាងណាមិញ ចំពោះការប្រើប្រាស់ប្រាក់កម្ចីក្នុងការទិញផ្ទះបង់រំលស់នេះ ប្រជាជនត្រូវប្រយ័ត្នឲ្យមែនទែន។ ត្រង់ចំណុចនេះ លោកជំទាវបានបញ្ជាក់ថា ជាទូទៅ ពេលអ្នកទៅទិញ ផ្ទះ មានអ្នកសាងសង់ផ្ទះឬម្ចាស់គម្រោង( developer) មួយចំនួន មិនចេញប័ណ្ណកម្មសទិ្ធឲ្យអ្នកនោះទេ ហើយថែមទាំងនិយាយថា បើអ្នកទិញផ្ទះគាត់ ត្រូវតែខ្ចីលុយពីគាត់ផ្ទាល់។ ត្រង់នេះដែរ បើអ្នកខ្ចីលុយពីម្ចាស់គម្រោង( អ្នកសាងសង់ឬក្រុមហ៊ុនសង់ផ្ទះ) នោះពួកគាត់នឹងយកអត្រាការប្រាក់ស្រេចតែគាត់កំណត់ អាចអត្រាការប្រាក់ រហូតដល់ ១៦% ឬ ១៨%ជាដើម ខណៈ គ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ យកអត្រាការប្រាក់ជាមធ្យមពី ៧% ទៅ១០%ប៉ុណ្ណោះ។ ប្រជាជនមួយចំនួនគិតថា ផ្ទះតម្លៃធូថ្លៃ ក៏ទៅខ្ចីលុយពីអ្នកសាងសង( developer) ផ្ទាល់ ដោយព្រមបង់ក្នុងអត្រាការប្រាក់ ១៦% ឬ […]
Read More កំពត៖ យោងតាម សេចក្តីប្រកាសរបស់ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានជម្រាបជូនជាដំណឹង ដល់សាធារណ:ជន ដែលរស់នៅអមសងខាង ដងព្រែកកំពង់បាយ មេត្តាជ្រាបយ៉ាងដូច្នោះថា ។ ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹង បើកទ្វារទឹក តាមបច្ចេកទេស ដោយសន្សឹមៗ នាពេលឆាប់ៗនេះ ក្នុងករណីភ្លៀង នៅតែបន្តធ្លាក់។ ព្រោះជាក់ស្តែង ស្ថានភាពទឹក នៅក្នុងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង៧៖០០ នាទីព្រឹកនេះ មានកម្ពស់១៤៨.៨៩ម ទឹកហូរចូលអាង មានចំនួន៧៣៦.៥០ម៣/វិនាទី។ ក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនវារីអគ្គិសនី កំចាយ គ្រោងនឹង បើកទ្វាររំដោះទឹក។ ការបើកទ្វារ ទឹកនេះអាចនឹងបណ្តាលឲ្យ ជន់លិចនៅភូមិសាស្ត្រ នៅអមសងខាង ដងព្រែក។ អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅ តាមដងព្រែក ជ្រាបជាព័ត៌មាន និង បង្កើនការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ ផលប៉ះពាល់ផ្សេងៗ ជាយថាហេតុ៕ […]
Read More ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ព្យុះទី១៧ ឈ្មោះសូឌែលនឹងធ្វើដំណើរចូលមកប៉ែកខាងលើភាគត្បូងនៃប្រទេសវៀតណាមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាបនៅពេលចូលមកក្នុងប្រទេសកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើអោយប្រទេសកម្ពុជា នៅបណ្តាខេត្តតំបន់វាលទំនាប មានភ្លៀងធ្លាក់ច្រើនជាប់បន្តបន្ទាប់ ។ ចំណែកឯបណ្តាខេត្តនៅជួរភ្នំដងរ៉ែក ខ្ពង់រាប់ឥសាន នឹងខេត្តមានប្រំប្រទល់ជាប់ប្រទេសវៀតណាម មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។ ដោយឡែកនៅតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនដែរ ហើយនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាដំណឹង និងយកចិត្តទុក្ខដាក់ប្រុងប្រយ័ត្ន អោយបានខ្ពស់ជាទីបំផុតដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ៕ អត្ថបទ៖ PVNNews
Read More យោងតាមការបញ្ជាក់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ 2 ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។ សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ សូមអរគុណ!
Read More កាលពីរសៀលថ្ងៃទី ៣ ខែតុលា ២០២០ នេះមានការចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយលោកឧត្តមសេនីយ៍ត្រី ទីចំរើនកុសល បានថតវីដេអូសកម្មភាពមន្ត្រីនគរបាលជាប់កិច្ចសន្យាមួយរូបបានធ្វើការឃាត់រថយន្តរបស់លោកដើម្បីត្រួតពិនិត្យ ។ បន្ទាប់មកទៀត ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គាំទ្រទាំងស្រុងមតិលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ទីចំរើនកុសល ប៉ុន្តែក្នុងនាមជាសមត្ថកិច្ចត្រូវតែចូលរួមគោរពច្បាប់ ដើម្បីបង្ហាញជាគំរូដ៏ល្អដល់ប្រជាពលដ្ឋទូទៅ ។ តាមការបកស្រាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ មានរថយន្តមួយគ្រឿងម៉ាក PRUIS ព័ណ៌ ស មិនចាំស្លាកលេខ បានបេីកបរខុសទិសចរាចរណ៍ (ហាមត្រលប់ក្រោយ) នៅគោលដៅស្តុបពេទ្យចិន ខណៈនោះមន្ត្រីជាប់កិច្ចសន្យាខាងលើ ក៏បានចេញធ្វើការឃាត់ និងលូកដៃទាញយកទូរស័ព្ទពីម្ចាស់រថយន្តដែលកំពុងថតសកម្មភាព ដោយប្រើកាយវិការ និង ពាក្យសម្តី មិនសមរម្យអំឡុងពេលអនុវត្តច្បាប់ ។ ចំពោះករណីនេះមន្រ្តីជាប់កិច្ចសន្យាគឺ គ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួ មសហការណ៍ជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និង សម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ។ ហើយចំពោះករណីខាងលើនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានហៅមន្រ្តីជាប់កិច្ចសន្យារូបនេះ […]
Read More ថ្លែងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និង មណ្ឌលផ្តល់សេវាសាធារណៈថ្មី ទីតាំងនៅផ្សាទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ហើយអ្នកដែលមានប័ណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់គ្រប់ប្រទេសនៅលើពិភពលោក។ «ប័ណ្ណបើកបរអន្តរជាតិនេះ អាចចាប់ផ្តើមធ្វើពីពេលនេះតទៅ ហើយអាចប្រើប្រាស់បានគ្រប់ប្រទេសលើពិភពលោក»។ នេះបើតាមប្រសាស៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ។ ចំពោះនីតិវិធី និងដំណើរនៃការធ្វើប័ណ្ណបើកបរកម្រិតអន្តរជាតិនេះ ប្រព្រឹត្តិទៅមានលក្ខខណ្ឌអ្វីខ្លះនោះ «ប្រជាប្រិយ» នឹងផ្សព្វផ្សាយបន្តបន្ទាប់ទៀត ៕អត្ថបទ៖ ប្រជាប្រិយ
Read Moreភ្នំពេញៈ អនុសេនីយ៍ទោ ស វាសនា មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យក្រោមរូបភាពដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុជួញដូរដោយខុសច្បាប់នៅសារធាតុញៀន។ នេះបើយោងតាមប្រកាសស្តីពីការបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មានករណី ភ្ញាក់ផ្អើលនឹងមន្ត្រីនគរបាលខេត្តព្រះសីហនុម្នាក់ដែលបែកថ្នាំបានយកខោអាវនគរបាលរបស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង Sokimex និង Tela ក្នុងសង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ រួចឡើងឡានក្រុងចេញទៅបាត់។ ចំពោះចំណាត់ការរបស់សម្តេចក្រឡាហោម ស ខេង គឺ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានសម្តែងការគាំទ្រ ដើម្បីកុំអោយខូចឈ្មោះមន្ត្រីនគរបាលល្អៗ ក៏ដូចជាធ្វើប៉ះពាល់ដល់កិត្យានុភាពនគរបាលជាតិទាំងមូលផងដែរ ៕ ប្រភព៖ កម្ពុជាថ្មី
Read More ភ្នំពេញ ៖ មហាជនទូទាំង ក៏ដូចអ្នកដំណើរពិសេសអ្នករស់នៅភ្នំពេញ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពកម្លាំងអាវុធហត្ថរាជធានីបាននឹងកំពុងតែបន្តចាត់វិធានការណ៍ត្រួតពិនិត្យទៅលើរថយន្តពាក់ស្លាកលេខ ខ ម សេះហោះដែលកំពុងធ្វើចរាចរយ៉ាងអានាធិបតេយ្យតាមដងផ្លូវនៅរាជធានីភ្នំពេញ ពិសេសក្រុមឡានដឹកដីដឹកថ្មដឹកខ្សាច់ពាក់ស្លាកលេខ ខ ម លោតឆ័ត្រនោះតែម្ដងដែលប៉ះពាល់ដល់កិត្តិយសក្រសួងកាពារជាតិ។ ការត្រួតពិនិត្យនេះ បានធ្វើឡើងពីសំណាក់កម្លាំងកងយានយន្ត នៃមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ការងារ ត្រួតពិនិត្យស្លាកលេខរថយន្តខេមរភូមិន្ទក្លែងក្លាយ, ប័ណ្ណបើកបរ ខេមរភូមិន្ទ, បកកញ្ចក់ខ្មៅ ,អាវុធជាតិផ្ទុះ, វិទ្យុទាក់ទង នៅលើដងផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ មន្ត្រីកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងនៅថ្ងៃទី១៨ មិថុនាថា សកម្មភាពកម្លាំងកង យានយន្ត នៃ មន្ទីរ សម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ផងនិង រថយន្តដែលបំពាក់ស្លាក លេខខេមរភូមិន្ទក្លែងក្លាយ ពិសេសឡានដឹកដីតែម្ដង មិនដឹងគេអាងអីបានហ៊ានប្រើស្លាកខ ម មករកស៊ីឯកជនខ្លួនឯងទៅវិញហើយ ឡានដឹកដី ដឹកថ្ម ដឹកខ្សាច់ខ្លះពាក់ស្លាកលេខសេះហោះទៀត។ រថយន្តប្រភេទនេះ ត្រូវតែចាត់វិធានការជាបន្ទាន់តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយឯក […]
Read Moreលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញចិត្តខ្លាំង នៅពេលអ្នកកាសែតសួរថា «ហេតុអ្វីធ្វើផ្លូវខូចលូ ធ្វើលូខូចផ្លូវ?»។ លោក ចាត់ទុកថាជាសំណួរល្អបំផុត ហើយក៏បានអរគុណអ្នកកាសែតដែលចោទជាសំណួរនេះឡើង ដើម្បីឲ្យលោក មានឱកាសបកស្រាយ។ ឮសំណួរនេះហើយ លោក ឃួង ស្រេង ដែលចូលរួមធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពរបស់រាជធានីភ្នំពេញ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មិនទាន់បកស្រាយភ្លាមនោះទេ ដោយលោក ងាកទៅរម្លឹកពីអតីតកាលបន្តិចសិន។ លោក លើកឡើងថា អំឡុងឆ្នាំ១៩៩០ រដ្ឋ មានលទ្ធភាពចំណាយថវិកា ត្រឹមតែដឹកដីក្រហមប៉ុណ្ណោះ យកមកចាក់លើផ្លូវ ក្នុងរាជធានីភ្នំពេញ ដូច្នេះ ឲ្យតែភ្លៀងម្តងៗ រាជធានីភ្នំពេញ តែងពោរពេញទៅដោយទឹកពណ៌ក្រហម។ លោក បន្តថា រយៈពេល៤១ឆ្នាំមកនេះ គឺមានការលំបាកណាស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដែលត្រូវបានខ្ទេចខ្ទាំ ក្នុងសម័យខ្មែរក្រហម។ លោក មានប្រសាសន៍ថា៖«នេះ ជាការពិត ហើយវា ជាសច្ចភាពក្នុងការអភិវឌ្ឍទីក្រុងដ៏កម្សត់របស់យើង»។ បន្ទាប់មក លោក ក៏និយាយពីការអភិវឌ្ឍរាជធានីភ្នំពេញ។ លោក ថ្លែងថា […]
Read More ភ្នំពេញ៖ ប្រទេសកម្ពុជា បានបញ្ជាទិញរថយន្តយោធាចំនួន ២៩០គ្រឿង ពីប្រទេសចិន ហើយចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបំរើការងារតាមអង្គភាពនីមួយៗ។ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលរថយន្តយោធាចំនួន ២៩០គ្រឿង ដែលបញ្ជាទិញពីចិន ដើម្បីចែកជូនដល់បណ្តាស្ថាប័ន អង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។ បើតាមមន្ត្រីជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងទ័ពគោក បានឲ្យដឹងថា ការទិញរថយន្តយោធាទាំងនេះ មិនបានប្រើប្រាស់ថវិការបស់រដ្ឋឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន អំពាវនាវដល់សប្បុរសជនក្នុងស្រុកនានា ដើម្បីប្រមូលថវិកាទិញរថយន្តធុនធំ ២៩០ គ្រឿង ពីប្រទេសចិន សម្រាប់យកមកប្រើប្រាស់ក្នុងវិស័យយោធា និងនគរបាលជាតិ។ ប្រភពដដែលបន្តថា ថវិកានេះ គឺជាថវិកាសប្បុរសជនដែលផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ៕ […]
Read More ភ្នំពេញ៖ យោងទៅតាមហ្វេសប៊ូករបស់លោក ហេង រតនា ប្រធាន ស៊ីម៉ាក់ លោកមានការហួសចិត្តយ៉ាងខ្លាំងដោយឃើញគ្រួសារមួយយកគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះមកចងព្យួរ លើដើមអំពិល។ លោកបានលើកឡើងយ៉ាងដូច្នេះថា« ហួសចិត្តតែម្តងលោកព្រះ! នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ! ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ ហេីយអាចប្រកបមុខរបរដេីរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង….. មេីលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង!ករណីនេះសំណាងណាស់ ដែលមិនទាន់ផ្ទុះឬគ្មានក្មេងៗលេងវា ព្រោះវាងាយផ្ទុះណាស់! សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន ដោយឃេីញអ្នកណាម្នាក់ប្រេីប្រាស់ ឬរក្សាទុកគ្រាប់មីន ត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋាន ឬកងកំលាំងនគរបាល ឬកំលាំងសុីម៉ាក់ជាបន្ទាន់! It’s unbelievable case! Today 10 June 2020 at Tomnopdach village, Obeicheun […]
Read Moreវិស័យ ដីធ្លី ដែល គេ តែង និយម ហៅថា « វិស័យ អចលនទ្រព្យ » នោះ កំពុង តែមាន ភាព រីក ចម្រើន និង ការអភិវឌ្ឍន៍ ពេញ ផ្ទៃ ប្រទេស បន្ទាប់ពី រង ផលប៉ះពាល់ ពី វិបត្តិ សេដ្ឋកិច្ច នៅ ចន្លោះ ឆ្នាំ ២០០៨ និង ២០០៩ កន្លងមក ។ ចាប់ពី តាំងពី ចុងឆ្នាំ ២០០៩ មក ប្រទេស កម្ពុជា បាន ខំ ងើប ចេញពី វិបត្តិ នេះ ហើយ ប្រឹង ដើរ យ៉ាង ត្រដាបត្រដួស […]
Read More យោងតាមទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថាសម្រែកខ្មែរក្រោក ដែលគេដឹងថាជារបស់គណបក្សខ្មែរក្រោក បានលើកឡើងថា ៖ខ្ញុំនឹងបង្ហាញពីភាព ឃោរ ឃៅ សា ហា វព្រៃ ផ្សៃ របស់ទាំងពីអ្នកប្តីប្រពន្ធ អោយអ្នកទាំងអស់គ្នាបានដឹងដោយសារខ្ញុំអាណិត មនុស្សស្រី ជាច្រេីន ដែលត្រូវពួកគេ ទាំងពីរធ្វេីបា ប គ្មាន មេត្តា ធម៌ សូម្បីបន្តិចកុំអោយ មនុស្សស្រី ជាច្រេី នត្រូវរ ង គ្រោះ មនុស្សជុំវិញខ្លួន និងប្រជា រាស្រ្តជឿ លើការ សម្តែ ងបោ កប្រាស បន្តទៀតនេះគ្រាន់តែជាឯកសារផស្តុតាង1ភាគរយប៉ុនណោះ។ សូមរំលឹកថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ សម្រេចបញ្ចប់មុខតំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី ។ ក្រោយពីការដកតំណែងចេញពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានតែប៉ុន្មានថ្ងៃស្រាប់តែ […]
Read Moreលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចុះត្រួតពិនិត្យស្ថានភាពតំបន់ឧទ្យានជាតិជើងភ្នំគូលែន ជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីឧទ្យាននុរក្ស ដើម្បីកំណត់ទីតាំងដែលត្រូវរៀបចំដាំដើមឈើឡើងវិញ និងគ្រប់គ្រងអោយបានតឹងរុឹងនិងម៉ត់ចត់បំផុត ជាពិសេសក្នុងតំបន់ដែលត្រូវបានរងការទន្ទ្រានវាតទីចាប់យកដី និងលួចសង់សំណង់ខុសច្បាប់។ ក្នុងពេលចុះត្រួតពិនិត្យនោះ លោកឃើញមានការទន្រ្ទានដីខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ ដីនិងសំណង់នៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជើងភ្នំគូលែនមួយចំនួនត្រូវបានកាប់កាប់ដោយខុសច្បាប់ពីសំណាក់សកម្មជនដីធ្លីជាបន្តបន្ទាប់ ក្រោយការបញ្ចប់ការវាស់វែងផ្តល់កម្មសិទ្ធិដីធ្លីរបស់យុវជនស្ម័គ្រចិត្តកាលពីឆ្នាំ២០១២។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋានលោកបានបញ្ជាក់ថា រដ្ឋបាលស្រុកនឹងមិនទទួលស្គាល់ការទន្ទ្រានចាប់យកដីដោយខុសច្បាប់នេះឡើយ ហើយការកាន់កាប់ដោយខុសច្បាប់ទាំងនេះសុទ្ធតែមិនមានឯកសារគតិយុត្តិ។ ច្បាប់ភូមិបាលក៏មិនទទួលស្គាល់ការអាស្រ័យផល ដោយគ្មានប័ណ្ណក្រោយឆ្នាំ២០០១ដែរ។ រាល់ការទិញ លក់ដូរគ្រប់ប្រភេទត្រូវបានហាមឃាត់នៅក្នុងតំបន់ដីរដ្ឋនេះ ហើយក៏មិនអនុញ្ញាតអោយមានការផ្ទេរកម្មសិទ្ធិ ឬទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានក្រោមរូបភាពណាមួយជាដាច់ខាត។ លោកបានអំពាវនាវដល់សាធារណៈជនបង្កើនការប្រុងប្រយ័ត្ន ជៀសវាងនូវការខាតបង់ ចាញ់ការបោកបញ្ឆោតអោយទិញដីរដ្ឋ ទោះក្នុងតម្លៃទាបយ៉ាងណាក៏ដោយ។ រដ្ឋបាលស្រុកនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៍ដោយប្រការណាមួយឡើយ ហើយជនដែលលួចទន្ទ្រានយកដីរដ្ឋទៅលក់ នឹងត្រូវរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន។
Read More ភ្នំពេញ៖ បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួលជាន់ទី១ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា សាកសពមានឈ្មោះ ZOTE ROBINSON SONGMUANLIAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ អតីតគ្រូបង្រៀនភាសាអង់គ្លេស នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួលចំណុចខាងលើជាង១ខែមកហើយ ។ តាមពលរដ្ឋស្នាក់នៅក្បែរខាងបានឲ្យដឹងថា ជនរងគ្រោះ ធ្លាប់វះកាត់បេះដូង ច្រើនលើកមកហើយ កើតជម្ងឺលើសឈាមផង ហើយរាល់ថ្ងៃ ចូលចិត្តផឹកស្រា ។ ប្រភព័ត៌មានបានឱ្យដឹងថា មុនភ្ញាក់ផ្អើល ប្រជាពលរដ្ឋដែលនៅក្បែរមិនឃើញជនរងគ្រោះចេញក្រៅហាត់ប្រាណដូចសព្វដង លុះពេលដែលមានស្ត្រីម្នាក់ ដើរទៅរកប្រមូលចានឆ្នាំង ប្រទះឃើញដេក ហៅមិនឆ្លើយ ប្រាប់ម្ចាស់ផ្ទះ មកហៅ ពិនិត្យមើលជាក់ស្តែង ឃើញស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។សពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា៕ […]
Read More តាកែវ៖សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានឃាត់ចាប់ខ្លួនលោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ និង បក្ខពួកម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម ។ ការចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នេះ ថា លោកពុំទាន់បានដឹងរឿងនេះនៅឡើយទេ ។ ដោយឡែក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្លែងប្រាប់ CPC NEWS ថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បាននាំខ្លួនលោក ឈុន សុមេធា មកឆែកឆេររកវត្ថុតាងបន្ថែមទៀត នៅផ្ទះរបស់គាត់ស្ថិតនៅ ភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី […]
Read More ភ្នំពេញ៖ បើតាមស្ថានទូតចិន ប្រចាំនៅកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារ ក្នុងការនាំផ្លែស្វាយស្រស់កម្ពុជាចំនួន ៥០ម៉ឺនតោនជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារប្រទេសចិន។ ការចរចានាំចេញផ្លែស្វាយទៅកាន់ទីផ្សារចិននាពេលនេះ គឺជាជោគជ័យលើកទី២ បន្ទាប់ពីរដ្ឋាភិបាលទាំងពីរ បានព្រមព្រៀងនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិនដែលជាទីផ្សារធំ។ ក្រៅពីនេះ ភាគីចិនក៏បានអនុញ្ញាតផងដែរ នូវការនាំចេញដោយផ្ទាល់នូវ អង្ករ ចំណិតដំឡូងមីក្រៀម ជាដើម ដែលត្រូវបានស្ថានទូចចិនប្រចាំកម្ពុជា ចាត់ទុកថានឹងជួយជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។ សូមជម្រាបថា ក្រៅពីប្រទេសចិន កម្ពុជាទើបតែបានសម្រេចកិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងត្បូង ក្នុងការនាំផ្លែស្វាយស្រស់ចេញទៅកូរ៉េផងដែរ៕
Read More ភ្នំពេញ៖ ឯកឧត្ដមរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ស្ដីពីការផ្ដល់ហរិញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៤.៥០១ លានយ៉េន (ប្រមាណ៤១,៤លានដុល្លារ) សម្រាប់អនុវត្ដគម្រោង ចំនួន៣ នៅក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គម្រោងអនុវត្តទាំង៣នេះរួមមាន៖ ទី១) អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សចំនួន ៣៤៨ លានយ៉េន (ប្រមាណ៣,២លានដុល្លារ) ទី២) ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន២,១៥៣ លានយ៉េន (ប្រមាណ១៩,៨លានដុល្លារ) ទី៣) កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២,០០០លានយ៉េន (ប្រមាណ ១៨,៤០ […]
Read More