ឡោ សំណាង ប្ដូរអាជីព ពីអ្នកប្រដាល់មកជាអ្នករត់តាក់សុី លែងចង់ល្បីជាមួយការប្រដាល់ព្រោះខ្លាចប្រពន្ធកូនដាច់បាយ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ស្រាល​ប្រចាំ​ក្លិប​កងរាជអាវុធហត្ថ​រាជ​ធានី​​ភ្នំពេញ ឡោ សំណាង ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​​ហើយ​នោះ បច្ចុប្បន្ន​បាន​ក្លាយ​ខ្លួន​ជា​អ្នក​រត់​តាក់​ស៊ី បន្ទាប់​ពី​ចាប់​អាជីព​ធ្វើ​ជា​ឈ្មួញ​រក​ស៊ីមិនសូវ​កាក់កប​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​។ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​លោក ឡោ សំណាង បាន​រៀប​រាប់​ថា បន្ទាប់​ពី​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​ទាំង​វ័យក្មេង​លោក​បាន​ចាប់​អាជីព​ជា​អ្នក​រកស៊ី​វិញ​ម្ដង ដោយ​កាលពីមុន​ធ្វើ​ជា​អ្នក​កិប​សំបុត្រ​កង់​-​ម៉ូតូ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​បាន​ប៉ុន្មាន​ឆ្នាំ​ដែរ ។ ប៉ុន្តែ​មុខរបរ​នេះ​មិនសូវ​ជា​កាក់កប​ទេ​ដោយ​សារ​តែ​មាន​គេ​ដេញថ្លៃ​ខ្ពស់​ពេក ទើប​រូប​លោក​ទៅ​រកស៊ី​ធ្វើ​ជា​ឈ្មួញកណ្ដាល​ទិញ​ភោគផល​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ចាម​​វិញ​ម្ដង ។ ចំពោះ​មុខរបរ​ថ្មី​នេះ​ក៏​មិន​ចំណេញ​ច្រើន​ដែរ ​ព្រោះភាគច្រើន​រកបាន​នៅ​ខែ​ប្រាំង បើ​ខែវស្សា​វិញ​គឺ​ចប់​តែ​ម្ដង​ព្រោះ​មាន​ភ្លៀង​ច្រើន ។ ទោះបី​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​គ្មាន​បំណង​ងាក​ទៅ​រក​វិស័យ​កីឡាប្រដាល់​វិញ​នោះ​ទេ ។ លោក​ថា ឆ្លងកាត់​ជីវិត​ជា​អ្នក​ប្រដាល់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ លោក​ពិតជា​មាន​ការ​នឿយណាយ​ខ្លាំង​ណាស់​ទើប​លែង​រ​វីរ​វល់​ដោយ​គិត​ថា...

Stay connected

20,551FansLike
2,329FollowersFollow
6,550SubscribersSubscribe

Latest article