យោងតាមប្រភពពីផេករបស់អ្នកនាង ឌី សូនីតា បានបង្ហោះដំណឹងដ៏រីករាយនេះថា “ បានជួបគ្នាហើយកូន ? ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស?????”
Read More តារាសម្ដែង ឌី សូនីតា បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាស្ងាត់ៗ នាងស្រាប់តែបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះធំគ្រប់ខែរង់ចាំតែថ្ងៃសម្រាល។ តាមការបញ្ជាក់នៅក្នុងវីដេអូទម្លាយថាខ្លួនកំពុងមានផ្ទះពោះទាំងមិនទាន់រៀបការនោះ តារាសម្ដែង ឌី សូនីតា បានរៀបរាប់ថា នាងមិនចង់លាក់បាំងទស្សនិកជនទេ ប៉ុន្ដែនាងមានមូលហេតុជំងឺដំណរពូជមួយ ដែលពិបាកនឹង មានកូនទើបនាងសម្រេចចិត្តបង្ហាញនៅពេលដែលកូនក្នុងផ្ទៃមានសុខភាពល្អ តែទោះបីជាមានហេតុផលបែបនេះ ឌី សូនីតា នៅតែអះអាងទទួលរាល់ពាក្យខំមិនជូនពរ និង រិះគន់ពីមហាជន ដ្បិតថានាងជាអ្នកសិល្បៈ គួរណាស់ជាគំរូល្អដល់ទស្សនិកជន៕ ប្រភព៖ ប្រជាប្រិយ សូមទស្សនាវីដេអូខាងក្រោម៖
Read More នេះមិនមែនជាលើកដំបូងទេ ដែលតារាសម្តែង មាន សូនីតា បានបង្ហាញរូបភាពក្នុងឈុតហែលទឹកជាសាធារណៈដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ ដោយកាលពីពេលកន្លងមក រាជនីក្រមា រូបនេះ ក៏ធ្លាប់បានបង្ហាញរាងសិ ច ស៊ី ជាច្រើន ក្នុងឈុតប៊ីគីនី នៅអាងហែលទឹក និង មាត់សមុទ្រជាដើម។ យ៉ាងណាមិញ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ មាន សូនីតា បានបង្ហាញស្ទីលថ្មីទៀតហើយ នៅលើគណនី IG ក្នុងឈុតហែលទឹកពណ៌ខ្មៅ ព្រមទាំងបន្ថែមស្ទីល Fashion ប្លែកមួយបែបទៀត ដែលពិតជាទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ។ សូមទស្សនាថារូបភាព នៅអាងហែលទឹករបស់ មាន សូនីតា ខាងក្រោម៖
Read More រាជធានីភ្នំពេញ៖ កាលពីម្សិលមិញនេះលើគណនីផ្លូវការរបស់តារាសម្ដែងជើងចាស់លោក ទេព រិនដារ៉ូ បានប្រកាសនូវដំណឹងមិនល្អមួយដល់សាធារណជនឲ្យបានជ្រាបច្បាស់ជៀសវាងការភ័ន្តច្រឡំ ករណីមានជនអគតិបានបង្កើតគណនីក្លែងក្លាយដោយប្រើប្រាស់រូបលោក យកទៅប្រព្រឹត្តរឿងបោកប្រាស់លើបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោកជាខ្លាំងផងដែរ។ យ៉ាងណាក្ដីលោក ទេព រិនដារ៉ូ បានរៀបរាប់ដោយសំណេរបញ្ចៀសការយល់ច្រឡំណាមួយ ពីសំណាក់មហាជនថា៖ «មានអ្នកបោកប្រាស់យកឈ្មោះខ្ញុំទៅប្រើទៀតហើយ បើឃើញ ឬបានទទួលសារនេះកុំជឿអោយសោះ ខ្ញុំអត់ដឹងទេ..! សូមមេត្តាប្រយ័ត្នប្រយែងផង សូមអរគុណ»។ នៅពីក្រោមដំណឹងអាក្រក់នេះ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលរួមបញ្ចេញមតិ ហាក់យល់ច្បាស់នូវរឿងហេតុនេះថា៖ «មែនហើយអ្នកបោកមានច្រើនហើយខ្ញុំធ្លាប់ជួបដែរ»៕
Read More ទោះបីជាមិនទាន់ចូលរោងការតាមប្រពៃណីខ្មែរក៏ពិតមែន តែអតីតតារាសម្តែងរូបស្រស់សិចស៊ី បេនី យ៉ាំង បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីនាងបានបង្ហាញពីសុភមង្គលនៃទំនងទំនងរបស់នាង និង គូស្នេហ៍យ៉ាងផ្អែមល្ហែម ។ ជាងនេះទៅទៀត រយៈពេលចុងក្រោយនេះ បេនី យ៉ាំង កាន់តែបើកចំហពីចំណងស្នេហ៍របស់នាងកាន់តែខ្លាំងឡើងទៀតផង ហើយថ្មីៗនេះនាងបានបង្ហាញរូបភាពមួយសន្លឹក បានធ្វើឲ្យមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញហ្វេសប៊ុកជាច្រើនភ្ញាក់ផ្អើល ព្រមទាំងសង្ស័យថាតារាស្រីរូបស្រស់នេះហាក់បោះដំរួយចង់បានកូន ឬ ក៏កំពុងពពោះផង ។ មូលហេតុដែលធ្វើឲ្យមានការសង្ស័យនេះ ព្រោះរូបភាពមួយសន្លឹកនោះ បេនី យ៉ាំង បានបង្ហាញនូវថ្នាំ និង អាហារបំប៉នថែទាំសុខភាពស្ត្រីមានផ្ទៃពោះ ។ លើសពីនោះនាងក៏បានសរសេរពាក្យថា «អាហារបំប៉ន ប្រចាំថ្ងៃរបស់ខ្ញុំ» ។ ទោះយ៉ាងណាក៏ដោយ តារាស្រីរូបនេះហាក់មិនទាន់បង្ហើបច្បាស់នៅឡើយនោះទេថាការសង្ស័យរបស់មហាជនអ្នកគាំទ្រគឺជាការពិត ឬ យ៉ាងណានោះ ព្រោះតែរាល់ការខមមិនសាកសួរខ្លះ នាងបានឆ្លើយតបថាមិនទាន់មាន ហើយខមមិនខ្លះទៀតនាងបានអរគុណដល់អ្នកអបអរ ដែលនាមជូនពរនាង ៕ អត្ថបទ៖ ប្រជាប្រិយ […]
Read More ភ្នំពេញ៖ បើអ្នកស្នេហាវិស័យរឿងភាគខ្មែរ ប្រាកដជាបានស្គាល់ ពីតារាសម្តែង ប៊ូ ច័ន្ទដាណែត ដែលរូបនាង តែងតែមានវត្តមាន នៅក្នុងរឿងភាគច្រើនគួរសមដែរ មិនថា ដើរតួជាអ្វី កាចឆ្នាស់ ស្លូត នាងអាចសម្តែងបានទាំងអស់ តែមួយរយៈក្រោយមក រូបនាង មិនសូវចូលថតច្រើនប៉ុន្មានទេ តែរឿងថតស្ពតនានា នាងនៅតែរវល់ដដែល។ ជាពិសេសបើមើលសម្រស់របស់ តារាស្រីរូបនេះ នាពេលនេះដែរ ក៏មានសាច់ជាងមុនឆ្ងាយណាស់ ខុសពីកាលមុន ដែលរូបនាង មានរូបរាងស្គមស្គាំង តែពេលនេះ មានសាច់ទ្រលុកទ្រលន់ ហើយមុខមាត់វិញ ក៏ពេញមិនធម្មតានោះដែរ។ ប៉ុន្តែទោះបីជា មុខមាត់ និងរូបរាងរបស់នាង បានផ្លាស់ប្តូរក៏ដោយ ក៏នាង ត្រូវបានគេសរសើរ ថាដាណែត នៅតែស្រស់ស្អាត តាមបែបអ្នកមានសាច់បែបនេះ មើលទៅគួរឲ្យក្នាញ់ខ្លាំង ជាជាងពេលស្គមទៅទៀត។ អ្វីដែលសំខាន់ ថ្វីបើដាណែត មានសាច់ក៏ដោយ ក៏រូបនាង នៅតែស្លៀកពាក់សាកសមដដែល មិនថា ស្លៀកឈុតអ្វីនោះទេ ខុសពីអ្នកខ្លះ បើធាត់ហើយ […]
Read More តារាសម្តែងរូបស្រស់ មុន្នី ម៉ូនីតា បានសម្តែងអារម្មណ៍ហួសចិត្ត ក្រោយពីបានឃើញទង្វើរបស់ម្ចាស់ផ្ទះ ដែលបានបានវាយកំទេចកញ្ចក់រថយន្តម្ខាង ដោយសារខឹងនាងចតរថយន្តនៅមុខផ្ទះគេប្រមាណជាជិត ២០នាទី ប៉ុន្តែយ៉ាងណាតារាសម្តែងរូបនេះមិនបានរករឿងអ្វីឡើយ ផ្ទុយទៅវិញនាងបានលើកដៃសំពះ អរគុណដល់ម្ចាស់ផ្ទះថែមទៀត។ ស្រីស្អាត មុន្នី ម៉ូនីតា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងនៅ ក្នុងរឿង «និស័្សយខ្លុយស្នេហ៍» របស់ទូរទស្សន៍បុស្តិ៍លេខ ៥ បានបង្ហោះសារដែលមានអត្ថន័យថា «យល់ថា ខុសដែលចតមុខផ្ទះអុី ក៏ប៉ុន្តែខ្ញុំសុំចតតែបន្តិចទេដោយសារនៅហាងបងខ្ញុំវាស្ទៈពេក គិតថានិងមក សារ៉េកន្លែងចតដែ ។ ខ្ញុំក៏បានសសេរលេខទូរស័ព្ទ ដាក់នៅលើកញ្ចក់ឡានភ្ទាប់ជាមួយនឹងពាក្យថា សូម អធ្យាស្រ័យ! ដូច្នេះប្រសិនបើម្ចាស់ផ្ទៈត្រូវការចេញចូលអាចខលមកខ្ញុំបានខ្ញុំយកចេញភ្លាមតែហេតុអី មិនដល់កន្លះម៉ោងផងខ្ញុំទៅយកឡានចេញ នាំគ្នាឆោឡោហើយថែមទាំងវៃបែកកញ្ចក់ឡានខ្ញុំបែបនេះ? ជាខ្មែរដូចគ្នាហេតុអីក៏គ្មានធម៌មេត្តាគ្មានការយោគយល់អធ្យាស្រ័យគ្នាដល់ម្លឹង? ខ្ញុំទៅដល់ខ្ញុំបានលើកដៃសំពះគាត់ដែលខ្ញុំបានធ្វើឱ្យគាត់ពិបាករយៈពេក ២០នាទីជាងនេះ ចុះអ្វីដែលគាត់បានបំផ្លាញ ទ្រព្យ សម្បត្តិខ្ញុំនេះតើគាត់មានអារម្មណ៍ខុសឆ្គងបន្តិចដែរឬក៏អត់»?។ ជាមួយនឹងការលើកឡើងរបស់ តារាសម្តែងរូបនេះ បានធ្វើឱ្យមិត្តភក្តិក្នុងហ្វេសប៊ុកបានលើកឡើងផ្សេងៗគ្នាថា សាហាវខ្លាំងណាស់មានរឿង អីគួរនិយាយគ្នា ព្រោះដាក់លេខទូរស័ព្ទនៅហ្នឹងស្រាប់ហើយ ។ ខ្លះទៀតក៏បាននិយាយថា […]
Read More ដោយសង្កេតឃើញថា តារាចម្រៀង ក៏ដូចអ្នកនិពន្ធនៅផលិតកម្មGalaxy Navatra ទទួលបានការយកចិត្តទុកដាក់ពីមេកើយរបស់ខ្លួន ស្របពេលតារាចម្រៀងប៊ុត សីហា មិនទាន់ឈរជើងនឹង នៅផលិតកម្មណាមួយនោះ អ្នកគាំទ្ររបស់ពួកគេមួយចំនួន ក៏បានស្នើឲ្យផលិតកម្ម Galaxy Navatra ផ្ដល់ឱកាសឲ្យរូបគេ។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ស្របពេល ផលិតកម្មGalaxy Navatra បានផ្ដល់ជាផ្ទះល្វែង និងកញ្ចប់ថវិកា ក្នុងការលើកទឹកចិត្តអ្នកនិពន្ធ ក៏ដូចអ្នកចម្រៀងរបស់ខ្លួនជាបន្តបន្ទាប់នោះ អ្នកគាំទ្រតារាចម្រៀងប៊ុត សីហា ក៏បានចូលទៅខំមមិន ស្នើសុំឲ្យផ្ដល់ឱកាសដល់អាយដលរបស់ពួកគេតែម្ដង។ ពួកគេ បានខំមិនស្នើដល់ផលិតកម្មGalaxy Navatra ដូច្នេះថា «បង អាច ផ្ដល់ឧកាស អោយ ប៊ុត សីហា ចូល galaxy ផង សុទ្ធតែមាន សំឡេងល្អៗ idol»។ «បើបាន ប៊ុត សីហា ចូលរួមពិតជាល្អណាស់ ខ្ញុំជឿជាក់ថា គាត់កែប្រែខ្លួនហើយ»។ «បងប្រុសជួយដល់តារាចម្រៀងបងប៊ុតសីហាឲ្យល្បីមានឱកាសច្រៀងវិញផង បើគាត់មិនកែគំនិតទេ បងប្អូនក៏អស់ចិត្តគ្រប់គ្នាដែរ។»។ «ផ្តល់ ឱកាសអោយប៊ុតសីហា […]
Read More រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះតារាសម្ដែងស្រីសិចស៊ីកញ្ញា ព្រីម លីហ្សា ហាក់ស្ងាត់មុខពីការងារសិល្បៈមួយរយៈធំ តែទោះជាយ៉ាងណា នាងក៏នៅតែបង្ហាញវត្តមានជារឿយៗនៅលើបណ្ដាញសង្គម តាមរយៈការបង្ហោះរូបភាពឡូយឆាយស៊ីវិល័យប្រើប្រាស់សម្ភារៈម៉ាកល្បីៗមានតម្លៃថ្លៃកប់ក្ដោង រួមជាមួយការលេងស្ទីលតុបតែងខ្លួនប្លែកៗទាក់ទាញផងដែរ។ ជាក់ស្ដែងតារាស្រីរូបរាង សិ ច ស៊ី ស្រឡូនគាប់នេត្រារូបនេះបានបង្ហោះនូវរូបភាពជាច្រើនសន្លឹកស្ថិតក្នុងឈុតពណ៌សបង្ហាញដើមទ្រូងសខ្ចីរួមដោយកែវភ្នែកមុតស្រួច ទាក់ទាញអារម្មណ៍អ្នកគាំទ្រឲ្យជ្រួលជ្រើម គយគន់នូវសម្រស់ដើ ម ទ្រូ ង មូលក្លំសដូចបណ្ដូលចេករបស់នាង ថែមពោលសរសើរហាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ថា «លង់ស្នេហ៍ហើយ»។ យ៉ាងណាក្ដីបើទោះបីហាក់ឃ្លាតឆ្ងាយពីសិល្បៈក្ដីប៉ុន្តែបើតាមការបញ្ជាក់ប្រាប់ តារាញូស៍ កន្លងមកតួឯកស្រីក្នុងបទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» របស់លោក ឆាយ វីរៈយុទ្ធ បានឲ្យដឹងថា ព្រីម លីហ្សា ដ្បិតឆ្ងាយសិល្បៈព្រោះការងារផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែមិនបានភ្លេចនូវសកម្មភាពមនុស្សធម៌ឡើយដោយតែងចុះចែកសម្ភារសិក្សាដល់ក្មេងៗសិស្សសាលាជាញឹកញាប់ផងដែរ គ្រាន់តែមិនសូវចូលចិត្តបង្ហោះតាមបណ្ដាញសង្គមតែប៉ុណ្ណោះ៕
Read Moreកាលពីថ្ងៃម្សិលមិញនេះទី០៦ ខែកញ្ញា ឆ្នាំ២០២០ ផលិតកម្មសាន់ដេរបានបញ្ចេញបទចម្រៀងមួយបទមានចំណង់ជើងថា ស្រឡាញ់ BTS ពេញបេះដូង។ក្រោយពេលដែលបទចម្រៀងនេះចេញមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែផ្ទុះការរិះគន់កក្រើកមេឃរញ្ជួយដី ដូចទឹកបាក់ទំនប់ ពេញបណ្ដាញសង្គមហ្វេបុកនឹងយូធូប។ គួរបញ្ជាក់ដែរថា បទចម្រៀងរបស់សាន់ដេរដែលផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់នេះ ច្រៀងដោយតារាចម្រៀងពន្លកថ្មីនៅក្នុងផលិតកម្មសាន់ដេរគឺកញ្ញា ម៉ានីតា។ដឹកនាំសម្តែង: Red និពន្ធទំនុកច្រៀង : ហ៊ាង ម៉េងហួរ និពន្ធ Melody : ខាន់ សុីអឿន និពន្ធបទភ្លេង: Mr Thea កាត់តរូបភាព: Red ថតដោយ : អ៊ឹង គឹមឌី។ ក្រោយពេលផ្ទុះការរិះគន់ខ្លាំងបែបនេះ ធ្វើអោយបទចម្រៀងរបស់សាន់ដេរមួយបទនេះក្លាយជាបទចម្រៀងដែលទទួលបានការDislikeច្រើនជាងLikeនៅលើឆាណែលយូធូបផ្លូវការរបស់ខ្លួន។បើយើងងាកក្រឡេកមកមើលបទចម្រៀងថ្មីមួយបទរបស់កញ្ញា សោភា ទេពី ដែលបានបង្ហោះនៅលើឆាណែលយូធូបផ្លូវការរបស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅនេះ ក៏ទទួលបានការរិះគន់ដូចទឹកបាក់ទំនប់ផងដែរ។ដោយបទចម្រៀងនេះមានចំណង់ជើងថា “ថ្មើរហ្នឹងអត់ហូបប៊ីយែទេ”។គ្រាន់តែចេញមិនទាន់បានប៉ុន្មានផងបទចម្រៀងមួយបទនេះក៏ផ្ទុះការរិះគន់ព្រាតតែម្ដង។ ក៏ទទួលបានការរិះគន់ដូចទឹកបាក់ទំនប់ផងដែរ។ដោយបទចម្រៀងនេះមានចំណង់ជើងថា “ថ្មើរហ្នឹងអត់ហូបប៊ីយែទេ”។គ្រាន់តែចេញមិនទាន់បានប៉ុន្មានផងបទចម្រៀងមួយបទនេះក៏ផ្ទុះការរិះគន់ព្រាតតែម្ដង។ រហូតធ្វើអោយបទចម្រៀងមួយបទនេះទទួបានការDislikeច្រើនជាងLike ដូចផលិតកម្មសាន់ដេរដែរ។តែខណៈពេលនេះផលិតកម្មសាន់ដេរឈរនៅលំដាប់លេខមួយច្រើនជាងកញ្ញា សោភា ទេពីដែលទទួលបានការDislike(មិនចូលចិត្ត) ច្រើនជាងLike(ចូលចិត្ត)នៅលើយូធូប។ ដូច្នេះយើងមានតែរង់ចាំមើលបន្តទៅមុខទៀតរវាងបទចម្រៀងទាំងពីរបទនេះ តើបទចម្រៀងមួយណាដែលអាចដណ្ដើមពាន Dislikeច្រើនជាងគេបំផុតនៅស្រុកខ្មែរយើង៕ […]
Read Moreរំលឹកបន្តិចថា៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់អ្នកនាង ទូច ស្រីលក្ខណ៌ ហើយដែលជាតារាស្រីសំបូរវោហាសព្ទ័មិនចេះ រីងស្ងួតនោះអ្វីដែល តារាចម្រៀង ទូច ស្រីលក្ខណ៍ ធ្លាប់រំពឹងទុកថាជីវិតអាពាហ៍ពិពាហ៍របស់នាង អាចស្រោចស្រង់ បាននោះពេលនេះត្រូវខកបំណងដោ យសារនាង និង ស្វាមីមិនអាចផ្សះផ្សារបាន។ ពេលនេះពីរឆ្នាំមុន ក្រោយមកអ្នកទាំងពីរក៏បានរស់នៅដាច់ដោយឡែកពីគ្នា ។ តែយ៉ាងណាកន្លងមក ទូច ស្រីលក្ខណ៍ មិនដែលបានទទួលស្គាល់ថាប្តីប្រពន្ធរបស់នាងលែងលះគ្នានោះទេ គ្រាន់តែរស់នៅដោយ ឡែ កប៉ុណ្ណោះ ដោយសារនាងរំពឹងថាថ្ងៃណាមួយ ជីវិតប្តីប្រពន្ធរបស់នាងអាចត្រូវគ្នាវិញ ព្រោះនាងមិនចង់ឱ្យកូនប្រុសបាត់ភាពកក់ក្តៅ ។ ដោយឡែក ថ្មីៗនេះ ក្តីរំពឹងរបស់ ទូច ស្រីលក្ខណ៍ ត្រូវរលាយដោយសារប្តីប្រពន្ធរបស់នាងមិនអាចផ្សះផ្សារគ្នាបានឡើយ។ យ៉ាងណាមិញក្រោយពីធ្លាយដំណឹងបែបនេះងាកមកអតីតស្វាមីរបស់នាង បានបង្ហោះលិខិតបកស្រាយមួយសន្លឹកជាសាធារណៈ ដោយលិខិតនោះ បានសរសេរជាអក្សរអង់គ្លេសផង និង បកប្រែជាភាសាខ្មែរផង៕
Read Moreពាក្យថាញៀនល្បែងទាំងប្ដីទាំងប្រពន្ធ រហូតដល់ធ្លាក់ខ្លួនដើរធ្វើការសំណង់ដើម្បីចិញ្ចឹមក្រពះលើតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បានកើតមានជាយូរមកហើយ។ ថ្ងៃនេះលោក ណូយ វ៉ាន់ណេត បានបង្ហាញផ្ទះចំនួន៤ ដែលមានតម្លៃប្រមាណ៦០ម៉ឺនដុល្លារ ដើម្បីជម្រះមន្ទិលទាំងឡាយ។ លំនៅឋានស្នាក់នៅចំនួន៤កន្លែង ក្នុងនោះមានវីឡាកូនកាត់ចំនួន២ ដែលវីឡា១មានតម្លៃជាង២០ម៉ឺនដុល្លារ ផ្ទះល្វែងមួយនៅវាលស្បូវមានតម្លៃ៨ម៉ឺនដុល្លារ និងផ្ទះប្រភេទថ្មក្រោមឈើលើមួយខ្នងទៀតនៅឯចម្ការ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សរុបទាំងផ្ទះ និងដីមានតម្លៃមិនតិចម៉ឺនដុល្លារឡើយ។ លោកថា ផ្ទះលោកទាំងអស់ សម្បូរទៅដោយបន្លែ និងផ្លែឈើធម្មជាតិ ដែលកើតចេញពីដៃលោកផ្ទាល់។ ចំពោះល្បែងមួយចំនួនលោកទទួលស្គាល់ថា លោកចេះលេងមែន ប៉ុន្ដែរូបលោក និងភរិយា មិនដែលលេង ឬលេងញៀនងើបមុខមិនរួចដូចពាក្យចរាមអារាមឡើយ។ ផ្ទុយទៅវិញលោកមានការងារជាច្រើននៅរង់ចាំ។ ណូយ វ៉ាន់ណេត ”បើខ្ញុំញៀនល្បែងមែនប្រហែលផ្ទះទាំងអស់នេះមិននៅសល់ទេ អ្នកដែលនិយាយជាអ្នកដែលពូកែច្រណែននិន្ទាគេ។ ធាតុពិត ខ្ញុំជាមនុស្សរពឹសដៃដាំបន្លែ ឈើហូប និងជួសជុលផ្ទះអីហ្នឹង គឺសុទ្ធតែខ្ញុំជាអ្នកធ្វើ“។ តារាចម្រៀងជើងចាស់រូបនេះបញ្ជាក់ថា ផ្ទះទាំង៤របស់លោកភាគច្រើនមានដើមឈើហូបផ្លែ និងបន្លែងធម្មជាតិលើកលែងតែផ្ទះមួយល្វែងនៅវាលស្បូវ ខណ្ឌច្បារអំពៅមិនសូវមានបន្លែព្រោះផ្ទះល្វែងពុំមានទីធ្លាសម្រាប់ដាំដុះ។ លោកថា សូម្បីតែផ្ទះវីឡាកូនកាត់មួយដែលលោកជួលឲ្យអង្គការមួយដើម្បីធ្វើការជាច្រើនឆ្នាំមកហើយនោះ ក៏លោកឆ្លៀតដាំបន្លែ និងដើមឈើហូបផ្លែមិនចេះតិចដែរ៕ អត្ថបទ៖ […]
Read More នៅប៉ុន្មានថ្ងៃនេះ ប្រិយមិត្តបាន និងកំពុងចាប់អារម្មណ៍របស់លម្អខ្លួន ពោលគឺនាឡិកាដៃរបស់លោក ព្រាប សុវត្ថិ ដែលលោកបានប្រើនាឡិកាមានតម្លៃប្រមាណ ១០ម៉ឺនដុល្លារ តែឥឡូវនេះលេចចេញតារាខ្មែរចំនួន ២ដួង ពាក់នាឡិកាដៃមានតម្លៃជាងកំពូលតារាចម្រៀងប្រុសរូបនេះទៅទៀត។ តារាខ្មែរ២ដួងនោះ គឺតារាចម្រៀងរួមទ្រនំ ពេជ្រ សោភា និងរ៉ូលីន។ នេះបើតាមទំព័រលក់នាឡិកាក្នុងស្រុកតែមួយនឹងដែលបញ្ចេញករណីនាឡិកា ព្រាប សុវត្ថិ។ ទំព័រលក់ខាងនាឡិកាបុរាណៗនេះ បានបញ្ចេញមុននេះថា លោក ព្រាប សុវត្ថិ មានពាក់នាឡិកាម៉ាក Patek Phillipe Geneve មានតម្លៃប្រមាណ ១០ម៉ឺនដុល្លារអាមេរិក។ នាឡិកាសែស្រឡាយ Patek នេះ គឺជាប្រភេទនាឡិកាប្រើប្រាស់ដោយឥស្សរជនកំពូល អ្នកមាន ឬសេដ្ឋី និងមហាសេដ្ឋី ក្នុងនៅក្នុងស្រុក មានល្បីថា សម្ដេចនាយករដ្ឋមន្ត្រី មានប្រើប្រាស់ដែរ ឯតម្លៃនោះ គឺប្រមាណ ២លានដុល្លារអាមេរិកឯណោះ។ យ៉ាងណា នេះមិនមែនតម្លៃខ្ពស់បំផុតនៃតម្លៃរបស់លម្អកាយដែលគេហៅថា “ស្ដេចនាឡិកា” នោះឡើយ។ តាមអ្នកជំនាញខាងនាឡិកា បានបង្ហើបថា […]
Read Moreទើបប្រមាណ១ម៉ោងប៉ុណ្ណោះ វីដេអូចម្រៀងរសជាតិថ្មីរបស់តារាចម្រៀង យូរី របស់សាន់ដេ ប្រភេទសម្រាប់ប្រិយមិត្តដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ(18+) ដោយបាន និងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្តនៅលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី ២៤ មិថុនានេះ។ បទចម្រៀងនេះមានចំណងជើងថា “Bae” ជាប្រភេទវីដេអូចម្រៀងសម្រាប់មនុស្សមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ដូច្នេះហើយ វីដេអូនេះបានបញ្ជាក់ថា សម្រាប់ប្រិយមិត្តដែលមិននិយមសិចស៊ីគួរចៀសវាងមើលវីដេអូចម្រៀងនេះ។ កញ្ញា យូរី បានប្រាប់ថាសារអេឡិចត្រូនិកថា នេះជាបទពិសោធន៍មួយរបស់នាងមួយទៀតនៅក្នុងសិល្បៈចម្រៀង ដែលពីមុនមក នាងមិនធ្លាប់នោះទេ។ ចំណុចគួរចាប់អារម្មណ៍មួយផ្សេងទៀតនៃបទថ្មីកម្រឃើញរបស់ យូរី មួយនេះ ពោលគឺនាងបានរំលេចភាពសិចស៊ីក្នុងបទចម្រៀងប្រភេទនេះដំបូង គឺនាងមិនបានចេញក្រោមផលិតកម្មសាន់ដេរបស់នាងឡើយ ពោលគឺជាចេញក្រោមផលិតកម្មថ្មីមួយទៅវិញ។ ចំពោះបញ្ហានេះ សាមីខ្លួនតារាចម្រៀង បញ្ជាក់ថា គិតត្រឹមពេលនេះ នាងនៅតែជាតារាចម្រៀងរបស់សាន់ដេដដែល។ ដោយឡែកចំពោះបទចម្រៀងខាងលើវិញ នាងលើកឡើងថា ដើមឡើយនាងថតនេះជាការលេងកម្សាន្តប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ត្រូវមិត្តភ័ក្ដិនាង យកទៅកាត់តចេញជាវីដេអូចម្រៀងតែម្ដង។ ប៉ុន្តែនោះជាការថតលេងរបស់នាងប៉ុណ្ណោះ មិនមែនជាការងារផ្លូវការអ្វីនោះទេ។ ទោះជាបែបនេះក្ដី វីដេអូចម្រៀង “Bae” ត្រូវបានគេមើលឃើញមានភាពខុសប្លែកពីអ្វីដែលនាងបានធ្វើកន្លងមក ទាំងបច្ចេកទេស និងស្ទីលផ្សេងៗ ពិសេស យូរី គេមើលឃើញថា នាងពិតជាបង្កប់ភាពសិចស៊ីណាស់នៅក្នុងបទចម្រៀងនេះ។ […]
Read Moreភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយ តាំងពីភ្ជាប់ពាក្យជាមួយគូដណ្ដឹង រហូតមកទល់ពេលនេះ មានកូនជាមួយគ្នាទៅហើយនោះ តារាចម្រៀងពេជ្រ សូលីកា ក៏នៅតែរងការរិះគន់មួយចំនួនមកលើរូបនាងដដែល ដូចជាមានកូនមុនរៀបការ ដណ្ដើមសង្សារមិត្តភក្ដិ ជាដើម។ ទោះរងនូវការរិះគន់មួយចំនួនក៏ពិតមែន តែពេជ្រ សូលិកា កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយ ស្វាមី កូនប្រុស និងប្អូនស្រីដ៏ស្រស់ស្អាតរបស់អ្នកនាង។ ទន្ទឹមនឹងការរិះគន់ ក៏មានអ្នកគាំទ្រនាងជាច្រើន តែងតែចូលរួមលើកទឹកចិត្ត រាល់ពេល អ្នកនាងបង្ហោះសារហាក់មិនសប្បាយចិត្តណាមួយកើតឡើងដោយសារការរិះគន់ទាំងនេះ។ មិនខុសពីអ្នកគាំទ្រទេ ប្អូនស្រីដ៏ស្រស់ស្អាតរបស់អ្នកនាងឈ្មោះ«ម៉ីជីង» ក៏ចូលរួមលើកទឹកចិត្ត និងប្រាប់កុំឲ្យខ្វល់ពីសម្ដីអ្នកដទៃ ដែលគ្មានសេចក្ដីសុខដូចពួកនាងផងដែរ។ ពេជ្រ សូលិកា បានស្រង់សម្ដីប្អូនស្រីខ្លួនមកបញ្ជាក់ដូច្នេះថា «មិនថាពួកខ្ញុំជួបរឿងអ្វីខ្លះ ប្អូនខ្ញុំតែងតែប្រាប់មកថា «ចែកុំទៅខ្វល់ពីមនុសស្សដែលគ្មានក្ដីសុខដូចពួកយើង » សម្ដីគាត់ពិត មិនបានប្រឌិត ចេះគិតជាងមនុស្សធំ…»។ គួរបញ្ជាក់ថា ទម្រាំនឹងរកឃើញនូវសុភមង្គលសុភមង្គលដូចសព្វថ្ងៃនេះ តារាចម្រៀងពេជ្រ សូលិកា បានឆ្លងកាត់នូវព្យុះភ្លៀងជាច្រើន តាំងពីអ្នកនាងនៅផលិតកម្មMរហូតមកដល់ផលិតកម្មរស្មីហង្សមាស។ តែអ្វីដែលធ្វើឲ្យមហាជនសរសើរនោះ គឺអ្នកនាងអាចជម្នះបានទាំងអស់ ដោយនៅតែញញឹមចំពោះបញ្ហាកើតឡើងរហូតមានការគាំទ្រកាន់តែច្រើន កាត់បន្ថយបានច្រើននូវការរិះគន់ទាំងអស់នោះ៕ darareport […]
Read Moreភ្នំពេញ៖ នៅមុននេះបន្តិច អ្នកនាង ខាត់ សុឃីម បានបង្កភាពភ្ញាក់ផ្អើលខ្លាំងណាស់ តាមរយៈការប្ដូរប្រូហ្វាល់ហ្វេសប៊ុក ពណ៌ខ្មៅ ធ្វើឲ្យហ្វេនៗបារម្ភយ៉ាងខ្លាំង ដោយបង្ហាញថា រូបនាង កំពុងជួបទុក្ខធំ ឪពុកបានទទួលមរណភាពចោលហើយ។ ក្នុងនោះដែរ ក៏មានប្រិយមិត្តជាច្រើន បានចូលរួមបង្ហោះសាររំលែកទុក្ខគ្រប់គ្នា ព្រោះរឿងរ៉ាវកើតឡើងលឿនពេក មិនបានបញ្ចេញសញ្ញា ឲ្យកូនចៅដឹងបន្តិចសោះ សឹងមិនអាចទទួលយកបាន។ ដោយឡែកនេះបើយោងតាមប្រភពគណនីហ៊្វេសបុកSreyvong Khatបានបង្ហោះសារយ៉ាងដូច្នេះថា៖ “ពុកអើយមិនទាន់បានជូនពរពុកផងពុកបានទៅចោលកូនដោយមិនបានលា ថ្ងៃបុណ្យខឱពុកគឺជាថ្ងៃដែលកូនធ្វើបុណ្យអោយពុទៅវិញ ពុកអើយអនុស្សារីយ៍ពួកយើងពិតជាច្រើនពេកហើយ សូមអោយពុកសំលាញ់ទៅអោយបានសុក លាហើយពុក”
Read Moreពីមួយថ្ងៃទៅមួយថ្ងៃចំនងស្នេហ៍របស់តារាសម្តែងរូបសង្ហា អេតវីន និងគូស្នេហ៍ដែលត្រូវបានគេស្គាល់ ថាជាអតីតភរិយារបស់ម្ចាស់ផលិតកម្មអិលឌី កាន់តែស្អិតល្មួត និង ស៊ីជម្រៅជាងមុន ។ បើទោះបីមិនទាន់បង្ហើប ពីគម្រោងរៀបការតែកន្លងមកគូស្នេហ៍របស់ អេតវីន ធ្លាប់អះអាងថាកំពុងសន្សំប្រាក់ដើម្បីរៀបការ ។ យ៉ាងណាមិញថ្មីៗនេះគូស្នេហ៍របស់ អេតវីន បានបង្ហាញរូបភាពវីដេអូខ្លីមួយដោយតារាសម្តែងរូប សង្ហា អេតវីន បានថើបរូបនាងនៅទីសាធារណៈដោយមិនមានការលាក់លៀមនោះទេ ។ ក្នុងនោះអតីត ភរិយាម្ចាស់ផលិតកម្មអិលឌី ថែមទាំងបង្ហាញអារម្មណ៍ថា «អត់សប្បាយចិត្តទេីប ផុសពីគេច្រេីនតិចសុំទោសបងប្អូនម៉ូយកាហ្វេផងដែរ រំខានរឿងស្នេហាតិចហេីយ ព្រោះភាគច្រេីន មេីលវីដេអូ ជាមួយ គាត់ដែរ គាត់ថតហេីយ តែងតែសប្បាយចិត្ត ទម្រាំគាត់នៅជិតទៀត ខ្ញំគឺអារម្មណ៏ដូចដេីមវិញហេីយ។ តែយាយមែនខាងស្រីឃេីញអត់ស្អាតចឹងទេណា តែឬកសាហាវណាស់ សំខាន់ នៅជិតគឺថេីបរហូត ដឹង គ្រឺតអញត្រង់ណាទេហា»។ ក្នុងនោះក៏មានការលើកឡើងថា ផ្អែមល្ហែមណាស់ ឃើញហើយគួរឱ្យ ច្រណែន។ គួរបញ្ជាក់ផងដែរតារាសម្តែងរូបសង្ហា អេតវីន បានជាប់ស្នេហ៍ជាមួយគូស្នេហ៍ដែលជាមេម៉ាយកូនពីរ រូបស្រស់ដែលកន្លងមកពួកគេធ្លាប់អះអាងថាកំពុងរកលុយដើម្បីត្រៀមរៀបការជាមួយគ្នា ។ ប្រជាប្រិយ […]
Read More“រឿងនេះ គឺចោបន្លំធ្វើប៉ូលិសទេ មើលអោយចប់បានដឹង តែខ្ញុំទទួលស្គាល់ខុសរឿងសក់វែងដោយសាគិតថាតួកំប្លែង តែខ្ញុំមិនហ៊ានខមមិនអីទេ ខ្លាចខុស បងប្អូនអាចខមមិនបាន”។ នេះជាការឆ្លើយតបរបស់នាយ ពាក់ មី តាមរយៈបណ្តាញសង្គមហ្វេសបុកប៉ុន្មាននាទីមុននេះ ទៅនឹងសមាគមមិត្តនគរបាលជាតិកម្ពុជា។ សមាគមនមិត្តនគរបាលកម្ពុជាបានផ្ញើលិខិតមួយច្បាប់ជូនដល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសំណូមពរឲ្យជួយពិនិត្យកែលម្អដល់ស្ថានីយទូរទស្សន៍ និងសិល្បករមួយចំនួន ដែលបាននិពន្ធ និងដឹកនាំការសម្ដែងឈុតវីដេអូកំប្លែងខ្លី ដែលមានផលប៉ះពាល់ពាក់ព័ន្ធទៅនឹងរូបភាពជាមន្ត្រីនគរបាលជាតិ។ ខ្លឹមសារលិខិតបានលើកឡើងថា «មួយរយៈកន្លងមកនេះជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើយុទ្ធនាការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្ត នគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួនបានផលិត ជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះ បានសម្ដែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែលមានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ ផ្អែកតាមបទដ្ឋាន ស្ដីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រី នគរបាលជាតិដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ មន្ត្រីនគរបាលជាតិទៀតផង»។ សមាគមមិត្តនគរបាលជាតិកម្ពុជា បានបន្តថា តាមរយៈសកម្មភាពក្នុងខ្សែវីដេអូ ត្រូវបានមជ្ឈដ្ឋានខាងក្រៅធ្វើការចែករំលែកគ្នាទៅវិញទៅមកយ៉ាងទូលំទូលាយ នៅក្នុងបណ្ដាញសង្គម ដែលសមាគមមិត្តនគរបាលជាតិកម្ពុជា […]
Read More មហាជនពិតជាស្គាល់ច្បាស់ណាស់ កញ្ញា មាន សូនីតា ដែលត្រូវបានអ្នកគាំទ្រនាង ដាក់នាមថាជារាជនីក្រម៉ា ដោយសារការច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗជាច្រើនពីក្រណាត់ក្រម៉ា ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។ តែមួយរយៈចុងក្រោយនេះ រាជនីក្រម៉ាបានធ្វើឲ្យមហាជនកាន់តែឈ្លក់វង្វេងយ៉ាងខ្លាំងជាមួយរូបភាពមួយចំនួននៅក្នុងផេកផ្លូវការរបស់កញ្ញា ដោយការស្លៀកពាក់សិចស៊ីបែបអឺរ៉ុប បញ្ចេញសាច់សខ្ចី បង្អួតភ្នែកអ្នកលេងបណ្ដាញសង្គម ហើយក៏ទទួលបានការគាំទ្រ និង មតិរិះគន់មួយចំនួនដែរ។ ចុងក្រោយនេះនាកោះសង្សារ ជាដែនកោះមួយកន្លែងក្នុងខេត្តព្រះសីហនុ មាន សូនីតា តារាសម្ដែងដ៏លេចធ្លោ និង ជាអ្នកជំនួញវ័យក្មេងមួយរូប ថ្មីៗនេះនាងបានទៅបង្ហាញជីវិតឯកជនយ៉ាងហ៊ឺហារ ហាយសូរបំផុតនៅលើកោះដ៏ទាក់ទាញមួយនេះ ដោយតារាស្រីរូបនេះ បានបង្ហោះរូបភាពបន្តបន្ទាប់ជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ស្ដែងពីភាពស៊ីវិល័យសោយសុខក្នុងជីវិតយ៉ាងពេញទំហឹង ។ ក្នុងនោះ មាន សូនីតា បានលើកឡើងថា នាងមកលេងកោះសង្សារតែគ្មានវត្តមានសង្សារក៏ដោយ តែជីវិតប៉ុន្មានថ្ងៃលើកោះមួយនេះ ពិតជាមានន័យខ្លាំងណាស់ ។ ពិតណាស់ ដ្បិតតែទេសភាពនៃកោះសង្សារនេះ មានមនុស្សជាច្រើនប្រាថ្នាចង់ទៅឱ្យបានម្ដងក្នុងមួយឆាកជីវិត តែអាចនិយាយបានថា កោះនេះសម្រាប់តែអភិជន ឬអ្នកមានប៉ុណ្ណោះ ព្រោះថាភ្ញៀវទេសចរត្រូវចំណាយប្រាក់ចាយវាយដល់ទៅខ្ទង់រាប់ពាន់ដុល្លារដើម្បីទៅកម្សាន្ត និង ស្នាក់នៅទីនោះ ៕ ខាងក្រោមនេះជារូបខ្លះៗរបស់រាជនីក្រម៉ា […]
Read Moreភ្នំពេញ៖ ពិធិការិនី និងជាតារាសម្តែង ណូម័រ បើទោះជាឆ្នាំនេះឈានចូលវ័យ ៣១ ឆ្នាំ ហើយក្តី តែបើនិយាយពីសម្រស់វិញ មិនចាញ់ក្រមុំប៉ុន្មាននោះទេ ដែលកំពុងធ្វើឲ្យប្រុសៗមិនថាក្មេង ឬ ចាស់ ជ្រួលច្របល់ចង់បានរូបនាងធ្វើជាគូគាប់មិនស្ទើរនោះទេ។ ងាកមកជីវិតគូវិញ ណូម័រ ត្រូវបានដឹងបានដឹងថា ទើបតែលែងលះជាមួយអតីស្វាមីលោក សុភា កាលពីកន្លងទៅនេះ ក្រោយពីរៀបការរស់នៅមិនចុះសម្រុងនឹងគ្នាបានរយៈពេល ៥ ខែ ប៉ុណ្ណោះ ដែលអ្នកនាងព្រលយពាក្យថាប្រៀបបីដូចយល់សប្តិ ពោលគឺរូបនាងនៅតែដូចជាកូនក្រមុំដដែលហ្នឹង។ ដោយឡែក កាលពីពេលកន្លងថ្មីៗនេះ ណូម័រ ក៏បានធ្វើឲ្យប្រុសជាច្រើនចាប់អារម្មណ៍ជាខ្លាំង ទៅនឹងសារមួយប្រកាសបើកចិត្តរឿងបេះដូង សម្រាប់បុរសអាយុបង តែសុំចិត្តបុរសៗអាយុប្អូន (ក្រោម៣០ឆ្នា) កុំចំណាយពេល Crush នាងអី ដោយលើកហេតុផលថា ខ្លាចបាប។ ដោយក្នុងនោះ ណូម័រ សរសេររៀបរាប់យ៉ាងដូច្នេះថា៖ «មើលមុខគេផង កាលឆ្នាំ2008ហ៏ ពេញក្រមុំប៉ិប..ចា បើសិនមានកូនវិញពេលនេះប្រហែលកំលោះក្រមុំដែរហើយ តែចង្រៃអ្វី..ជាតិនេះបើនិយាយរឿងស្នេហា អភ័ព្វពេកក្រៃ ដោយឡែកសុំបញ្ជាក់ប្រាប់Broៗក្រោម30ឆ្នាំដែលCrushចែ ហើយថាចែដំឡើងអាយុ សូមអាណិតចែ រកក្មេងៗដូចគ្នាទៅណា ទុកអនាគតឲ្យចែផង ចែខ្លាចបាប […]
Read More