ពិតជាមានការសោកស្ដាយជាខ្លាំងដោយក្រុមគ្រួសាររបស់អ្នកលេងហ្វេសប៊ុកឈ្មោះ​ Kem Sakariya បានបាត់បង់នូវកូនជាទីស្រលាញ់ម្នាក់​។ យោងតាមគណនីបានបង្ហោះថា “នីត នីត កូនទៅចោល Daddy រហូតហើយ😭😭😭 8:15កូនឆ្លាត Daddy សូមអោយកូនចាប់ជាតិក្រោយមកជាកូន Daddy Mommy ទៀត😭😭😭 Dad Mom រង់ចាំកូនទាំងរីករាយ ❤️❤️❤️“

យ៉ាងណាមិញបេីតាមប្រភពពីសាច់ញាតិបានប្រាប់ថា “គាត់មានជំងឺដុះសាច់កាចក្នុងខួរក្បាលយូរហេីយ ជាងមួយខែមុន​ ពេទ្យប្រាប់ថា វាជាដំណាក់កាលចុងក្រោយហេីយ…ថ្ងៃនេះក៏មកដល់…សូមរំលែកទុក្ខផង…ធ្វេីចិត្តមិនបានទេលោកអេីយ”។