នាល្ងាចថ្ងៃទី ២ ខែមិនា ឆ្នាំ២០២១ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយមានបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងបន្ទប់ជួលអំឡុងម៉ោង ៩យប់។
ករណីដេកស្លា ប់នៅក្នុងបន្ទប់ជួលនេះ ស្ថិតក្នុងភូមិក្បាលស្ពាន១ ម្តុំគ្លីនិកនគររាជ្យ ក្នុងសង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានប្រភពអះអាងថា ជនរងគ្រោះត្រូវបានគូស្នេហ៍ជាជនជាតិចិន អា រ ក រួចយកភួយគ្រប់ពីលើធម្មតា ឯដៃចងជាប់ទៅនឹងអាវទ្រនាប់ រីឯមូលហេតុដោយសារតែភ្លើងប្រច័ណ្ឌ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងមកថា នារីរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ ២២ឆ្នាំ ជាបុគ្គលិកបំរើការងារក្នុងកាសុីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine។
ការស្លាប់របស់នាងត្រូវបានគេសង្ស័យតាំងពីព្រឹកមកម្ល៉េះ ប៉ុន្តែពេលល្ងាចហើយទើបដឹង ពេលមានមនុស្សទៅគោះទ្វារទៅរកនៅបន្ទប់ជួលនោះ។
នៅក្នុងបន្ទប់ជួលខាងលើ ជនរងគ្រោះជួលស្នាក់នៅពីរនាក់មិត្តភ័ក្ដិ តែនៅមុនពេលកើតហេតុ មិត្តភក្តិរួមការងារបានចេញទៅធ្វើការបាត់ រីឯជនរងគ្រោះសម្រាកម្នាក់ឯង លុះដល់វេលាកើតហេតុខាងលើ មិត្តភក្តិបានចេញពីធ្វើការវិញ បែរជាឃើញបន្ទប់ចាក់សោរពីក្នុង ហើយក៏នាំគ្នាគាស់មើលទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញ និងព្រះរាជអាជ្ញារងខេត្ត បានចុះមកធ្វើកោសល្យវិច័យ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកការពិតថា តើជាករណីអ្វីពិតប្រាកដ។ តែទោះជាយ៉ាងនេះក្តីរហូតមកដល់ពេលនេះ អ្នកសារព័ត៌មានមិនទាន់ទទួលបានព័ត៌មានច្បាស់ការពីកម្លាំងសមត្ថកិច្ចនៅឡើយទេ ក្រោយពីធ្វើកោសល្យវិច័យរួច ជំនាញបានប្រគល់ស.ពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវេលាម៉ោងជិត២ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១៕
សូមទស្សនាវីដេអូខាងក្រោម៖