ខេត្តកំពង់ឆ្នាំង ៖ កុមារអាយុ១ឆ្នាំ៨ខែម្នាក់បានបាត់បង់ជីវិត និងកុមារតូចៗ៥នាក់ទៀត បានរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែពុលសត្វគីង្គក់ ក្រោយពីពួកគេបានចាប់ រួចក៏នាំគ្នាដុតហូបពេលដែលឪពុកម្ដាយមិននៅផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
តាមការបញ្ជាក់ពីនគរបាលមូលដ្ឋានបានដឹងថា កុមារារងគ្រោះដែលបាត់បង់ជីវិតដោយសារតែពុលសត្វគីង្គក់នោះមានឈ្មោះ ឃិត បូរ៉ា អាយុ១ឆ្នាំ៨ខែ មានឪពុកឈ្មោះ សុខ ឃូឡា...