បច្ចុប្បន្ននេះ សម្រាមបា​នក្លាយជាបញ្ហាមួយក្នុងបញ្ហាចំបងៗ ទាំងអស់ ដ៏គួរព្រួយបារម្ភបំផុតសម្រាប់ពិភពលោក ព្រោះវាអាចបំពុលដល់បរិស្ថានជុំវិញខ្លួន និងបំផ្លាញសម្បតិ្តធម្មជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺកង្វក់ទឹកតែម្ដង។ ប៉ុន្តែយ៉ាងណាមិញ ដើម្បីកំចាត់នូវបញ្ហានេះ អូស្រ្តាលីខាងលិច បាននឹកឃើញនូវវិធានការដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺការដាក់សំណាញ់តាមបំពង់បង្ហូរទឹកធំៗ ដើម្បីទប់ស្កាត់សម្រាមនានា មិនឲ្យហូរចូលទៅក្នុងប្រព័ន្ធទឹក។

ជាក់ស្ដែងសំណាញ់ទប់សម្រាមនេះ ត្រូវបានដាក់ដំណើរការនៅប្រព័ន្ធទឹកធំៗ ២ កន្លែង តាំងពីខែមីនា មកម្ល៉េះ ហើយបានប្រមូលបានសម្រាមដល់ទៅជាង ៣៧០គីឡូក្រាម ដោយក្នុងនោះមានតាំងពីស្នោរ ប្លាស្ទិក កម្ទេចកំទី កាកសំណល់ចម្រុះគ្រប់ប្រភេទ។ រហូតមកដល់ពេលនេះ សំណាញ់ទប់នេះត្រូវបានគេដោះចេញមកសម្អាតចំនួន ៣ ដង ដោយក្នុងនោះពុំមានជាប់សត្វមានជីវិតណាមួយឡើយ។ យ៉ាងណាមិញ ការដាក់ប្រើប្រាស់សាកល្បងនេះ ត្រូវចំណាយទឹកប្រាក់ដល់ទៅ ២ម៉ឺនដុល្លារអាមេរិក និងគម្រោងដាក់តាមប្រព័ន្ធទឹកធំៗ ៣កន្លែងទៀត នេះបើយោងតាមការឲ្យដឹងពីលោក Carol Adams ចៅហ្វាយក្រុង Kwinana ។

សូមទស្សនាវិដេអូខាងក្រោម៖