លោក ផែង វណ្ណៈ ប្រកាសទុកពេល ៧ ថ្ងៃ អោយឯកឧត្តម សុខ ផាត់យុទ្ធ ចូលខ្លួនដោះស្រាយបញ្ហារឿងទទួលលុយ កក់ទិញដីពីជនជាតិចិន ជាង៤៦មុឺនដុល្លារអាមេរិក ហើយគេច ខ្លួនអត់បាត់ មិនទទួលខុសត្រូវ
នៅព្រឹថ្ងៃទី ១០ វិច្ឆិកា ២០១៨ នេះនៅលើទំព័រផេក facebook ផ្លូវការរបស់លោក ផែង វណ្ណៈ បានប្រកាសជូន ដំណឺងដល់ឯកឧត្តម សុខ​ ផាត់​យុទ្ធ​ ជ្រាប​
ឯក​ឧត្ដម​ បានទទួលយកលុយកក់ថ្លៃទិញដី​ពី​ជនជាតិ​ចិនចំនួន​ ៤៦៨០០០​ ដុល្លារ​ អាមេរិក​ នៃ​តម្លៃ​ដីសរុប​ ១៥៦០០០០​ ដុល្លារ​អាមេរិក​ ។ ប៉ុន្តែ​ ចាប់តាំង​ពី​ ឯកឧត្ដម​បានទទួលយក​លុយកក់រួចហើយ​ ឯកឧត្ដម​បានផ្លាស់ប្ដូរទីលំនៅ​ និងបានដូរលេខទូរស័ព្ទ​ ដែលធ្វើអោយអ្នកទិញជាជនជាតិចិនមិនអាចទាក់ទងបាន​ ។
យើងបានប្រកាសអោយ​ឯកឧត្ដម​ចូលខ្លួនមកដោះស្រាយម្ដងរួចមកហើយ​ តែលោក មិនចូលខ្លួនមកដោះស្រាយបែជារត់ការរកខ្សែអន្តរាមន៍​ទៅវិញ​ ។
ខ្ញុំបាទបានទទួលការពឹងពាក់ពីជនរងគ្រោះ​ អោយតាមរក​ឯកឧត្ដម​ សុខ​ ផាត់​យុទ្ធ​ ដើម្បីចូលខ្លួនមកដោះស្រាយគ្នា​ ប៉ុន្តែ​លោក​ សុខ​ ផាត់​យុទ្ធ​ មានចេតនាគេចវេសមិនចូលមកដោះស្រាយដដែល​ ។
ថ្ងៃ​នេះខ្ញុំសូមជូនដំណឹងទៅលោកជាលើកចុងក្រោយ​ ដោយទុកពេល​ ៧​ ថ្ងៃ​ បើលោក​ សុខ​ ផាត់​យុទ្ធ​ នៅតែគេចវេស​ យើងខ្ញុំនឹងប្ដឹងទៅសមត្ថកិច្ចដើម្បីតាមចាប់ខ្លួនមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន​ ។