យន្តហោះ​ដឹក​អ្នកដំណើរ Boeing មួយគ្រឿង បាន​ជួប​គ្រោះថ្នាក់ ក្នុងអំឡុង​នៃ​ការ​ចុះចត​បន្ទាន់ ធ្លាក់​នៅ​អាកាសយានដ្ឋាន​នៃ​រដ្ឋធានី Georgetown នៅ​ប្រទេស​អាមេរិក​ឡាទីន Guyuna ។​

​យ៉ាងហោចណាស់ មាន​អ្នកដំណើរ ៦ នាក់​បាន​រងរបួស នៅពេល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Fly Jamaica ដែល​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង Toronto ប្រទេស​កាណាដា បាន​ជួប​គ្រោះ​នៅ​អាកាសយានដ្ឋាន Cheddi Jagan កាលពី​ថ្ងៃ​សុក្រ (៩ វិច្ឆិកា​) ។​

​មន្ត្រី​អាកាសចរណ៍ Guyana បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា យន្តហោះ​នោះបាន​កំពុងស្ថិត​នៅលើ​អាកាស​ក្នុង​រយៈពេល​ប្រហែល ២០ នាទី នៅពេលនោះ​អ្នកបើកបរ​បានបញ្ជាក់​ថា វា​មាន​បញ្ហា​ជាមួយ​ប្រព័ន្ធ​ទឹក​របស់​វា ។​

​ក្រុមហ៊ុន​អាកាសចរណ៍ Fly Jamaica បាន​និយាយថា អ្នកដំណើរ​ទាំងអស់ ១១៨ នាក់ និង​សមាជិក​អាកាសយានិក​ចំនួន ៨ នាក់ បាន​មាន​សុវត្ថិភាព ។​

​របាយការណ៍​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​យើងខ្ញុំ​អាច​បញ្ជាក់បាន​ថា​ជើងហោះហើរ Jamaica OJ256 ដែល​ធ្វើដំណើរ​ឆ្ពោះទៅ​ទីក្រុង Toronto បាន​វិលត្រឡប់​ទៅកាន់​រដ្ឋធានី Georgetown វិញ ជាមួយនឹង​បញ្ហា​បច្ចេកទេស ហើយ​បាន​ជួប​គ្រោះថ្នាក់​ចុះចត​នៅលើ​ផ្លូវ​ហោះហើរ ។​

«​នៅពេលនេះ​យើង​ជឿថា​អ្នកដំណើរ​ទាំង ១១៨ នាក់ និង​សមាជិក​អាកាសយានិក​ចំនួន ៨ នាក់ មាន​សុវត្ថិភាព​» ៕