
កាលស្ថិតនៅក្នុងវ័យ២៤ឆ្នាំ ទាំងស្រស់ស្អាត និងគួរឲ្យស្រលាញ់ តួសិចជប៉ុន នាង Saki Kozai បានគិតថាខ្លួន អាចទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ បន្ទាប់ពីមានទីភ្នាក់ងារម៉ូដែល
ប្រទះឃើញនាងនៅតាមផ្លូវ ក្នុងទីក្រុងតូក្យូ ហើយបានផ្តល់ការងារមួយឲ្យនាង។ ដោយសារតែសេចក្តីរំភើប និងចង់ក្លាយជាតារាម៉ូដែល នាង Kozai បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយនឹងភ្នាក់ងារម៉ូដែលនោះ។
វាគឺជាកំហុសដ៏ធំបំផុតមួយរបស់ នាង Kozai នៅពេលដែលនាងបានដឹងថា គេនោះមិនមែនជាទីភ្នាក់ងារម៉ូដែលអ្វីឡើយ ហើយនៅថ្ងៃធ្វើការដំបូង គេបានតម្រូវឲ្យនាង រួ ម ភេ ទ នៅចំពោះមុខកាមេរ៉ា។
«ខ្ញុំមិនអាចដោះសំលៀកបំពាក់របស់ខ្ញុំឡើយ… អ្វីដែលខ្ញុំអាចធ្វើបានគឺយំ»។ នាង Kozai បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយបន្ថែមថា គ្មានផ្លូវគេចចេញផុតពីស្ថានភាពនោះឡើយ។
«មានមនុស្សប្រហែល ២០នាក់កំពុងរង់ចាំនៅជុំវិញខ្ញុំ… គ្មានមនុស្សស្រីណាម្នាក់អាចនិយាយថា “ទេ” បានឡើយ នៅពេលដែលពួកគេព័ទ្ធជុំជិតបែបនេះ»។ នេះបើតាមសម្ដី នាង Kozai ប្រាប់ឲ្យដឹង។
បច្ចុប្បន្ននេះ នាង Kozai មានអាយុ៣០ឆ្នាំ កំពុងស្ថិតក្នុងចំណោមមនុស្សស្រី ដែលដើរចេញពីស្រមោលអតីតកាល ដើម្បីបង្ហាញមុខនិយាយពីរឿងរ៉ាវ ដែលនាងត្រូវបានគេបង្ខំឲ្យធ្វើការនៅក្នុងឧស្សាហកម្ម សិ ច របស់ប្រទេសជប៉ុន។
ក្រុមអ្នករិះគន់ បាននិយាយថា ក្រុមអ្នកជ្រើសរើសតួ សិ ច បានប្រើល្បិចបោកបញ្ឆោតស្ត្រីវ័យក្មេង រួមទាំងអនីតិជន ដោយសន្យាថា នឹងធ្វើឲ្យពួកគេក្លាយជាតារា។
ក្នុងករណីផ្សេងទៀត ពួកនាងត្រូវបានគេល្បួង ដោយផ្តល់ឲ្យនូវរបៀបរស់នៅបែបស៊ីវិល័យ មុនពេលដែលពួកនាង ធ្លាក់ខ្លួនធ្វើការនៅក្នុងឧស្សាហកម្មខ្សែភាព យ ន្ត សិ ច ដើម្បីសងថ្លៃបំណុល ខណៈក្រុមទីភ្នាក់ងារទាំងនោះ គំ រា ម កំ ហែ ង និង បំ ភិ ត បំ ភ័ យពួកនាង បូករួមទាំងការចុះកិច្ចសន្យាក្លែងក្លាយទៀតផង។
រីឯស្ត្រីម្នាក់ទៀត ដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នាងត្រូវបានគេបោកឲ្យចូលធ្វើការជាតួ សិ ច
ដោយទីភ្នាក់ងារនោះបានសន្យាថា នឹងជួយនាងឲ្យក្លាយជាតារាចម្រៀង។ នាងបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមិនបានបញ្ជាក់ពីការងារពិតប្រាកដរបស់នាងឡើយ។
«ក្រុមហ៊ុននោះបានចំណាយពេលជាច្រើនខែ ព្យាយាមបញ្ចុះបញ្ចូលខ្ញុំ… ខ្ញុំគ្មានជម្រើសឡើយ ក្រោយចុះកិច្ចសន្យានោះរួច»។ ស្ត្រីមិនបញ្ចេញឈ្មោះ វ័យ២៦ឆ្នាំខាងលើ បានប្រាប់ទៅ AFP។
ដំបូងឡើយ ស្ត្រីខាងលើរូបនេះបានប្រកែក ប៉ុន្តែដូចគ្នាទៅនឹង នាង Kozai និងអ្នកផ្សេងទៀតអីចឹង ចុងក្រោយ នាងបានចុះចាញ់នឹងការដាក់សម្ពាធ។ «ដំបូងឡើយ ខ្ញុំបាននិយាយថា ខ្ញុំមិនអាចធ្វើវាបានឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើ វាពិតជាឈឺចា ប់ ខ្លាំងណាស់»។ នាងបានប្រាប់បន្ថែម៕