
សំណើច ៖ ក្នុងពេលកំពុងវះកា ត់ បេះដូង ស្ត្រីវ័យកណ្តាលម្នាក់មើលឃើញព្រះនៅក្បែរគ្រែដេក។ ឃើញដូច្នេះ នាងសួរថា “តើខ្ញុំនឹង ស្លា ប់ ទេ?”។
ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា “អត់ទេ។ អ្នកនឹងរស់បាន ៣០ ឆ្នាំទៀត”។
ដោយដឹងថាខ្លួនឯងនឹងរស់បាន ៣០ ឆ្នាំទៀត នាងបានសម្រេចចិត្តប្រើពេលវេលាសេសសល់នៃជីវិតធ្វើរឿងក្នុងចិត្តរបស់នាងឱ្យអស់ដៃ។
ដូច្នេះដោយហេតុថានាងកំពុងនៅក្នុងមន្ទីរពេទ្យស្រាប់ នាងក៏ឱ្យពេទ្យវះ កា ត់ ពង្រីកសុដន់ឱ្យធំ វះ កា ត់ កែកុនបបូរមាត់ឱ្យដូច Jolie វះ កា ត់ ព ង្រីកកំប៉េះគូទ និង តសក់។ នាងមើលទៅស្អាតអស្ចារ្យណាស់!
ថ្ងៃដែលនាងចេញពីមន្ទីរពេទ្យ នាងបានដើរកាច់រាងឆ្លងថ្នល់ហើយក៏ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបុ ក ស្លា ប់ ។
ពេលទៅដល់លើមេឃ នាងបានឃើញព្រះ។ នាងបានតវ៉ាថា “ព្រះជាម្ចាស់មានបន្ទូលថាខ្ញុំនឹងរស់បាន ៣០ ឆ្នាំទៀត មិនអ៊ីចឹង?”។
ព្រះជាម្ចាស់តបវិញថា “វាជាការពិត”។
នាងសួរថា “ចុះមានរឿងអីកើតឡើង?”។
ទ្រង់គ្រវីព្រះកេស ៖ “ចុម យើងមើលនាងអត់ស្គាល់សោះ”៕