ភ្នំពេញ​៖​ បុរសម្នាក់បានចតម៉ូតូម៉ាកឌូក នៅមុខបន្ទប់ជួល ដោយភ្លេចដកសោចេញ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមូតូម៉ាកនិក មួយគ្រឿងមកលួច ហើយទុកម៉ូតូនិកឲ្យវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃពុធ​ ៧រោច​ ខែអស្សុជ​ ឆ្នាំច ​សំរឹទ្ធ​ ស័ក​ ព.ស. ២៥៦២​ ត្រូវនឹងថ្ងៃទី៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ នៅបន្ទប់ជួលមួយកន្លែង ភូមិព្រៃព្រីងខាងជើង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។


តាមជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឌូក​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HC 9397 មកចតទុកមុខបន្ទប់ជួល ហើយចូលទៅខាងក្នុងបន្ទប់ដោយភ្លេចដកសោរចេញពីម៉ូតូ ។ មួយសន្ទុះក្រោយមក ស្រាប់តែលឺសម្លេងម៉ូតូក៏ស្ទុះមកមើលឃើញជនសង្ស័យជិះចេញទៅភ្លាមនោះម្ចាស់បន្ទប់ជួល ក៏ឃាត់ជនសង្ស័យម្នាក់ដែលជាបក្ខពួករួមទាំងម៉ូតូម៉ាកnex ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម1G 7412 ។

ឧបត្ថមដោយ៖ Brand Fashion ហាងអនឡាញធានាម៉ូតស្អាតដូចរូប និង គុណភាពសាច់ក្រណាត់ original design

សូមចុចលើរូបដើម្បីមើលម៉ូតផ្សេងៗ



សាក្សីដដែលបានបន្តថា​ ពេលចាប់បានជនសង្ស័យម្នាក់ ស្រាប់តែបក្ខពួកដែលជិះម៉ូតូជនរងគ្រោះជិះម៉ូតូធ្វើឲ្យក្រុមជនរងគ្រោះដេញ ភ្លេចនឹកឃើញឃាត់បក្ខពួកដែលឃាត់បាន ធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ទៀត បន្សល់ម៉ូតូnexមួយគ្រឿង ទើបប្តឹងនគរបាលយកម៉ូតូមករក្សាទុក និងស្វែងរកជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕

 

ឧបត្ថមដោយ៖ Brand Fashion ហាងអនឡាញធានាម៉ូតស្អាតដូចរូប និង គុណភាពសាច់ក្រណាត់ original design

សូមចុចលើរូបដើម្បីមើលម៉ូតផ្សេងៗ