
ចិន៖ សមាជិកចំនួនប្រាំបួននាក់នៃគ្រួសារមួយក្នុងទីក្រុង Jixi នៃខេត្ត Heilongjiang ភាគឦសានប្រទេសចិនបាន ស្លា ប់បន្ទាប់ពីបរិភោគមី ពោត ដែលធ្វើដោយខ្លួនឯង។
ជនរងគ្រោះចុងក្រោយនៃករណីពុ ល នេះត្រូវបានគេបញ្ជាក់ថា ស្លា ប់ កាលពីថ្ងៃចន្ទនៅក្នុងមន្ទីរពេទ្យ។
យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការជួបជុំគ្រួសារដែលមានសមាជិក១២នាក់កាលពីព្រឹកថ្ងៃទី៥ខែតុលា សមាជិកគ្រួសារចាស់ៗចំនួន៩នាក់បានបរិភោគមី
Suantangzi ដែលជាមីសរសៃក្រាស់ធ្វើពីម្សៅពោតលាយជាមួយមេ។ យុវជន៣នាក់មិនបានបរិភោគច្រើនទេដោយសារតែវាមានរសជាតិចម្លែក។
មនុស្សប្រាំបួននាក់ដែលបរិភោគមីបានចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួននៅប៉ុន្មានម៉ោងក្រោយមកហើយក្នុងនោះមានប្រាំបីនាក់ត្រូវបានបញ្ជាក់ថា ស្លា ប់ នៅថ្ងៃទី១១ខែតុលាខណៈម្នាក់ទៀតដែលទទួលការព្យាបាលនៅមន្ទីរពេទ្យបាន ស្លា ប់ កាលពីរសៀលថ្ងៃចន្ទ។
គណៈកម្មការសុខាភិបាលខេត្តបានឲ្យដឹងនៅថ្ងៃទី១២ខែតុលាថា ការប្រមូលផ្តុំអាស៊ីដ Bongkrekic ខ្ពស់ដែលជាជាតិពុលផ្លូវដង្ហើមផលិតដោយពពួកបាក់តេរីត្រូវបានគេរកឃើញនៅក្នុងមីពោតក៏ដូចជានៅក្នុងសារធាតុរាវនៃក្រពះរបស់អ្នកដែលធ្លាក់ខ្លួនឈឺផងដែរ។
វាក៏ត្រូវបានគេរកឃើញផងដែរថា គ្រឿងផ្សំនៃអាហារដែលធ្វើឡើងដោយខ្លួនឯងនេះ បានក្លាស្សេអស់រយៈពេលជិតមួយឆ្នាំមកហើយ។
ក្រុមអ្នកជំនាញបាននិយាយថា អាស៊ីដ Bongkrekic គឺជាមូលហេតុចម្បងមួយនៃការពុលពីផលិតផលម្សៅមេនិងម្សៅដុះផ្សិតក៏ដូចជាផលិតផលម្សៅដែលខូចផ្សេងទៀតផងដែរ។
ការបរិភោគចំណីអាហារដែលមានជាតិអាស៊ីដ Bongkrekic អាចបណ្តាលឲ្យពុ ល ទាំងមនុស្សនិងសត្វហើយអាចឈានដល់ការ ស្លា ប់ ផងដែរខណៈអត្រាមរណភាពមានខ្ពស់ពី៤០ទៅ១០០ភាគរយ៕