បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ទូកទេសក្តោង១គ្រឿងបានឆាបឆេះ និងលិច កាលពីថ្ងៃសៅរ៍នៅខេត្តភូកេត ប្រទេសថៃឡង់ដ៏ អ្នកដំណើរទាំងអស់ចំនួន៩នាក់ ត្រូវបានជួយសង្គ្រោះ ។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ៤និង៤៥នាទីយប់ ម៉ោងក្នុងស្រុក នៅឆ្នេរសមុទ្រប៉ែកឦសាន ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅក្នុងខេត្ត ភូកេត ។

ឧបត្ថមដោយ៖ Brand Fashion ហាងអនឡាញធានាម៉ូតស្អាតដូចរូប និង គុណភាពសាច់ក្រណាត់ original design

=>សូមមើលលេខកូដខាងក្រោមរូប

សេចក្តីរាយការណ៍បានឲ្យដឹងថា ទូកទេសចរណ៍ដ៏ប្រណីត ដែលមានអ្នកទេសចរបរទេសចំនួន៩នាក់នៅលើទូកនេះ ត្រូវរន្ទះបាញ់ នៅគ្រាមានភ្លៀងធ្លាក់ខ្លាំង នៅមុនពេលបានឆាបឆេះអណ្តាតភ្លើងកើតឡើង ។ សំណាងល្អ អ្នកដំណើរទាំងអស់ ត្រូវបានជួយសង្គ្រោះ ដោយទូកនេសាទជាច្រើនគ្រឿង ។

ទូកដែលមានក្តោង២ ត្រូវបានបំផ្លាញទាំងស្រុង ៕

ឧបត្ថមដោយ៖ Brand Fashion ហាងអនឡាញធានាម៉ូតស្អាតដូចរូប និង គុណភាពសាច់ក្រណាត់ original design

=>សូមមើលលេខកូដខាងក្រោមរូប