
សំណើច ៖ ថ្ងៃមួយអ្នកលក់សាច់ បានឃើញមេធាវីម្នាក់ឆ្លងកាត់មុខហាងរបស់គាត់ ហើយគាត់ចង់សាកល្បងវិជ្ជាគុនរបស់គាត់ ថាតើខ្លាំងដល់កម្រិតណា គាត់ក៏បានសួរទៅមេធាវីនោះយ៉ាងដូច្នេះ ៖
អ្នកលក់សាច់ ៖ លោកមេធាវី, តើលោកធ្វើយ៉ាងម៉េច ប្រសិនឆ្កែមួយបានលួចសាច់របស់លោក?
មេធាវី ៖ ចំពោះបញ្ហានេះ ខ្ញុំនឹងឲ្យម្ចាស់ឆ្កែសងថ្លៃសាច់របស់ខ្ញុំ។
អ្នកលក់សាច់ ៖ បើដូចច្នេះ ឥឡូវ លោកត្រូវសងខ្ញុំ ១៥ ដុល្លារ ព្រោះឆ្កែរបស់លោកបានលួចសាច់របស់ខ្ញុំ។
មេធាវី ៖ ល្អណាស់! លោកត្រូវឱ្យខ្ញុំវិញ ២៥ ដុល្លារ សម្រាប់ការប្រឹក្សាច្បាប់អំបាញ់មិញ, ហើយខ្ញុំនឹងយកលុយដែលសល់ នៅពេលក្រោយ ពេលដែលខ្ញុំឆ្លងកាត់ទីនេះ។
* គំនិតអប់រំ ៖ ចេះឯងឱ្យក្រែងចេះគេ៕