
យោងតាមការឲ្យដឹងពីហ្វេសបុកផេចឈ្មោះ មហាគ្រួសារតាខ្មៅ ដែលទទួលសារពី (បង Sopheak Chan) បានបញ្ជាក់ថា: (ផ្សារព្រែកជ្រៃ) ម៉ែអេីយគុយទាវមួយចាន ៣មុឺន អាហារពេលថ្ងៃ ញុាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩មុឺន ព្រះ គេជួយគាត់
គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ង ទាហ៊ានគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តំលៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតំលៃធម្មតាទៅ កុំលក់ឡេីងពេក បេីគេដឹងថាថ្លៃក៏មិនចូលដែរ។
ក្រោយដឹងបែបនេះ មហាជនបានប្រតិកម្មថា: គាត់ចង់ល្បីឈ្មោះអោយល្បីទៅបង – ១ចាន៣មុឺនពិតអត់ – ស្រង់ដេីមមកវិញ – មែនឬ ? មានតែគុយទាវដាក់ថ្លើមក្ងាន និងសាច់ក្ងានហើយមើលទៅ – កន្លែងនឹងពេលទឹកអត់លិចកលក់ថ្លៃដែរ – ហាងចង់ល្បីហើយ៕