​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ពេល​ពួក​យើង​សម្រេច​ចិត្ត​ដើរ​លេង ពួក​យើង​តែង​តែ​រៀប​គម្រោង​យ៉ាង​ច្បាស់​លាស់ ថា​គួរ​តែ​ទៅ​កន្លែង​ណា​ឲ្យ​បាន​ល្អ និង​ សប្បាយ​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយមនុស្ស​មួយ​ចំនួន​ទៀតសម្រេច​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ពួកគេក្នុង​ហេតុផល​ផ្សេង ដោយ​ខ្លះចូលចិត្ត​ទៅ​កន្លែង​ស្ងប់ស្ងាត់ ហើយ​ខ្លះ​ទៀត​ចូលចិត្ត​ស្រាវជ្រាវ ទៅ​កន្លែង​គួរ​ឲ្យ​ខ្លាច ដែល​មនុស្ស​គ្រប់គ្នា​មិន​ហ៊ាន​ប្រថុយ​ទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ ប្រិយមិត្ត​ចូលចិត្ត​ការ​ដើរលេង​បែប​លក្ខណៈស្រាវជ្រាវ​កន្លែង​ប្លែកៗ គួរ​ឲ្យ​ខ្លាច ៧ កន្លែង​ខាង​ក្រោម​នេះ គឺ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​ក្លាហានមិន​ចេះ​ខ្លាច​អ្វី​ទាំង​អស់​នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ព្រះវិហារ​ធ្វើ​ពី​គ្រោង​ឆ្អឹង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះ​វិហារ​មួយ​នេះ គឺ​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Évora នៃ​ប្រទេស​ព័រទុយហ្គាល់​ ហើយ​វា​គឺ​ជា​កន្លែង​ដ៏​ល្បីល្បាញ​ខ្លាំង​បំផុត​ប្រចាំ​ទីក្រុង​មួយ​នេះ ។ ព្រះ​វិហារ​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​បែប​នេះ ដោយ​សារ​តែ​ការ​រចនា​ជញ្ជាំង​នៃ​វិហារ គឺ​ប្រើប្រាស់​ទៅ​ដោយ​គ្រោង​ឆ្អឹង និង​ លលាដ៍​ក្បាល​របស់​មនុស្ស​ទាំង​ស្រុង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ព្រៃ Hoia
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រៃ Hoia មាន​ទីតាំងនៅ​តំបន់ Transylvania ហើយ​ល្បីល្បាញ​ខ្លាំង ដោយ​សារ​តែ​ទី​នោះ​សម្បូរ​រឿង​អភូតហេតុ​ប្លែកៗ​កើត​ឡើង​ជា​ច្រើន ។ បើ​តាម​រឿង​ព្រេង ព្រៃ​មួយ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​បែប​នេះ ក្រោយ​អ្នក​គង្វាល​ចៀម​ម្នាក់ បាន​ចូល​ទៅ​ក្នុង​ព្រៃ​មួយ​នេះ​ជាមួយ​សត្វ​របស់​គាត់ ហើយ​ក៏​បាន​បាត់​ខ្លួន​ចូល​ក្នុង​ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​យ៉ាង​អាថ៌កំបាំង ។

ជាមួយ​គ្នា​នោះ​ដែរ មាន​អ្នក​ស្រាវជ្រាវ​ជាច្រើន បាន​អះអាង​ថា ពួកគេ​ធ្លាប់​ជួប​ហេតុការណ៍​គួរ​ឲ្យ​ខ្លាច តក់ស្លុត ហើយ​ពួកគេ​ធ្លាប់​បាន​ឮសំឡេង​ចម្លែកៗ​ផ្សេងៗ​គ្នា​ជាច្រើន នៅ​ពេល​ចូល​ទៅ​ក្នុង​ព្រៃ​នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ពំនូកនៃឈើឆ្កាង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពំនូក​នៃ​ឈើ​ឆ្កាង គឺ​ជា​តំបន់​ទី​សក្ការ​មួយ​នៅ​ក្នុង​ប្រទេស Lithuania ដែល​នៅ​ទី​នោះ​គឺ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ឈើ​ឆ្កាង​ជាច្រើន​ពាសពេញ​នោះ ។ គិត​រាប់​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ឈើ​ឆ្កាង​ទាំង​នោះ គឺ​មិន​បាន​ដឹង​ច្បាស់​ទេ ប៉ុន្តែ​បើ​តាម​ការ​គន់គូរ​ក្នុង​ជំនាន់​ឆ្នាំ ៩០ ឈើឆ្កាង​ទាំង​នោះ មាន​ប្រហែល ៥ ០០០ ដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំបន់​មួយ​នេះ មិន​មែន​ជា​ទី​វាល​កប់​ខ្មោច​នោះ​ទេ ប៉ុន្តែ​ការ​បន្ត​ដាក់​ឈើ​ឆ្កាង​នៅ​ទី​នេះ គឺ​ដោយ​សារ​តែ​ប្រជាជន​ក្នុង​តំបន់​នោះ ជឿជាក់​ថា វា​អាច​នាំ​សំណាង​ល្អ​ដល់​ពួកគេ ។

៤. ផ្លូវ El Caminito del Rey

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

El Caminto del Rey គឺ​ជា​ភាសា​អេស្ប៉ាញ​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ផ្លូវ​ដើរ​តូច​សម្រាប់​ស្ដេច» ។ វា​ជា​ផ្លូវ​បេតុង​តូច ដែល​មាន​ទម្រ​ពី​ក្រោម​ធ្វើ​ពី​ដែក​នៅ​ជាប់​នឹង​ថ្ម​ភ្នំ ។ ផ្លូវ​មួយ​នេះ ស្ថិត​នៅ​ចន្លោះ​ជ្រោះ Chorroនិង Gaitanejo ក្នុង​ក្រុង Malaga នៃ​ប្រទេស​អេស្ប៉ាញ ។

៥. កន្លែង​ព្យួរ​ក្ដារ​មឈូស Sagada

Sagada គឺ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មួយ​កន្លែង ដែល​កន្លែង​នេះ ដំបូង​ឡើង​ជា​ផ្នែក​មួយ​នៃ​សមុទ្រ​នោះ​ទេ ។ បច្ចុប្បន្ន វា​បាន​ប្រែ​ក្លាយ​ទៅ​ជា​រូង​ធំ​ជា​ច្រើន ដែល​អាច​ឲ្យ​ជន​បរទេស​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ដើម្បី​ចង់​ទៅ​ទស្សនា​បាន ។

ក្រៅ​ពី​មាន​រូង​ភ្នំ តំបន់ Sagada ក៏​មាន​ថ្ម​ជា​ច្រើន ហើយ​ក្នុង​ចំណោម​នោះ អ្នក​ទេសចរ​ក៏​អាច​ឃើញ​ក្ដារ​មឈូស​ជា​ច្រើន​បាន​ព្យួរ​លើ​ថ្ម​ទាំង​នោះ ។ បើ​តាម​អ​បិយ​ជំនឿ​របស់​ប្រជាជន​ក្នុង​តំបន់​នោះ ការ​ព្យួរ​មឈូស​លើ​ភ្នំ​បែប​នេះ គឺ​ដោយ​សារ​តែ​ពួកគេ​ជឿ​ថា ភ្នំ​គឺ​ជា​កាំជណ្ដើរ​រវាង​ភព​ផែន​ដី និង​ឋាន​សួគ៌ ។

៦. កន្លែង​ទុក​សាកសព The Capuchin Catacombs

ក្នុង​ក្រុង Palermo នៃ​ប្រទេស​អ៊ីតាលី មាន​កន្លែង​បញ្ចុះ​សាកសព​មួយ ដែល​មាន​សាកសព​ជាង ៨ ០០០ នាក់​បាន​បញ្ចុះ​នៅ​ទី​នោះ ។ កន្លែង​មួយ​នេះ បាន​ក្លាយ​ជា​ទី​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ការ​តាំង​បង្ហាញ​ពី​ខ្មោច​ម៉ាំ​មី ។

៧. ព្រៃ​ខ្មោច​ឡាន

កន្លែង​មួយ​នេះ មើល​ទៅ​ហាក់​ដូច​ជា​កន្លែង​មួយ​ប្រឌិត​ឡើង​ក្នុង​រឿង​ខ្មោច​ហ្សំប៊ី​អ៊ីចឹង ប៉ុន្តែ​តាម​ពិត​ទៅ វា​មាន​ពិត ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​បែលហ្សិក ។

បើ​តាម​ដំណើរ​រឿង​ពី​មុន ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ ទាហាន​អាមេរិក​បាន​ចាកចេញ ហើយ​បន្សល់​ទុក​ឡាន​របស់​ពួកគេ​ក្នុង​ព្រៃ​មួយ​នេះ ។ ក្រោយ​ទុក​ចោល​អស់​រាប់​ឆ្នាំ ឡាន​ទាំង​នោះ ត្រូវ​បាន​ធម្មជាតិ​គ្រប​ដណ្ដប់ និង​បន្សល់​ទុក​រូបរាង​បែប​នេះ ៕​ អត្ថបទ៖​ ប្រជាប្រិយ