
កំពង់ស្ពឺ ÷ ករណីឃា ត ក ម្ម នៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧:៣០នាទី មនុស្សដេក ស្លា ប់ នៅលើផ្ទះដែលមាន ឈា ម ប្រឡាក់ពេញខ្លួន ជន រ ង គ្រោះ ត្រូវបានគេស្គាល់ថាឈ្មោះ ជា សុះ ភេទប្រុស អាយុ៥២ឆ្នាំ។
ដោយបានការដឹកនាំចង្អុលការពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងកា រនគរបាលខេត្ដ និងប្រេីប្រាស់វិធានការជំនាញស្រាវជ្រាវរបស់សមត្ថកិច្ច និងបានការសម្របសម្រួលពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ឈានទៅកំណត់មុខសញ្ញា ស ង្ស័ យ និងបានហៅឈ្មោះ មៀច ស្រីអុល ហៅ អុល ភេទស្រីអាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធរបស់ជន រ ង គ្រោះ
មកសាកសួរបំភ្លឺជុំវិញរឿងហេតុដែលបានកេីតឡេីង ចំពោះការវត្ដមានប្រពន្ធនៅផ្ទះ យប់កេីតហេតុ ដោយការដេញដោលយ៉ាងស្វិតស្វាញ នារីជាប្រពន្ធបានឆ្លើយសារភាពថាខ្លួនពិតជាបានយកពូថៅទៅ កា ប់ ស ម្លា ប់ ជន រ ង គ្រោះ ដែលកំពុងដេកនៅលើផ្ទះពិតប្រាកដមែន និងបញ្ជាក់បន្ថែមថាខ្លួនធ្វើសកម្មភាពតែម្នាក់ឯងគត់។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សម សាក់ ស្នងការរង មូលហេតុឈានទៅឱ្យជ ន ស ង្ស័ យ ហ៊ានដាច់ចិត្ដ ស ម្លា ប់ ប្ដីខ្លួនឯងក៏ព្រោះតែ ជន រ ង គ្រោះ ជាប្ដី ពេលផឹ ក ស្រា ស្រ វឹ ង ម្ដងៗតែងតែឈ្លោះគ្នាប្រេីពាក្យ គំ រា ម ថានឹង ស ម្លា ប់ ខ្លួនចោល ដោយកាយវិការធ្វេីឱ្យព្រួយបារម្ភកាន់តែខ្លាំងឡេីង ខ្លួនក៏បាននឹកឃេីញថាបេីមិន ស ម្លា ប់ ជន រ ង គ្រោះ ប្រាកដជាថៃ្ងណាមួយខ្លួននិងត្រូវប្ដី ស ម្លា ប់ ហេីយ អញ្ចឹងរូបខ្លួនទៅ ស ម្លា ប់ ជន រ ង គ្រោះ មុនតែម្ដង ។
ដោយបានកិច្ចសហការពីគ្រប់ជំនាញពាក់ព័ន្ធ សមត្ថកិច្ចឈានទៅបង្រ្កាបមុខសញ្ញា ជ ន ស ង្ស័ យ បាននិងធ្វេីការដកហូតវត្ថុតាងពូថៅដៃមួយ ដែលបានលាក់ទុកក្រោមគ្រែឫស្សីរួចបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងដេីម្បីចំណាត់ការតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ