លោកមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារឹទ្ធ បានធ្វើការបង្ហោះសារចំអកដល់មន្ដ្រីដែលមិនប្រឹងធ្វើការចំៗ ដោយលើកឡើងថាអ្នកទាំងនោះជាមន្ត្រីដែលពូកែអែបអប ដោយមិនប្រឹងប្រែងធ្វើការ ទៅបម្រើការងារពេលព្រឹក បាត់ល្ងាច។

ឧបត្ថមដោយ៖ ហាងអនឡាញ ប្រេនហ្វេសិន Brand Fashion

ចំពោះខ្លឹមសារទាំងស្រុងមានដូចខាងក្រោមនេះ ៖

«​ព្រឹក​មិញ​នេះ មុន​ចេញ​ធ្វើការ​ឃើញ​មន្ត្រី​ម្នាក់​បង្ហោះ​ថា «​មន្ត្រី​ធ្វើការ​ចាញ់​មន្ត្រី​អែបអប​» ហើយ​ឃើញ​អ្នកគាំទ្រ​ជិត​កន្លះ​ពាន់​នាក់ ។ ដល់​បើក​រកមើល​តួអង្គ​ឃើញថា​មន្ត្រី​បង្ហោះ​នេះ មួយខែ​មក​ធ្វើការ​តិចជាង​មួយខែ មាន​អាទិត្យ​ប៉ុន្មាន​ថ្ងៃ​ផង តែ​គាត់​ច្រណែន​គេ​មក​ធ្វើការ​ ច្រើនជាង​គាត់ ហើយ​គាត់​ហៅ​អ្នក​មក​ធ្វើ​ការងារ​ទាំងនោះ​ជា​ពួក​អែបអប មិន​ដូច​គាត់​មិនចេះ​អែបអប​អាណា​ទាំងអស់ ចាំតែ​បើកប្រាក់​ខែ​អញ​ មិន​ថោកទាប​ដូច​ពួក​អា​ប្រឹង​ធ្វើការ​ទេ ។ គិត​ទៅ​សម័យ​ហ្វេ​ស​ប៊ុ​ក ឲ្យ​តែ​និយាយ​ពិ​រោះ​គឺ​ត្រូវ​ទាំងអស់ ។ អាណិត​ជាងគេ គឺ​ក្រុម​មិនសូវ​មានមុខ​កន្លែងធ្វើកា​រ​ប្រឹង​ចុច​គាំទ្រ ឯ​អ្នក​រវល់​ការងារ​អត់​មាន​ពេល​បើក​សំដែង​មតិ​» ។​
ចំពោះសាររបស់លោកខាងលើនេះពិតជាមានអត្ថន័យខ្លាំងណាស់ ហើយថែមទាំងបានដាស់តឿនដល់បុគ្គលិកការងារគ្រប់រូបដែលបម្រើការងារនៅតាមបណ្ដាលស្ថាប័ននានា អោយខិតខំប្រឹងប្រែងធ្វើការ ពុំអាល័យតែអែបអប និងរវល់តែទ្រចាវាយនាយ ដោយមិនប្រឹងធ្វើការងារ៕

Wells Fargo College Sweepstakes