
យោងតាមប្រភពពី គណនីហ្វេសប៊ុកដែលមានឈ្មោះថា ស្រេន វុធថា ដែលលោកក៏ជាតារាសិល្បៈផ្នែកសម្ដែង ខ្សែភាគយន្ដខ្មែរមួយរូបបានបង្ហោះនៅរូបភាពដែលជារូបគម្រប់រឿងខ្សែភាពយន្ដភាគថៃ ដែលលោកបានសរសេរថា ៖
“ដេីម្បីប្រទេសជាតិ និងសិល្បះខ្មែរ ខ្ញុំសូមប្រឆាំងដាច់ខាត របស់ផលិតកម្មផលិតកុនរបស់ប្រទេសថៃ និងប៉ុស៍លេខ៣ថៃ ដោយយករូបប្រសាទរបស់ខ្មែរដាក់ក្នុងរឿងរបស់ខ្លួន សូមធ្វេីកាបកស្រាយអោយច្បាស់ ព្រោះការផ្សព្វផ្សាយបែបនេះ ធ្វេីទៅបរទេសយល់ច្រឡំ ព្រោះវាជាប្រសាទដែលតំណាងអោយប្រទេសកម្ពុជា
ខ្ញុំសុខចិត្ដអោយ អ្នកគាំទ្ររឿងថៃ ស្អប់ខ្ញុំនិងជេរខ្ញុំ តែខ្ញុំមិនអាចអោយជនបរទេសឆ្លៀតឱកាសផ្សព្វផ្សាយរបស់ដែរមិនមែនជារបស់ខ្លួនជាដាច់ខាត ប្រទេសនិមួយៗមានវប្បធម៌ សិល្បរៀងខ្លួន សូមកុំបំពានអ្វីដែលមិនមែនជារបស់ខ្លួន
តើអាចទេឈប់គាំទ្រ តាមដានរឿងហែកហួរ ស្រី ប្រុស ប្តីប្រពន្ធគេ រឿងបែកស្លុយ etc… ?
ងាកមកធ្វើអ្វីដែលអភិវឌ្ឍន៍ខ្លួន និងប្រទេសជាតិ ថែរក្សាមរតកដូនតាយើង។
សូមចិត្ដចុះពួកឆ្កួតនិងខ្លួនឯងមួយចំនួន ទៅប្រដូចនិងអ្នកដ៏ទៃ យេីងធ្វេីចង់តែល្បី តែយេីងដែរសួរខ្លួនឯងអត់ថាម៉ែពុកខំបង្កេីតឈាមទាំងថ្លុក មិនដែលសរសេីរនិងសងគុណម្ដាយពុកខ្លួនឯងទេ បែបជាយកខ្លួនទៅប្រដូចអ្នកដ៏ទៃ
ដេីម្បីសិល្បកម្ពុជា ប្រទេសកម្ពុជា និង វប្បធម៌កម្ពុជា ស៊ូមានកំហុស ក៏មិនអោយវប្បធម៌មួយត្រូវគេបំផ្លេីសដែរ”៕