
តាមរយៈ ហ្វេសប៊ុក របស់ថីកែពេជ្រ ទ្រី ដាណា បានបញ្ជាក់អះអាងថា៖ នាងខ្ញុំនិងត្រៀមថវិកាចំនួន10,0000$ទៅ20,0000$ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាកក្នុងគ្រោះទឹកជំនន់មួយនេះហើយប្ដីប្រពន្ធខ្ញុំផ្ទាល់បានចុះផ្ទាល់ហើយសម្រាប់ថ្ងៃនេះហើយថ្ងៃស្អែកក៏បន្តទៅខេត្តបាត់ដំបងទៀតហើយក៏បន្តទៅគ្រប់ កន្លែងដែលមានគ្រោះនេះផងដែរ???
បើទោះជាពួកខ្ញុំទាំងពីរមានការហត់និងមមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែ??ដោយសារក្តីអាណិតនិងការស្រឡាញ់បងប្អូនទាំងអស់គ្នាពួកខ្ញុំទាំងពីររីករាយនៅក្នុងការជួយសង្គ្រោះបងប្អូនទោះតិចឬមួយក៏ច្រើនក៏ពួកខ្ញុំពេញចិត្តនៅក្នុងការធ្វើដោយមិនខ្លាចការលំបាកឡើយ ។
សូមគាំទ្រទង្វើល្អរបស់ប្អូនស្រី ដែលបានរួមចំណែកចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។ សូមអោយប្អូនស្រី ប្រកបរបរទទួលទានកាន់តែមានបាន ទទួលបានអតិថិជនកាន់តែច្រើន ។