
យោងតាមហ្វេសបុកផេចផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province បានឲ្យដឹងថា៖ នៅថ្ងៃទីសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ នាំខ្លួន ជ ន ស ង្ស័ យ ពីរនាក់ ពាក់ព័ន្ធករណីឃា ត ក ម្ម កាលពីជិត៨ខែមុន ធ្វើត្រាប់ពីសកម្មភាពស ម្លា ប់ មិត្តភក្តិខ្លួន នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥.៤០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ
សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ មន្ត្រីជំនាញបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង
មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងលោក ទិន សុចិត្រា ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានធ្វើការឃា ត់ខ្លួន
ជ ន ស ង្ស័ យ ម្នាក់ឈ្មោះ វិច ឆៃ ភេទប្រុសអាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ នៅចំណុច ភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានទីលំនៅៗ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល
ពាក់ព័ន្ធករណីឃា ត ក ម្ម ប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតទំនប់ទទឹងថ្ងៃ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
ក្រោយពីឃា ត់ ខ្លួន ជ ន ស ង្ស័ យ ខាងលើកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រគល់ ជ ន ស ង្ស័ យ ជូនកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ
ដើម្បីបន្តចាត់ការតាមនីតិវិធី។ តាមចម្លើយសារភាពរបស់ ជ ន ស ង្ស័ យ ឈ្មោះ វិច ឆៃ ថារូបខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពស ម្លា ប់ទៅលើជ ន រ ង គ្រោះឈ្មោះ ផន សុខខន (ហៅ អឹប) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល និងបានអូសយកទៅកប់ចោល នៅក្នុងចម្ការស្វាយ ត្រង់ព្រំប្រទល់ដីរបស់ឈ្មោះ សល់ និងឈ្មោះ ប្រុស ស្ថិតនៅខាងកើតទំនប់ទទឹងថ្ងៃ
រំលង០៣ក្បាលដី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ប្រាកដមែន។ ការឈានដល់ធ្វើបែបនេះទៅលើឈ្មោះ ផន សុខខន នោះគឺ មិត្តភក្ក្រ ខ្លួនឈ្មោះ ដូយ ផៃ (ហៅនិល) ភេទប្រុស អាយុ២៥ឆ្នាំ
ជាអ្នក ស ម្លា ប់ នៅពេលដែលពួកគេទាំង០៣នាក់ កំពុងជក់គ្រឿ ងញៀ នជាមួយគ្នា ដោយកាលនោះគឺឈ្មោះ ដូយ ផៃ បានខឹងទៅលើ ជ ន រ ង គ្រោះឈ្មោះ ផន សុខខន ថា បឺតជក់យូរជាងគេ រួចក៏បានចា ប់ សក់ក្បាលបោ កទៅក្រោយបុកទៅនិងគល់ស្វាយ បណ្ដាលឱ្យ ស្លា ប់ តែម្ដង។