
យោងតាមប្រភពព័ត៌មានមួយចេញពីហ្វេសបុកផេក JTV News បានឲ្យដឹងថា៖ នៅថ្ងៃទី១០ តុលា ២០២០ មានករណី គេយកទារកទើបនឹងកេីតបាន៣ខែមកប្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារលី ហេងឆាយ។
ពលរដ្ឋបានផ្អើលឈូទៅមើលទាំងព្រឹកករណីខាងលើនោះអាជ្ញាធរភូមិ សង្កាត់ប៉ោយប៉ែត មន្ត្រី និងសមត្ថកិច្ច បានសម្រេចប្រគល់ទារកស្រីនោះទៅអោយម្ចាស់សណ្ឋាគារខាងលើយកទៅចិញ្ចឹមថែទាំជាផ្លូវការក្នុងនាមជាឪពុកម្តាយចាប់ពីពេលនេះតទៅ ហើយក៏សង្ឃឹមថានេះក៏ចាត់ទុកថាក្មួយបានរត់ចេញពីនរក មករកសំណាងចុះក្មួយ សង្ឃឹមថាពួកពុកម៉ែថ្មីនឹងស្រលាញ់ក្មួយពេញបេះដូង៕