
«ថ្ងៃ២៦នេះ ខ្ញុំទៅបើកការដ្ឋានទៀត គឺបើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះនរា ទៅកោះពេជ្រ គឺកៀនស្វាយ ទៅភ្នំពេញយើង» នេះជាការលើកឡើងរបស់សម្ដេចហ៊ុន ក្នុងឱកាសដែលជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ដែលមានទីតាំងនៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
ដូច្នេះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេចហ៊ុន សែន នឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះនរា ទៅកោះពេជ្រ ដែលគេដឹងថា ជាស្ពានភ្ជាប់តំបន់កៀនស្វាយ ទៅរាជធានីភ្នំពេញ ជាផ្លូវការ។
ក្នុងនោះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់ផ្ញើជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា សម្ភារៈ និងគ្រឿងចក្រសម្រាប់ស្ថាបនាស្ពាន ដែលក្រុមហ៊ុន OCIC ស្នើសុំនំាចូលនេះ មានតម្លៃ សរុប ៤០, ៨៨៨ ៥៨០ ដុល្លារអាមេរិក ដោយពន្ធ និងអាការផ្សេងៗ ជាបន្ទុករបស់រដ្ឋ។
គម្រោងតភ្ជាប់ស្ពាននេះ លេខឡើង ស្របពេលដែលក្រុមហ៊ុន OCICដែលជាក្រុមហ៊ុនដ៏ល្បីល្បាញផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជា ដែលគ្រោងនិងបង្កើតទីក្រុងរណបរាប់សិបហិចតានៅកោះនរា ឬដែលគេស្គាល់ថាជាកោះប្រាក់។
គម្រោងទីក្រុងរណបថ្មីនេះ នឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេចាប់ពីតំបន់កោះនរា អូសស្របតាមទន្លេតូចឆ្ពោះទៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា ស្ពានបេតុង១ខ្សែនេះ ត្រូវបានគេរំពឹងទុកថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅស្ពានមុនីវង្ស និងតំបន់ច្បារអំពៅ បានមួយកម្រិតធំពេលសាងសង់រួច។
ជាងនេះទៅទៀត ស្ពាននេះបានតភ្ជាប់គមនាគមន៍ និងសកម្មភាពសេដ្ឋកិច្ចពីតំបន់ជ្រោយចង្វារ តំបន់កោះពេជ្រ ទៅតំបន់ច្បារអំពៅថែមទៀតផង៕ អត្ថបទ៖ Businesse Cambodia