
ប្រិយមិត្តប្រហែលជានៅចាំមិនភ្លេចពីតួអង្គនាង ឡានធុំ ក្នុងរឿង «ផ្នូរមនុស្សរស់» សម្តែងដោយនាង An Sirium ដែលមកដល់បច្ចុប្បន្ន តារាស្រីរូបនេះមានវ័យ ៤៨ ឆ្នាំហើយ ប៉ុន្តែនៅតែសាយភាយកេរ្តិ៍ឈ្មោះល្បីល្បាយនៅឡើយទេក្នុងវិស័យសិល្បៈថៃ ។
បើទោះបីជាមានវ័យជ្រេបន្តិច ប៉ុន្តែសុខភាព និង សម្រស់ពិតរបស់តារាស្រីថៃជើងចាស់ An Sirium មិនបានបាក់ស្រុតតាមវ័យនោះឡើយ ដោយកាលពីថ្មីៗនេះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបថតតារាស្រីជើងចាស់ប្រឡូកក្នុងពិភពសិល្បៈថៃយ៉ាងយូររូបនេះមានចរាចរក្នុងបណ្តាញសង្គម IG ក្នុងឈុតប៊ីគីនី ឬ ហៅយ៉ាងសាមញ្ញថាឈុតហែលទឹកនោះ ។
តាមរយៈរូបភាពទាំងនោះ បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរឥតដាច់ពីរូបសម្រស់ពិតមិនចាស់តាមវ័យ និង ការសម្ញែងភាពស៊ិចស៊ីឥតសំចៃ បើទោះបីជាមានវ័យ ៤៨ ឆ្នាំ ពិតមែន ប៉ុន្តែនៅតែមានភាពជឿជាក់ក្នុងការបង្ហាញខ្លួនបែបនេះ ។
ជាមួយគ្នានោះដែរ បើតាមតារាស្រីរូបនេះ បានឱ្យដឹងថា ភាពស្រស់ស្អាតរបស់អ្នកខ្លួនគឺបានមកពីទម្លាប់ហាត់ប្រាណទៀតទាត់ និង របបអាហារប្រចាំថ្ងៃផងដែរ ៕ ប្រភព៖ ប្រជាប្រិយ