ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកមានឈ្មោះថា San Prum បានចោទសួរទៅកាន់មន្ដ្រី នាយកដ្ឋាន​អត្រានុ​កូល​​ដ្ឋាន​ទាំងហួសចិត្តថា«កែអត្តសញ្ញាណកម្មម្តងៗប៉ុន្មានឆ្នាំទើបហើយលោកផ្កាយ៤? ស្មានមិនដល់ថា គ្រាន់​តែកែ ចុងឈ្មោះខុសលើសំបុត្រកំណើតសោះ បែជា ប្រើពេលរហូតដល់ជាង៦ខែ»។

ម្ចាស់គណនីរូបនេះបានបន្តថាឯកសាររាស្ត្រដាក់តាំងពីខែ៤ ឥឡូវក្មេងៗ ត្រូវការឯកសារចូលរៀន..តែច្បាប់​ដើម​​​ទើនៅ​ខាងប៉ូលីសទាំងអស់…អ្វីដែលកាន់តែអស្ចារ្យ នោះ លេខ ដែលគេផ្តល់ឲ្យ តេអត់លើកសោះ។

ខ្ញុំនឹង​រងចាំការបំភ្លឺ ពីឯកឧត្តម នាយឧត្តមសេនីយ៍ កងសុខន អគ្គនាយក នៃអគ្គនាយកអត្តសញ្ញាណកម្ម មុន​នឹងបន្តទៅ​លេខក្រោយៗទៀត ហើយក៏សង្ឃឹមថាបងប្អូន ដែលមានបញ្ហាស្រដៀងនេះ នឹងចូលមកខមមិន សាក​​សួរ ដើម្បីរកចម្លើយពីខាងជំនាញ។ ភ្លាមនោះក៏មានគណនីឈ្មោះ Je In San Prum បានចូលខមមិនថា​«កុំវាយ​ប្រហារ​​គាត់ គាត់ទើបចូលកាន់ការងារមិនទាន់បាន ២ខែផង»។