
កំពង់ឆ្នាំង៖ ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បញ្ជាឲ្យនគរបាល ឃា ត់ ខ្លួនបុរស ដែលបើករថយន្តដឹកដីបុកទៅលើយុវជនម្នាក់ បើងដូចក្រដាសមកធ្វើការសួរនាំនិងធ្វើកំណត់ហេតុដោះស្រាយតាមផ្លូវច្បាប់ នាព្រឹកថ្ងៃនេះនៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។
-អ្នកបើកបររថយន្តដឹកដីមានឈ្មោះ វើក វន្នី កើតនៅឆ្នាំ១៩៩១ មានអាស័យដ្ឋានរស់នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
-ឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា ករណីរថយន្តដឹកដី បុកយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតនៅថ្ងៃទី២៦ ខែ៩ ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
-ក្រោយកើតហេតុភាគីទាំងសងខាងមិនបានមកប្រាប់សមត្ថកិច្ចទេ ដោយធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរឌឺនៅលើផ្លូវ ។
-ក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាលមកប្រគល់សមត្ថកិច្ចនៅស្រុកអធិការកំពង់ត្រឡាចឱ្យជួយដឹងដឹងលឺ។ ជនរងគ្រោះមិនបណ្ដាលឲ្យ ស្លា ប់ ទេតែរបួសធ្ងន់។
-ក្រោយ៣ ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើល ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការស៊ើបអង្កេតបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាក៏បានឃាត់ខ្លួនបុរសដែលបើករថយន្តដឹកដីនោះនៅព្រឹកថ្ងៃនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
-តាមវីដេអូឃ្លីប ថតបានស្ដែងស្ដែងដោយបងប្អូនរបស់ជនរងគ្រោះផ្ទាល់ ដែលជាលក្ខណៈថតលេងមុនកើតហេតុការណ៍ ដែលបង្ហោះដោយហ្វេសប៊ុក យុវជនមួយក្រុមឈរជុំគ្នាពាក់កណ្ដាលផ្លូវ ក៏មានរថយន្តបែនដឹកដីបើកមក
ហើយស៊ីភ្លេជាច្រើនដង ប៉ុន្តែក្រុមយុវជនដែលឈរនៅលើផ្លូវហាក់មិន ចា ប់អារម្មណ៍ ឃើញដែរតែដូចជាប្រ មា ថ ឬក៏អាចនិយាយថាឌឺក៏ថាបាន ចំណែកអ្នកបើកបររថយន្តបែនដឹកដីវិញ ក៏មិនណយដែរ បើកមានល្បឿនលឿនមិនបាត់បង់អន់ឬក៏ជាន់ប្រាំងទុកឬក៏គេចមួយឡើយ បោះពួយមកបុកយុវជនពេញទំហឹងតែម្តង។
ចំពោះចំណាត់ការយ៉ាងណាចំពោះបរស់ខាងលើសមត្ថកិច្ចកំពុងដោះ យើងខ្ញុំនឹងផ្សាយបន្ថែមទៀតនៅពេលក្រោយ៕