
បុរសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចា ប់ ឃា ត់ ខ្លួន នារសៀល ថ្ងៃទី០៣តុលា បន្ទាប់ពីរូបគេធ្វើសកម្មភា ព ចា ប់ រំ លោ ភ ស្ត្រីម្នាក់បានសម្រេច កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង០០នាទី រំលងអធ្រាត្រ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរង គ្រោះ ឈ្មោះ យ៉ យ៉ ហៅ ខ្ញ អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក ជ ន ស ង្ស័ យ ឈ្មោះ ស៊ឹម ចាន់រ៉ី ភេ ទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមដំណើររឿង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ស្ត្រីជា ជ ន រ ង គ្រោះ បានចូលដេកក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយកូនស្រីអាយុ០៤ឆ្នាំម្នាក់។ តែជ ន រ ង គ្រោះ ពុំបានចា ក់ សោទ្វារផ្ទះ គ្រាន់តែយកទូរទស្សន៍ទប់ពីខាងក្នុង ដោយសារអត់មានគន្លឹះ។
រហូតដល់វេលាម៉ោង០២និង០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ រំលងអធ្រាត្រ ជ ន រ ង គ្រោះ កំពុងតែដេកលង់លក់ ស្រាប់តែជ ន ស ង្ស័ យ ដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នា មានផ្ទះចម្ងាយពីគ្នា១០ម៉ែត្រ ហើយជាអ្នកស្គាល់រាប់អានគ្នា បានបើកទ្វារផ្ទះរបស់នាង ធ្វើសកម្មភាពបើកមុង។
បន្ថែមពីនោះ ក៏ទាញផ្តាច់ខ្សែកង្ហារដែលមានចរន្តភ្លើង ហើយឆក់ជ ន រ ង គ្រោះ ។ ពេលដែលនាងភ្ញាក់ដឹងខ្លួន ជ ន ស ង្ស័ យ ក៏បានឡើងពោបពីលើ ចា ប់ អោបថើប ហើយជ ន រ ង គ្រោះ ក៏បានរើបម្រះ និងស្រែកឲ្យអ្នកជិតខាងជួយ។
ក្នុងពេលនោះដែរ ជ ន ស ង្ស័ យ ក៏បាននិយាយ គំ រា ម ថា កុំស្រែក ប្រយ័ត្ន ងា ប់ រួចជ ន រ ង គ្រោះ ក៏ឈប់ស្រែក។ ជ ន ស ង្ស័ យ ក៏បានដាល់ពោះជនរងគ្រោះ០១ដៃ និងដើមទ្រូងចំនួន០២ដៃ រួចយកដៃទាំងសងខាង ច្របា ច់ ក ថែមទៀត ធ្វើឲ្យនាងឈឺចុកចា ប់ ខ្លាំង រើលែងរួច។ ជ ន ស ង្ស័ យ ក៏ធ្វើសកម្មភាព រំ លោ ភ សេ ព ស ន្ថ វៈ បានសម្រេចចំនួន០១លើក។
បន្ទាប់មកទៀត ជ ន ស ង្ស័ យ ក៏បានយកកន្សែងពោះគោពណ៌ខៀវរបស់ជនរងគ្រោះចងដៃផ្អោបទៅ ខាងមុខ និងយកក្រមាក្រឡាការ៉ូ ចងមាត់នាង។ រួចដាក់ ជ ន រ ង គ្រោះ ឲ្យដេកផ្ងារ ដោយពុំមានស្លៀកពាក់ខោអាវ ហើយក៏ដើរគេចខ្លួនចេញទៅវិញបាត់។ ក្នុងនោះ ជនរងគ្រោះ ក៏បានព្យាយាម ស្រាយចំណងចេញវិញ រួចស្លៀកពាក់ខោអាវ ហើយដេកបន្ត។
រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ក ស ម៉ ភេ ទ ប្រុស អាយុ៣១ឆ្នាំ (ប្តីរបស់ជនរងគ្រោះ) បានត្រឡប់មកពីធ្វើការរត់តុការ ឲ្យគេនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញវិញ ឃើញប្រពន្ធមានស្នាមនៅលើ ក ក៏បានសួរនាំ។ ទើប ជ ន រ ង គ្រោះ និយាយរឿងហេតុខាងលើ ប្រាប់ប្តីឲ្យបានដឹង។
រួចប្តី ក៏បាននាំជ ន រ ង គ្រោះ មករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងទៅ លើជនសង្ស័យ។ ក្នុងនោះ ដើម្បីឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវ ឃា ត់ខ្លួន ជ ន ស ង្ស័ យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ចាប់យកវត្ថុតាង និងស្រាវជ្រាវរក ជ ន ស ង្ស័ យ យកមកធ្វើការសាកសួរ។ ប៉ុន្តែ ជ ន ស ង្ស័ យ បានគេចខ្លួនបាត់។
រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ជ ន ស ង្ស័ យ ខាងលើ បានមកពូនសម្ងំលាក់ ខ្លួននៅក្នុងផ្ទះរបស់គេ (ផ្ទះ ជ ន ស ង្ស័ យ ) ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបសមត្ថកិច្ចធ្វើការឃា ត់ ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក តាមនីតិវិធីច្បាប់តែម្តង។ ពេលសមត្ថកិច្ចធ្វើការសាកសួរ ជ ន ស ង្ស័ យ មិនបានឆ្លើយសារភាពទេ។
តែដោយការចង្អុលបង្ហាញពីជ ន រ ង គ្រោះ ទៅលើ ជ ន ស ង្ស័ យ ,ស្លាកស្នាមនៅត្រង់ក ជ ន រ ង គ្រោះ និង វត្ថុតាងចា ប់ យកនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជ ន ស ង្ស័ យ ពិតជាបានធ្វើសកម្មភាព រំ លោ ភ សេ ព ស ន្ថ វៈ លើនារីរងគ្រោះប្រាកដមែន៕