
នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះវីដេអូមួយ ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ និងភ្ញាកផ្អើលជាខ្លាំង។ លោកបានភ្ជាប់សារខ្លីមួយ តែបង្កប់ន័យជ្រៅ ដោយសរសេរថា
“ថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០ ផ្តែផ្តាំកូនៗអោយហើយខ្លាចពួកវាចែកទ្រព្យសម្បត្តិគ្នាមិនស្មើ មុនពេលចូលបន្ទប់វះកាត់ ។”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ឆាប់ជាណាលោកពូ ចិត្តសប្បុរសធម៌, សូមជូនពរលោកពូឆាប់មានកំលាំង សះស្បើយឡើងវិញឆាប់ៗ,
ក្មួយសូមជូនពរឲ្យអ៊ុំប្រុសវះកាត់បានសំរេច ហើយនឹងជាសះស្បើយ, បណ្ដាំលោកពូចុងក្រោយនេះពិតជាមានន័យណាស់, ឯកឧត្ដមលេងផ្លូវចិត្តហើយ។
មកទល់ពេលនេះ លោកមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ថាលោកមានជំងឺអ្វី ដែលត្រូវវះកាត់នោះទេ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖