
រូប២សន្លឹក បង្ហាញឲ្យឃើញក្មេងប្រុសអាយុប្រមាណ ៥ ទៅ ៦ ឆ្នាំ ប៉ុណ្ណោះ គាស់ដោះកង់រថយន្ត យ៉ាងត្រដាបត្រដួស បានកំពុងទទួលការចាប់អារម្មណ៍ ជាមួយក្តីអាណិតអាសូរជាខ្លាំង ពីសំណាក់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ។ ប៉ុន្តែ ទន្ទឹមនឹងក្តីអាណិត ក៏មានការកោតសរសើរកូនតូចម្នាក់នេះផងដែរ ។
ទោះយ៉ាងណា នេះជាការងារធ្ងន់ និងគ្រោះថ្នាក់មួយ សម្រាប់កុមារដែលនៅមានកម្លាំងខ្សោយ ដែលអាណាព្យាបាល ក៏ដូចថៅកែគួរតែមានការគិតពិចារណា ឲ្យគាត់ធ្វើការងារណាស្រាលផងចុះ បែបនេះ ការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ ដែលអាចនឹងមានទោសណ៎ា! ។
ហើយម្យ៉ាងទៀត គេក៏មានការព្រួយបារម្ភផងដែរ ពីសុវត្ថិភាពរថយន្ត ព្រោះបើកម្លាំងគ្នារិតខ្ចៅពុំដល់កំរិត នោះអាចនឹងមានគ្រោះថ្នាក់ដោយប្រការណាមួយពុំខាន ។
ក្រឡេកមើលមតិខមិនខ្លះៗរបស់មហាជនដូចខាងក្រោម៖