ខ្ញុំ និងភរិយាបានរៀបការរួមរស់ជាមួយគ្នារយៈពេលជាង ១០ឆ្នាំហើយ កម្រទាស់ទែងគ្នាណាស់ ប៉ុន្តែមួយរយៈ​ចុងក្រោយនេះ ខ្ញុំអស់អារម្មណ៍ស្រលាញ់នាងតែម្ដង។ ពេលខ្ញុំមកដល់ផ្ទះនៅយប់មួយ ប្រពន្ធខ្ញុំបានលើកបាយ​ល្ងាចឲ្យញ៉ាំ ខ្ញុំបានកាន់ដៃនាងយ៉ាងជាប់ ព្រោះចង់និយាយរឿងមួយប្រាប់នាង។ នាងអង្គុយចុះ និងចាប់ផ្ដើម​ញ៉ាំបាយ​ល្ងាចយ៉ាងស្ងៀមស្ងាត់ដូចសព្វដង។ ខ្ញុំសង្កេតឃើញកែវភ្នែកប្រពន្ធខ្ញុំពោរពេញដោយភាពឈឺចាប់ ធ្វើឲ្យខ្ញុំកាន់តែពិបាកហើបមាត់ប្រាប់នាងទៅទៀត។ ប៉ុន្តែខ្ញុំបានតាំងចិត្តថា ត្រូវតែឲ្យនាងដឹងពេល​នេះនូវអ្វី​ខ្ញុំកំពុងគិត។ ខ្ញុំបានកាន់ដៃនាងម្ដងទៀត និងនិយាយទាំងបង្ខំថា “បងចង់លែងលះ!”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលឮខ្ញុំនិយាយភ្លាម នាងហាក់មិនភ្ញាក់ផ្អើល តែបានដំអក់មួយភ្លែត រួចនាងសួរមកខ្ញុំថ្នមៗវិញថា «ហេតុអ្វីបង»? ខ្ញុំបានព្យាយាមគេចឆ្លើយសំណួរនេះមិនប្រាប់មូលហេតុ ធ្វើឲ្យនាងចាប់ផ្ដើមខឹងមួយរំពេច។ នាងបានគ្រវែងចង្កឹះចេញពីតុ និងស្រែកដាក់ខ្ញុំថា “បងមិនមែនជាមនុស្សប្រុសទេ!”។ នៅយប់នោះ យើងមិនបាន​និយាយរកគ្នាឡើយ។ នាងគេងសម្រក់ទឹកភ្នែកទាំងខ្សឹកខ្សួលបែរខ្នងដាក់។ ខ្ញុំដឹងក្នុងចិត្តថា នាងក៏ចង់ដឹងហេតុផលអ្វីមកជ្រៀតជ្រែកជីវិតអាពាហ៍ពិពាហ៍របស់យើងដែរ។ ប៉ុន្តែខ្ញុំពិបាកនឹង​ឆ្លើយប្រាប់​ចម្លើយ​សមស្របមួយខ្លាំងណាស់ យ៉ាងណាខ្ញុំបានព្យាយាមនិយាយទៅកាន់នាងថា “បងបាន​ប្រគល់​បេះដូងឲ្យទៅនារីម្នាក់ទៀតហើយឈ្មោះ ចេន។ បងលែងស្រលាញ់អូនហើយ។ បងរស់នៅជាមួយអូននេះ បងគ្រាន់តែអាណិតអូនប៉ុណ្ណោះ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានសរសេរក្នុងលិខិត​លែងលះមួយថា នាងអាចទទួលបានផ្ទះ រថយន្តមួយគ្រឿង និងភាគហ៊ុនក្រុមហ៊ុន​ខ្ញុំចំនួន ៣០%។ នាងបានសម្លឹងដាក់ខ្ញុំ ហើយក៏ហែកលិខិតនោះចោលភ្លាម នាងចាប់ផ្ដើមមានអាកប្បកិរិយា​ចម្លែក។ ខ្ញុំមានអារម្មណ៍អាណិតនាងដែលបាន​ចំណាយពេលវេលា ធនធាន និងថាមពលពេលនៅជាមួយខ្ញុំ ប៉ុន្តែខ្ញុំមិនអាចត្រលប់ក្រោយវិញបាន ព្រោះស្រលាញ់នាង ចេន ទៅហើយ។ ទីបំផុតនាងបានស្រែកយំខ្លាំងៗ នៅចំពោះមុខខ្ញុំ។ នៅថ្ងៃបន្ទាប់ ខ្ញុំបានត្រលប់មកពី​ធ្វើការយឺត ហើយខ្ញុំបានឃើញនាង​សរសេរសំបុត្រមួយ​នៅលើតុ។ ខ្ញុំមិនបានញ៉ាំអាហារពេលយប់ ខ្ញុំក៏ដើរហួសទៅដេក​យ៉ាងលឿន ព្រោះអស់កម្លាំង។ នៅពេលខ្ញុំ​ក្រោកពីគេងវិញ នាងនៅតែសរសេរសំបុត្រនោះនៅលើតុដដែល។ខ្ញុំធ្វើមិនខ្វល់ ហើយសម្ងំដេកម្ដងទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ព្រឹកឡើង នាងបង្ហាញលក្ខខ័ណ្ឌនៃការលែងលះយ៉ាងលម្អិត។នាងមិនចង់បានទ្រព្យសម្បត្តិអ្វី​ទាំងអស់ ប៉ុន្តែនាងត្រូវការរយៈពេល ១ខែទៀតមុនពេលលែងលះ។ នាងបានស្នើថា «មួយខែទៀត យើងទាំងពីរព្យាយាមរស់នៅដូចធម្មតា ព្រោះកូនប្រុស​របស់យើងកំពុងត្រៀមប្រលង ហើយខ្ញុំមិនចង់រំខាន​កូនដោយសារដំណឹងលែងលះគ្នានេះទេ»។ ខ្ញុំបានយល់ព្រម ប៉ុន្តែនាងមានអ្វីបន្ថែម​មួយចំនួនទៀត នាងបានសុំឲ្យ​ខ្ញុំរម្លឹកអនុស្សាវរីយ៍​នាថ្ងៃអាពាហ៍ពិពាហ៍របស់យើង។ ខ្ញុំប្រាប់ថា ខ្ញុំបានលើកបីនាងចេញ​ពីបន្ទប់កូនក្រមុំ។ នាងបានស្នើសុំក្នុងរយៈមួយខែចុងក្រោយនេះ នាងចង់ឲ្យខ្ញុំបីនាងចេញពីគ្រែ​គេងរបស់​យើងទៅ​មាត់ទ្វារជារៀងរាល់ព្រឹក។ គ្រាន់តែស្ដាប់ឮភ្លាម ខ្ញុំគិតថានាងឆ្កួតហើយ ប៉ុន្តែយ៉ាងណា​ដើម្បីថ្ងៃចុង​ក្រោយ ខ្ញុំសុខចិត្តទទួលយកធ្វើតាមសំណើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលទៅដល់កន្លែងធ្វើការ ខ្ញុំបានប្រាប់ ចេន ដែលជាសង្សាររបស់ខ្ញុំអំពីលក្ខខណ្ឌ​នៃការលែងលះជាមួយ​ប្រពន្ធខ្ញុំ នាងបានអស់សំណើច សើចឮៗ និងគិតថា មិនទំនងសោះ។ ចេន និយាយទាំងប្រមាថថា «អត់បញ្ហាទេ នាងជាប្រពន្ធចង់លេងល្បិចអីក៏លេងទៅ នាងគង់តែលែងលះដដែល»។ ខ្ញុំ និងប្រពន្ធបានឈប់​ប៉ះពាល់គ្នាទៀត ប៉ុន្តែពេលខ្ញុំបំពេញបំណងឲ្យនាងដោយបីទៅមុខទ្វារ នៅថ្ងៃលើកដំបូង ពួកយើងមាន​អារម្មណ៍​ហាក់ខុសពីធម្មតាបន្តិច។ កូនប្រុសបានទះដៃពីក្រោយដោយពុំដឹងរឿង និងបានសរសើរប៉ាថា «ពូកែណាស់ៗ​លោកប៉ា អាចលើកបីម៉ាក់រួច»។ ពាក្យសម្ដីរបស់កូនបានធ្វើឲ្យខ្ញុំចុកចាប់មួយរំពេច។ ក្រោកបី​ចេញ​ពីបន្ទប់គេងទៅកាន់បន្ទប់ទទួលភ្ញៀវ រួចទៅមាត់ទ្វារចម្ងាយតែ ១០ម៉ែត្រប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលលើកបីបណ្ដើរ នាងបានបិទភ្នែក និងនិយាយតិចៗថា កុំប្រាប់កូនយើងថា យើងលែងលះគ្នាឲ្យសោះ។ ខ្ញុំងក់ក្បាលយល់ព្រមទាំងអារម្មណ៍តូចចិត្តខ្លួនឯងបន្តិច។ ខ្ញុំបានដាក់នាងនៅខាងក្រៅទ្វារចេញចូល នាងបានរង់ចាំជិះរថយន្តក្រុងទៅធ្វើការ ហើយខ្ញុំបើករថយន្តម្នាក់ឯងទៅធ្វើការនៅការិយាល័យរបស់ខ្ញុំ។នៅព្រឹកថ្ងៃទី២ យើងទាំងពីរ​នាក់ បានបីទៅយ៉ាងស្រួល។ នាងបានផ្អែកលើទ្រូងខ្ញុំ ខ្ញុំបានស្រង់ក្លិន​ដ៏ក្រអូបចេញពីអាវរបស់នាង។ ខ្ញុំដឹងថា ខ្ញុំមិនបានមើលថែស្ត្រីនេះជាយូរមកហើយ។ នាងមិនមែនជា​មនុស្សក្មេងទៀតទេ មុខនាងជ្រួញ សក់ចាប់ផ្ដើមប្រែជាប្រផេះ។ គិតចុះគិតឡើង ធ្វើឲ្យខ្ញុំនឹកឃើញ​ដល់ថ្ងៃរៀបការ រហូតភ្លឹកស្ទើរមួយនាទី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ៣ និងទី ៤ នៅពេលខ្ញុំបានលើកនាង ខ្ញុំមានអារម្មណ៍ថា ភាពស្និតស្នាលពួកយើង​ហាក់ត្រឡប់មក​វិញ ជាមួយនារីធ្លាប់នៅ​ជាមួយគ្នាជាង ដប់ឆ្នាំនេះ។ នៅថ្ងៃទី ៥ និងទី ៦ ខ្ញុំចាប់ផ្ដើមកត់សម្គាល់ថា ភាពស្និតស្នាលរបស់យើង​បានកើនឡើងម្ដងទៀត។ ខ្ញុំមិនបានប្រាប់ ចេន ពីរឿងនេះឡើយ។ ពីមួយថ្ងៃទៅ​មួយថ្ងៃ វាធ្វើឲ្យខ្ញុំកាន់តែចង់លើក​បីប្រពន្ធខ្ញុំរយៈពេលមួយខែនេះដោយភាពរីករាយ។ ប្រហែល ការចំណាយ​ពេល​នៅក្បែរគ្នាបន្តិចៗរៀងរាល់ថ្ងៃនេះហើយ បានធ្វើឲ្យការសម្រេចចិត្តរបស់​ខ្ញុំត្រូវពិចារណា​ឡើងវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកបន្ទាប់ នាងកំពុងរើសជជុះៗសម្លៀកបំពាក់ទៅធ្វើការ នាងមានអារម្មណ៍ប្លែកព្រោះខោអាវ​ទាំងនោះ​ធំៗជាងខ្លួន។ ខ្ញុំគិតថា ខោអាវទាំងនោះមិនរីកធំទេ តែមកពីនាងចាប់ផ្ដើមស្គមដោយសារ​គិតរឿងរ៉ាវច្រើន​ក្នុងរយៈ​ពេលចុងក្រោយនេះ។ សកម្មភាពនាងចាប់ផ្ដើមធ្វើឲ្យខ្ញុំឈឺចាប់ក្នុងចិត្ត ភ្លាមៗនោះ ខ្ញុំបានយកដៃ​ទៅប៉ះក្បាល​របស់នាងដោយមិនដឹងខ្លួន។ កូនប្រុសរបស់ពួកយើងបានមកដល់ល្មម និងនិយាយទាំង​រីករាយថា «ប៉ា! ដល់ពេលបីម៉ាក់ចេញទៅហើយ»។ ប្រពន្ធខ្ញុំបានដើរទៅឱបកូនប្រុសយ៉ាងណែន។ ខ្ញុំបានព្យា​យាមងាក​មុខចេញ ព្រោះខ្លាចធ្វើឲ្យខ្ញុំកែប្រែចិត្តវិញនៅពេលនេះ។ ខ្ញុំចាប់ផ្ដើមកាន់ដៃនាង នាងបានដាក់​ដៃលើ.កខ្ញុំយ៉ាងទន់ភ្លន់ បន្ទាប់មកខ្ញុំលើកនាងបីដូចកាលថ្ងៃអាពាហ៍ពិពាហ៍អីចឹង។ ទម្ងន់ខ្លួននាងកាន់​តែស្រាល​ទៅៗ ធ្វើឲ្យខ្ញុំក្រៀមក្រំណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃចុងក្រោយ នៅពេលខ្ញុំលើកបីនាង ខ្ញុំពិបាកនឹងដើរទៅមុខជាខ្លាំង។ ខ្ញុំកាន់នាងយ៉ាងណែន​រួចនិយាយថា «បងមិនបានកត់សម្គាល់ថា ជីវិតរបស់យើងពិតជាខ្វះភាពកក់ក្ដៅ និងភាពស្និតស្នាល​ខ្លាំងណាស់»។ ប្រពន្ធប្រែទឹកមុខ ភ្ញាក់ផ្អើល​បន្តិចពេលបានឮសម្ដីនេះ។ បន្ទាប់មកទៀត ខ្ញុំបានបើករថយន្ត​ទៅកន្លែងធ្វើការ រួចដើរចេញពីរថយន្ត​យ៉ាងលឿន ដើរសំដៅទៅរកមិត្តស្រី នាង ចេន រួចប្រាប់ថា «ចេន ឲ្យបងសុំទោស! បងពិតជាមិន​ចង់លែងលះប្រពន្ធបងទៀតទេ»។ នាងបានងាកមកមើលខ្ញុំ ទាំងភ្ញាក់ផ្អើល រួចយកដៃស្ទាបថ្ងាសខ្ញុំ រួចសួរថា «តើបងក្ដៅខ្លួនមែនទេ? ពីមុនបងនិយាយជាមួយខ្ញុំដូចម្ដេច?» ខ្ញុំដកដៃនាង​ចេញពីថ្ងាសភ្លាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សុំទោស ចេន បងនឹងមិនលែងប្រពន្ធទេ។ ជីវិតអាពាហ៍ពិពាហ៍របស់យើងហាក់រកាំរកូសបន្តិចពីព្រោះបង និងប្រពន្ធ មិនសូវបាននៅជាមួយគ្នា ដើរលេងលំហែជាមួយគ្នា មិនមែនពួកយើងមិនស្រលាញ់គ្នាទេ។ ឥឡូវខ្ញុំចាប់ផ្ដើមយល់ពីគុណតម្លៃ ចាប់តាំងពីខ្ញុំបីនាងដូចកាលយើងរៀបការជាមួយគ្នា ហើយខ្ញុំសម្រេច​ចិត្តចុងក្រោយថា នឹងរួមរស់ជាមួយប្រពន្ធម្នាក់នេះរហូតអស់មួយជីវិត»។ នាង ចេន ហាក់ភ្ញាក់ព្រើត​ដូចក្រោកពីគេង។ នាងស្រែកគំហកដាក់ខ្ញុំ រួចទាត់ទ្វារគ្រាំងៗ ទៅសម្ងំយំម្នាក់ឯង។ ខ្ញុំបានចុះមកក្រោម​យ៉ាងប្រញាប់ ហើយបើករថយន្តទៅហាងមួយ ទិញផ្កាមួយបាច់សម្រាប់ប្រពន្ធខ្ញុំ។ អ្នកលក់សួរខ្ញុំថា ក្នុងកាតសម្រាប់ដាក់លើផ្កា ចង់សរសេរយ៉ាងម៉េច? ខ្ញុំប្រាប់ឲ្យដាក់ថា «បងនឹងបីអូនរៀងរាល់ព្រឹក រហូតពួកយើងអស់ជីវិត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅល្ងាចដដែលនោះ ខ្ញុំបានមកផ្ទះ កាន់បាច់ផ្កាក្នុងដៃទាំងទឹកមុខញញឹមស្ទើរបិទមាត់មិនជិត។ខ្ញុំបានឡើងទៅ​ជាន់លើមើលបន្ទប់គេងប្រពន្ធ ស្រាប់តែឃើញនាងគេង​លើគ្រែមិនកម្រើកសោះ ខ្ញុំក៏យកដៃអង្រួនរាង​កាយនាង ហើយនិយាយថា «ប្រពន្ធសម្លាញ់បងមក​ដល់ហើយ អូនក្រោកឡើង អូនគេងអីពេលហ្នឹង»? ឃើញសភាពស្លេកស្លាំង ខ្ញុំក៏ស្ទាបដង្ហើមទើបដឹងថា.. នាងបានស្លាប់បាត់ហើយ។ ខ្ញុំរន្ធត់ចិត្ត ខ្ញុំយំៗទាំង​ក្ដុកក្ដួល​ខ្លាំងណាស់។​ ភរិយារបស់ខ្ញុំបានកើតជំងឺមហារីកជាច្រើនខែមកហើយ ខ្ញុំក៏មិនសូវបានមើលថែនាង រវល់តែឈ្លក់វង្វេងនឹង ចេន។ នាងដឹងថា ខ្លួនឯងនឹងលាចាកលោកឆាប់ៗ នាងបានព្យាយាម​ធ្វើយ៉ាង​ណាកុំឲ្យភាព​បែកបាក់ចែកផ្លូវនេះ ប៉ះពាល់ដល់សតិអារម្មណ៍កូនប្រុស។ ចុងបញ្ចប់ ខ្ញុំនៅសល់តែវិប្បដិសារីគួរ​ឲ្យឈឺចាប់បំផុតក្នុងជីវិតមួយនេះ បើពេលវេលាអាចដើរ​ថយក្រោយបាន ខ្ញុំនឹងធ្វើរឿងល្អៗចំពោះ​ប្រពន្ធ​កូនរបស់​ខ្ញុំជារៀងរហូត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តម្លៃអប់រំរឿង៖ សេចក្ដីសុខសុភមង្គលក្នុងគ្រួសារមួយមិនមែនជាលុយ ឡាន វីឡាតែប៉ុណ្ណឹងទេ គឺភាពកក់ក្ដៅ និងភាពស្និទ្ធស្នាលផ្ដល់ឲ្យគ្នា។ របស់ដ៏មានឥទ្ធិពលលុយឡាន មិនអាចទិញសុភមង្គលបានទេ សូមចំណាយ​ពេល​វេលាខ្លះ បាននៅជាមួយប្រពន្ធកូនឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ពេលវេលា​មនុស្សស្រីចូល​ចិត្តជាង​គេសម្រាប់គ្រួសារ គឺញ៉ាំអាហារ ឬដើរលំហែរជុំគ្នា៕ អត្ថបទ៖​ Khmer-global

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​