
រឿងនេះពិតជាធ្វើឲ្យល្បីខ្លាំងមែនទែននៅលើបណ្តាញសង្គមព្រោះថា បុរសចំណាស់ម្នាក់ត្រូវបានអ្នកដំណើរដទៃថតបានស្តែងៗ ខណៈត្រូវបានចោទថាបានកំពុងព្យាយាមយកដៃស្ទាបអង្អែលភ្លៅស្រីស្អាតវ័យក្មេងម្នាក់ ដែលអង្គុយងក់ជាប់នឹងគាត់ មិននឹកស្មានថារឿងនេះនៅតែកើតឡើងព្រោះតែការធ្វេសប្រហែសខ្លួនធ្វើឲ្យជនខិលខូចបំពានបាន ។
បើយោងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា បុរសចំណាស់នោះហាក់បានសម្លឹងទៅកាន់ភ្លៅខាងឆ្វេងដ៏សខ្ចីរបស់ស្រីស្អាតនោះ១ក្រឡេកៗ ។
ហើយគាត់បានប៉ះភ្លៅដ៏សខ្ចីរបស់នារីនោះ ខណៈនារីវ័យក្មេងនោះកំពុងងក់ និងទ្រោបទៅលើគាត់១ភាំងៗ ដោយពុំចាប់អារម្មណ៍នឹងសកម្មភាពរបស់គាត់ឡើយ ។
រឿងនេះកើតឡើងនៅលើខ្សែរថភ្លើង Sri Petaling LRT បាននិយាយថា៖ «បុរសចំណាស់នោះបានបញ្ឈប់សកម្មភាពកេញចំណេញនេះ នៅពេលគាត់បានកត់សម្គាល់ឃើញប្តីប្រពន្ធ១គូ ដែលអង្គុយជាប់ខ្ញុំ បានសម្លឹងដាក់គាត់ ។
សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នគ្រប់កន្លែង ដើម្បីបញ្ចៀសនូវទង្វើបៀតបៀនទាំងនេះព្រោះថាឥឡូវមានជនខិលខូចច្រើនណាស់កុំទុកចិត្តអ្នកណាទាំងអស់ក្រៅពីខ្លួនយើង។
សូមទស្សនាវីដេអូខាងក្រោម៖