
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អេីលមួយ ខណៈលោកតាម្នាក់ត្រូវបានគេដឹកយកមកចោលនៅក្នុងមន្ទីរពេទ្យ ហេីយរត់ចោលបាត់ ទុកឱ្យលោកតានៅដេកឈឺក្នុងពេទ្យតែឯងគ្មានអ្នកមេីលថែ។
តាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Kim Houng បានបង្ហោះថា” មិនដឹងថាគាត់មានកូនចៅរឺអត់ទេ តែបើមានគួរណាស់តែប្រកាសស្វែងរកឪពុកព្រោះគាត់លើសឈាមតាមផ្លូវចូលដេកពេទ្យយូរហើយ
រឺក៏ដូចអ្នកជិតហ្នឹងគេថាមែនកូនដឹកមកពេទ្យហើយរត់ទៅចោលគាត់ បើដូច្នេះមែនគឺអាក្រក់ពេកហើយ
សង្ឃឹមថាគាត់មានកូនហើយកូនចៅបើឃើញការផុសនេះ ជួយទៅរកឪពុកផងកុំចិត្តដាច់ពេកលោកអើយ”៕